ហាងឆេងលុយខ្មែរចាញ់ប្រៀបដុល្លារសាំងហ្គាពួរ តែស្មើកម្លាំងគ្នាជាមួយលុយថៃ និង វៀតណាម


រាជធានីភ្នំពេញ ៖ ហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរថ្ងៃនេះធៀបនឹងថ្ងៃម្សិលមិញចាញ់ ប្រៀបប្រាក់ដុល្លារសាំងហ្គាពួរបន្តិច ប៉ុន្តែស្មើកម្លាំងគ្នាជាមួយប្រាក់បាតថៃ និងប្រាក់ដុង វៀតណាម ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២៩ខែកក្កដា ឆ្នាំ ២០២០នេះឱ្យដឹងថា ហាង ឆេងដុល្លារសាំងហ្គាពួរមានកម្លាំងខ្លាំងជាងប្រាក់រៀលខ្មែរ ដែល ១ដុល្លារសាំងហ្គពួរ ទិញ ចូល ២៩៧២ រៀល លក់ចេញ ៣០០២ រៀល ខណៈថ្ងៃម្សិលមិញ ទិញចូលត្រឹមតែ ២៩៧១ រៀល និងលក់ចេញតែ ៣០០១ រៀលប៉ុណ្ណោះ ។

ដោយឡែកសម្រាប់ហាងឆេងប្រាក់បាតថៃធៀបនឹងប្រាក់រៀលខ្មែរថ្ងៃនេះ និងថ្ងៃម្សិលមិញ គឺមិនមានការប្រែប្រួលទេ គឺ ១បាតថៃ ទិញចូល ១៣០ រៀល ហើយលក់ចេញ ១៣២ រៀល ។

ទន្ទឹមនេះដែរប្រាក់ដុងវៀតណាមថ្ងៃនេះ និងថ្ងៃម្សិលមិញក៏មិនមានការប្រែប្រួលដែរ ធៀបនឹងប្រាក់រៀលខ្មែរ ដែល ១០០០ដុងវៀតណាម ទិញចូល ១៧៧ រៀល និងលក់ចេញ ១៧៩ រៀល ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ