ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាត់ទោស​ហើយ! អតីត​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​សី​ុ​ ដាក់​ពន្ធនាគារ​១២​ឆ្នាំ

3 ឆ្នាំ មុន

ប្រទេស​ម៉ា​ឡេ​ស៊ី ៖ អតីត​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​លោក​ណា​ជីប​រ៉ា​ហ្សា​ក់ កាលពី​ថ្ងៃ​ទី​២៨ ​កក្កដា​ត្រូវ​បាន​កាត់ទោស​ដាក់​ពន្ធនាគារ​១២​ឆ្នាំ ក្នុង​សវនាការ​ដំបូង​ពី​បទចោទប្រកាន់​រឿង​ពុក​រលួយ​។ ការ​កាត់ទោស​នេះ​ដែល​កើត​មាន​២​ឆ្នាំ​ក្រោយ​ការ​ដួល​រលំ​នៃ​រដ្ឋាភិបាល​លោក មក​ពី​រឿងអាស្រូវ​ពុក​រលួយ​ទាក់ទិន​នឹង​មូលនិធិ ​1MDB​។ តុលា​រការ​ជាន់ខ្ពស់​ក្រុង​គូ​ឡា​ឡាំ​ពួរ…

ប្រទេស​ម៉ា​ឡេ​ស៊ី ៖ អតីត​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​លោក​ណា​ជីប​រ៉ា​ហ្សា​ក់ កាលពី​ថ្ងៃ​ទី​២៨ ​កក្កដា​ត្រូវ​បាន​កាត់ទោស​ដាក់​ពន្ធនាគារ​១២​ឆ្នាំ ក្នុង​សវនាការ​ដំបូង​ពី​បទចោទប្រកាន់​រឿង​ពុក​រលួយ​។ ការ​កាត់ទោស​នេះ​ដែល​កើត​មាន​២​ឆ្នាំ​ក្រោយ​ការ​ដួល​រលំ​នៃ​រដ្ឋាភិបាល​លោក មក​ពី​រឿងអាស្រូវ​ពុក​រលួយ​ទាក់ទិន​នឹង​មូលនិធិ ​1MDB​។

តុលា​រការ​ជាន់ខ្ពស់​ក្រុង​គូ​ឡា​ឡាំ​ពួរ ក៏​កាត់ទោស​ដែរ​អតីត​មេដឹកនាំ​អាយុ​៦៧​ឆ្នាំ​រូប​នោះ ឲ្យ​បង់​ប្រាក់​ពិន័យ​២១០​លាន​រីង​ហ្គី​ត​ប្រមាណ​ជា​៤២​លាន​អឺ​រ៉ូ ក្រោយ​ពី​លោក​រក​ឃើញ​មាន​ពិរុទ្ធ​លើ​បទចោទប្រកាន់​៧ ក្នុង​រឿង​ក្លែងបន្លំ​យក​ប្រាក់​ជា​ច្រើន​ពាន់​លាន​ដុល្លារ​។

លោក​ណា​ជីប​រ៉ា​ហ្សា​ក់​ទទួល​ការ​ចោទប្រកាន់​ថា រួម​ដៃ​ជាមួយ​បណ្ដា​សាច់ញាតិ​បន្លំ​លួច​យក​ប្រាក់​ក្នុង​មូលនិធិ​រដ្ឋ​1MDB ដែល​មាន​គោលដៅ​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ម៉ា​ឡេ​ស៊ី។ មួយ​ផ្នែក​នៃ​មូលនិធិ​ដែល​ពង្វាង​យក​ត្រូវ​បាន​យក​ទៅ​ថត​ខ្សែភាពយន្ត​មួយ​រឿង​LE LOUP DE WALL STREET​។

អតីត​នាយក​រដ្ឋមន្ត្រី​រូប​នោះ​បាន​ថ្លែង​ទៅ​កាន់​បណ្ដា​អ្នកកាសែត​ថា លោក​មានការ​សោកស្ដាយ​ចំពោះ​ការ​សម្រេច​នោះ របស់​តុលាការ តែ​យើង​នឹង​ធ្វើការ​តវ៉ា​ទៅ​សាលាឧទ្ធរណ៍ ។​នេះ​មិនមែន​ជាទី​បញ្ចប់​នៃ​ពិភពលោក​ឡើយ លោក​ជឿ​លើ​ភាព​ស្លូតត្រង់​របស់​លោក​។ អ្នកគាំទ្រ​លោក​ជា​ច្រើន​រយ​នាក់ ដែល​មានការ​ក្ដៅក្រហាយ​បាន​នាំ​គ្នា​ស្រែ​កថា ជយោ​!​លោក​ណា​ជីប​ពេល​លោក​ចាក​ចេញពី​តុលាការ​។

លោក​ណា​ជីប​នឹង​អនុញ្ញាត​ឲ្យ​នៅ​ក្រៅ​ឃុំ​ដោយ​បង់ប្រាក់​ធានា រហូត​ដល់​ចប់​នីតិវិធី​នៅ​សាលា​ឧទ្ធរណ៍​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ