ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុងបោចស្មៅ​ក្នុងស្រែ ​ឮសូរម្តាយស្រែក លុះរត់​ទៅ​មើលឃើញស្នាម​ចង្កូម​

3 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ​៖ ស្ត្រី​វ​យ័​ចំណាស់​ម្នាក់​បាន​នាំ​កូនប្រុស​ទៅ​ដកស្មៅ​ក្នុង​ស្រែ​ លុះ​​នៅ​ពេល​ដែល​ស្ត្រី​រូប​នោះ​លូកដៃ​ទៅ​ដកស្មៅ ដោយ​​ស្ត្រី​រវល់​តែ​មើលគុម្ព​ស្មៅ​ដែល​ដុះ​ជាមួយ​​ស្រូវ​ក្បែរ​នោះ​ ក៏​ស្រាប់តែ​លូកដៃ​ទៅ​ប៉ះ​សត្វ​ពស់​ដែល​នៅ​ក្នុង​ស្មៅ ​បណ្តាល​ឲ្យ​ពស់​ចឹក​ចំ​ម្រាមដៃ​ខាងស្តាំ ​រួច​​ស្ត្រីរងគ្រោះ​ក៏​គ្រវែង​សត្វពស់​នោះ​ចោល​តែ​ម្តង​។ ហេតុការណ៍​ខាងលើនេះ​បានកើតឡើង​កាលពី​ម៉ោងជាង១រសៀលថ្ងៃទី​​​២៧ កក្កដា…

ខេត្តកំពត ​៖ ស្ត្រី​វ​យ័​ចំណាស់​ម្នាក់​បាន​នាំ​កូនប្រុស​ទៅ​ដកស្មៅ​ក្នុង​ស្រែ​ លុះ​​នៅ​ពេល​ដែល​ស្ត្រី​រូប​នោះ​លូកដៃ​ទៅ​ដកស្មៅ ដោយ​​ស្ត្រី​រវល់​តែ​មើលគុម្ព​ស្មៅ​ដែល​ដុះ​ជាមួយ​​ស្រូវ​ក្បែរ​នោះ​ ក៏​ស្រាប់តែ​លូកដៃ​ទៅ​ប៉ះ​សត្វ​ពស់​ដែល​នៅ​ក្នុង​ស្មៅ ​បណ្តាល​ឲ្យ​ពស់​ចឹក​ចំ​ម្រាមដៃ​ខាងស្តាំ ​រួច​​ស្ត្រីរងគ្រោះ​ក៏​គ្រវែង​សត្វពស់​នោះ​ចោល​តែ​ម្តង​។

ហេតុការណ៍​ខាងលើនេះ​បានកើតឡើង​កាលពី​ម៉ោងជាង១រសៀលថ្ងៃទី​​​២៧ កក្កដា ឆ្នាំ​​២០២០ នៅភូមិ​វត្តអង្គ ឃុំ​ព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត ។

តាម​ប្រភព​ព​ត៌​មាន​ពី​កូនប្រុស​របស់​ស្ត្រី​រង​គ្រោះ​ដែល​ទៅ​ដកស្មៅ​ស្រែ​ជាមួយ​ម្តាយ​បាន​ឲ្យ​ដឹង​ថា ស្ត្រីជា​ម្តាយ​ដែល​ត្រូវ​ពស់​ចឹកខាងលើ​នេះឈ្មោះ​ប្រាក់ វ​ណ្ណា អាយុ​៥៧​ឆ្នាំ មាន​ទីលំនៅ​​​​ក្នុងភូមិឃុំកើតហេតុ​ខាងលើ ។

តាម​ប្រភព​ដដែល​​បាន​ឲ្យ​ដឹង​ថា​ ​មុនពេលកើតហេតុ ម្តាយ​បាន​ហៅ​​គាត់​​ឲ្យ​ទៅ​ជួយ​ដកស្មៅ​ក្នុង​ស្រែ​ ហើយ​​គាត់​​ក៏​បាន​ទៅ​ដកស្មៅ​នៅ​ស្រែ​ជាប់​គ្នា​មិន​ឆ្ងាយ​ពី​​ម្តាយ​​ប៉ុន្មាន​នោះ​ទេ ​លុះ​មួយសន្ទុះ​​ក្រោយមក ស្រាប់តែ​​ឮ​​សំឡេង​​ម្តាយ​ស្រែក​ថា «​ម៉ែ​ត្រូវ​ពស់​ចឹក​ហើយ» ។

តាម​ប្រភពដដែល​បានបន្តទៀត​ថា ​លុះ​​ឮសំឡេង​​ម្តាយ​​ស្រែកបែបនេះ គាត់​ក៏​រត់​ទៅ​មើល ឃើញ​ម្រាម​ចង្អុលដៃ​ខាងស្តាំ​របស់​ម្តាយ​មាន​ឈាម​ និង​មាន​ស្នាម​ចង្កូម​ពស់​ផងដែរ ប៉ុន្តែ​មិន​បានដឹង​ថា​ជា​ពស់​អ្វី​នោះ​ទេ ពីព្រោះ​ក្រោយ​ពេល​ពស់​ចឹក​ ម្តាយ​បាន​គ្រវែង​ពស់​នោះ​ចោល​បាត់​ទៅ​ហើយ ។ ពេល​នោះ​គាត់​​ក៏​បាន​យក​ខ្សែ​មក​ចងដើម្បី​កុំ​ឱ្យ​ពិស​ពស់​ជ្រាប ហើយ​ប្រញាប់ប្រញាល់​​បញ្ជូន​​ម្តា​យមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​កំពត​ភ្លាម​ៗ​ដែរ​។

តាម​ប្រភព​ពី​ក្រុម​គ្រូពេទ្យ​បាន​​ឱ្យ​ដឹង​ថា ​ស្ត្រី​​រង​គ្រោះ​ដោយសារ​ពស់​ចឹក​ខាងលើ​បាន​រួច​ផុត​ពី​គ្រោះថ្នាក់​ដល់​អាយុជីវិត​ហើយ ដោយ​សារ​មក​ដល់​មន្ទីរពេទ្យ​ទាន់​ពេលវេលា ហើយ​ក្រុម​គ្រូពេទ្យ​បាន​ចាក់​វ៉ាក់សាំង​បន្សាប​ពិ​ស​ពស់​ផង​ដែរ ។

ពាក់ព័ន្ធនឹងករណី​ខាងលើនេះ ​ក្រុម​គ្រូពេទ្យ​​ក៏បាន​អំពាវនាវ​​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​សហ​គម​ទូ​ទាំង​ខេត្ត​ឲ្យ​បាន​ជ្រាប​ថា​ បើ​មាន​ជួប​ករណី​ដូច​ខាងលើ សូម​បងប្អូន​ប្រញាប់​នាំ​ជន​រង​គ្រោះ​មក​កាន់​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​ឬ​ខេត្ត​ ដើម្បី​ជួយ​សង្គ្រោះ​​ឱ្យ​បានទាន់ពេលវេលា ៕ (កែសម្រួលដោយ ៖ ធីតា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ