រាជធានីភ្នំពេញ ៖ មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន ដែលកន្លងមកបានតុបតែងកាយជិះសេះសនៅជើងភ្នំទឹកកក ប្រៀបបីដូច «រាជបុត្រជិះសេះស» ផ្អើលពិភពលោកមិនទាំងទាន់បាត់ក្តៅផង ស្រាប់តែថ្មីៗនេះ រូបថត២សន្លឹករបស់មេដឹកនាំកូរ៉េខាងជើងរូបនេះ បានធ្វើឲ្យកក្រើកពិភពលោកជាថ្មី ដោយលោកត្រូវបានអមដោយមន្ត្រីគ្រាក់ៗកាន់កាំភ្លើងខ្លីអង្គុយព័ទ្ធជុំវិញលោក ។

ប្រាកដណាស់ មើលទៅ «រាជបុត្រជិះសេះស» រាងម៉ាប់ៗ ហាក់ដូចជាស្ងប់អារម្មណ៍បានល្អ បើទោះបីជាលោក ត្រូវបានហ៊ុំព័ទ្ធដោយក្រុមឧត្តមសេនីយ៍ពាក់ផ្កាយពីលើស្មារដៃកាន់កាំភ្លើងខ្លី ប្រៀបបីដូចជាបង្ហាញនូវអំណាចដ៏ខ្លាំងក្លា ហើយរូបថត២សន្លឹកនេះ ត្រូវបានចេញផ្សាយ កាលពីថ្ងៃច័ន្ទទី១៧ ខែកក្កដា ឆ្នាំ២០២០នេះ ។

យើងមិនដឹងទេថា តើគ្រាប់កាំភ្លើងខ្លីទាំងអស់នោះ មានបញ្ចូលគ្រាប់កាំភ្លើងឬអត់ ក៏ប៉ុន្តែក្រុមឧត្តមសេនីយ៍យោធាជាន់ខ្ពស់កំពុងកាន់កាំភ្លើងខ្លី ដើម្បីជាការចូលរួមរម្លឹកខួបលើកទី៦៧ នៃបទឈប់បាញ់សង្គ្រាមកូរ៉េ ។

យ៉ាងណាមិញរូបភាព ២សន្លឹកនេះ ពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំង ជាពិសេស គឺរូបឧត្តមសេនីយ៍មួយរូបដែលការកាន់កាំភ្លើងរបស់លោកហាក់ដូចជា ប្រុងតែជ្រុះចេញពីដៃ ៕

ចែករំលែកព័តមាននេះ