អ្នកស្រី ខ្លូអ៊ី ខាដាសៀន (Khloé Kardashian) ដែលជាប្អូនស្រីរបស់អ្នកស្រី ឃីម ខាដាសៀនវេសន៍ (Kim Kardashian West) ដ៏ល្បីបានក្លាយជាតារាប្រចាំកម្មវិធីទូរទស្សន៍ និងមានប្រេនឈ្មោះរបស់ខ្ញួនផងដែរ ។ បច្ចុប្បន្នអ្នកស្រីចំណាយពេលភាគច្រើនលើការមើលថែកូនស្រីរបស់ខ្លួន ខណៈដែលបន្តដើរតួក្នុងកម្មវិធី Keeping Up with the Kardahsians ។

ប៉ុន្តែព្រោះតែការសម្រេចចិត្តទាក់ទិននឹងលុយក្នុងពេលប៉ុន្មានថ្ងៃកន្លងមកនេះ អ្នកស្រីបានធ្វើឲ្យអ្នកគាំទ្រជាច្រើនចាប់ផ្តើមគិតថាអ្នកស្រីប្រហែលជាកំពុងមានបញ្ហាលុយ ។
គួរបញ្ជាក់ដែរថា កញ្ញាបានក្លាយជាតារាល្បីព្រោះតែកម្មវិធីខាងលើដែលបានចាប់ផ្តើមផ្សាយលើទូរទស្សន៍តាំងពីឆ្នាំ ២០០៧ មក ។ ប៉ុន្មានឆ្នាំកន្លងមកនេះ អ្នកស្រីបានបាត់បង់ការគាំទ្រជាច្រើនខណៈដែលអ្នកស្រីចាប់ផ្តើមការកែប្រែរូបរាងកាយរបស់ខ្លួន ។
ប្រាក់ចំណូលរបស់អ្នកស្រីភាគច្រើនមានប្រភពពីការសម្តែងក្នុងកម្មវិធីប្រចាំគ្រួសារខាងលើ ហើយមិនមានព័ត៌មានដែលបង្ហាញថាអ្នកស្រីនឹងចាកចេញពីកម្មវិធីនេះក្នុងពេលឆាប់ៗឡើយ ។ តារាម្នាក់នេះក៏បានចូលរួមក្នុងអាជីវកម្មជាច្រើនដែរ ហើយអាជីវកម្មដែលជោគជ័យជាងគេ គឺអាជីវកម្មលក់ខោខូវប៊យ Good American ។
ក្រៅពីនេះហើយ អ្នកស្រីក៏រកចំណូលបានពីការផ្សព្វផ្សាយពាណិជ្ជកម្មលើ Instagram ផងដែរ ។ ទោះជាមិនមាននរណាអាចនឹងថាអ្នកស្រីរកចំណូលបានប៉ុន្មានពីសកម្មភាពទាំងនេះពិតមែនក្តី មានការព្យាករណ៍មកថាទ្រព្យសម្បត្តិសរុបរបស់អ្នកស្រីមានប្រមាណ ៥០លានដុល្លារ ។
ក្នុងពេលថ្មីៗនេះអ្នកស្រីបានផ្សព្វផ្សាយផលិតផលកាន់តែច្រើនលើ Instagram និងថែមទាំងប្រើកូនស្រីរបស់ខ្លួនដើម្បីលើក់ផលិតផលឲ្យក្រុមហ៊ុនដទៃដែរ ។ លើសពីនេះទៅទៀត អ្នកគាំទ្របានប្រទះឃើញរ៉ូបដែលអ្នកស្រីទទួលបានជាអំណោយបន្ទាប់ពីចូលរួមការដើរម៉ូដត្រូវបានដាក់លក់លើអ៊ីនធើណេត ។ ទោះជារ៉ូបនោះត្រូវបានដកចេញពីគេហទំព័រលក់បន្តពិតមែនក្តី អ្នកគាំទ្របាននាំគ្នាគិតថាអ្នកស្រីប្រហែលជាកំពុងមានបញ្ហាលុយខ្លាំង ។
ជាក់ស្តែង ការធ្វើជាសមាជិករបស់ក្រុមគ្រួសារតារានេះមិនមែនជារឿងងាយទេ ហើយជីវភាពរស់នៅក៏មិនអាចមានកម្រិតសាមញ្ញបានដែរ ។ អ្នកស្រីក៏បានបង្ហាញខ្លួនជាមនុស្សស្រលាញ់សម្លៀកបំពាក់ថ្លៃៗ និងការធ្វើដំណើរកម្សាន្តដ៏អស្ចារ្យដែរ ។ ទោះជាងអ្នកស្រីមិនបានចែករំលែកនូវបញ្ហាផ្ទាល់ខ្លួនពិតមែន សកម្មភាពក្នុងពេលថ្មីៗនេះបានធ្វើឲ្យមនុស្សជាច្រើនឆ្ងល់ ៕
ចែករំលែកព័តមាននេះ