ប្រទេសបេឡារុស ៖ ប្រធានាធិបតីបេឡារុសលោកអាឡិចសង់ដ្រ៍លូកាឆេនកូ ថ្លែងកាលពីថ្ងៃទី២៨កក្កដាថា លោកឆ្លងវីរុសCOVID-19 តែពុំមានចេញរោគសញ្ញា តែលោកបានជាសះស្បើយវិញរួចហើយ។
ពេលជួបជាមួយបណ្ដាអ្នកទទួលខុសត្រូវខាងយោធា ប្រធានាធិបតីរូបនោះអះអាងថា ពេលនេះលោកអ្នកកំពុងជួបជាមួយមនុស្សម្នាក់ដែលអាចនៅរស់ពីការឆ្លងវីរុសនេះ។ បណ្ដាគ្រូពេទ្យធ្វើការវិនិច្ឆ័យកាលពីថ្ងៃទី២៧កក្កដាថាលោកបានជាសះស្បើយវិញហើយ។
ក៏ទោះបីមានការអំពាវនាវនានា ឲ្យមានវិធានការរិតត្បិតបង្ខាំងដើម្បីទប់ការឆ្លងវីរុស ក៏មេដឹកនាំរូបបានបដិសេធ មិនចាត់វិធានបែបនោះឬបិទព្រំដែនបេឡារុសដែរ។ ជុំវិញវិបត្តិសុខាភិបាលនេះ កាលពីមុនប្រធានាធិបតីរូបនោះហៅថា ជារោគចិត្តមួយហើយរហូតដល់ ស្នើឲ្យផឹកស្រាវូតកាឬទៅធ្វើសូណា ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសនេះទៀតផង។ ការរិះកន់នានាប្រឆាំងការគ្រប់គ្រងការឆ្លងរបស់លោក នាំឲ្យមានបាតុកម្មនានារបស់ពួកប្រឆាំង មុនការបោះឆ្នោតប្រធានាធិបតី ដែលគ្រោងធ្វើនាថ្ងៃទី៩សីហាខាងមុខនេះ ។
បេឡារុសជាប្រទេសមានប្រជាជន៩,៥លាននាក់ មកដល់ថ្ងៃទី២៨កក្កដាមានអ្នកឆ្លងវីរុស៦៧.៣៦៦នាក់ និងអ្នកស្លាប់៥៤៣នាក់ដោយសារវីរុស៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ