ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​ រក​ឃើញ​មាន​អ្នក​ឆ្លង​ថ្មី​៧​នាក់​ទៀត​ហើយ

3 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​ការ​បង្ការ​និង​តស៊ូ​ប្រឆាំង​វីរុស COVID-19​របស់​វៀតណាម អះអាង​នា​រសៀល​ថ្ងៃ​ទី​២៨​កក្កដា ពី​អ្នក​ឆ្លង​វីរុស​ថ្មី​៧​នាក់​ទៀត ។ អ្នក​ឆ្លង​វីរុស​កម្រិត​ជាតិ​នៅ​វៀតណាម​ពេល​នេះ​បាន​ឡើង​ដល់​៤៣៨​នាក់​។ អ្នក​ឆ្លង​ថ្មី​ទាំង​៧​នាក់​នោះ គឹ​នារី​២​នាក់​ម្នាក់​អាយុ​៦៣​ឆ្នាំ​និង​ម្នាក់​ទៀត​អាយុ​៦៧​ឆ្នាំ…

ប្រទេស​វៀតណាម ៖ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​ការ​បង្ការ​និង​តស៊ូ​ប្រឆាំង​វីរុស COVID-19​របស់​វៀតណាម អះអាង​នា​រសៀល​ថ្ងៃ​ទី​២៨​កក្កដា ពី​អ្នក​ឆ្លង​វីរុស​ថ្មី​៧​នាក់​ទៀត ។

អ្នក​ឆ្លង​វីរុស​កម្រិត​ជាតិ​នៅ​វៀតណាម​ពេល​នេះ​បាន​ឡើង​ដល់​៤៣៨​នាក់​។ អ្នក​ឆ្លង​ថ្មី​ទាំង​៧​នាក់​នោះ គឹ​នារី​២​នាក់​ម្នាក់​អាយុ​៦៣​ឆ្នាំ​និង​ម្នាក់​ទៀត​អាយុ​៦៧​ឆ្នាំ ដែល​រស់នៅ​ក្នុង​ខេត្ត​ក្វា​ង​ណា​ម​ភាគ​កណ្ដាល​ប្រទេស នារី​២​នាក់​ទៀត​នៅ​ដា​ណា​ង​និង​បុរស​៣​នាក់​ដែល​បច្ចុប្បន្ន កំពុង​ទទួល​ការ​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ក្រុង​ដា​ណា​ង​។

កាលពី​ថ្ងៃ​ទី​២៨​កក្កដា​បុរស​អាយុ​៥៣​ឆ្នាំ​ម្នាក់​ដែល​ជា​អ្នក​ឆ្លង​វីរុស​ទី​៣៧៣​នៅ​វៀតណាម ត្រូវ​បាន​ប្រកាស​ថា ព្យាបាល​ជា​សះស្បើយ​នាំ​ឲ្យ​អ្នកជំងឺ​ព្យាបាល​ជា ក្នុង​ប្រទេស​មាន​ដល់​៣៦៩​នាក់ តំណាង​ឲ្យ​៨៤,២%​នៃ​អ្នក​ឆ្លង​ទាំងអស់​។ មនុស្ស​ជាង​១៥.០០០​នាក់​ដែល​ប៉ះពាល់​ជាមួយ​អ្នក​ឆ្លង​ឬ​មក​ពី​បណ្ដា​តំបន់​មានការ​ប៉ះពាល់​ដោយ​ការ​ឆ្លង​ត្រូវ​ស្ថិត​ក្នុង​ច​ត្តា​ឡី​ស័ក​។

កាលពី​ថ្ងៃ​ទី​២៨​កក្កដា​ក្រសួងសុខាភិបាល​វៀតណាម បាន​ចេញ​ការ​ប្រកាស​បន្ទាន់​តាម​រក​បណ្ដា​មនុស្ស​ដែល​មាន​វត្តមាន នៅ​តាម​កន្លែង​ដែល​មានការ​ឆ្លង​វីរុស នៅ​ដា​ណា​ង​និង​នៅ​ខេត្ត​ក្វា​ង​ណា​ម​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ lecourrier (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ