ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ង៉ែត ជូ​៖ «​ឥរិយា​បទ​ហិរញ្ញវត្ថុ​៣​យ៉ាង​នាំ​ឲ្យ​ចម្រើន សុវត្ថិភាព និង​នាំ​ឲ្យ​អន្តរាយ​»

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មាន​លុយ​មិនមែន​មាន​ន័យ​ថា ជោគជ័យ​នោះ​ទេ ដរាបណា​អ្នក​មិន​ទាន់​យល់​ច្បាស់​អំពី​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ ។ ជាក់ស្តែង​ទីប្រឹក្សា​សេដ្ឋកិច្ច​លេចធ្លោ​មួយ​រូប​នៅ​កម្ពុជា​លោក ង៉ែត ជូ បាន​លើក​ឡើង​ថា…

រាជធានី​ភ្នំពេញ ៖ មាន​លុយ​មិនមែន​មាន​ន័យ​ថា ជោគជ័យ​នោះ​ទេ ដរាបណា​អ្នក​មិន​ទាន់​យល់​ច្បាស់​អំពី​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ ។

ជាក់ស្តែង​ទីប្រឹក្សា​សេដ្ឋកិច្ច​លេចធ្លោ​មួយ​រូប​នៅ​កម្ពុជា​លោក ង៉ែត ជូ បាន​លើក​ឡើង​ថា ឥរិយា​បទ​ហិរញ្ញវត្ថុ​បែប​ណា វាសនា​ហិរញ្ញវត្ថុ​បែប​ហ្នឹង​ដែល​នេះ​មាន​ន័យ​ថា បើ​អ្នកចេះ​ចាត់ចែង​ត្រឹមនោះ​នឹង​រីក​ចម្រើន តែបើ​ខ្វះ​ការ​ចាត់ចែង​ហិរញ្ញវត្ថុ​ត្រឹមត្រូវ​នោះ​នឹង​អន្តរាយ ។

លោក ង៉ែត ជូ ដែល​ជា​អ្នកជំនាញ​ខាង​ហិរញ្ញវត្ថុ​បាន​បញ្ជាក់​ថា ជា​ទូទៅ ឥរិយា​បទ​ហិរញ្ញវត្ថុ​មាន​៣​យ៉ាង​ដែល​យើង​ទាំងអស់​គ្នា​គួរ​យល់​ដឹង ៖ ឥរិយា​បទ​ហិរញ្ញវត្ថុ​បែប​ណា​វាសនា​ហិរញ្ញវត្ថុ​បែប​ហ្នឹង ។ លោក​ក៏​បាន​ចោទ​ជា​សំណួរ​ឡើង​ថា តើ​អ្នកមាន​ឥរិយា​បទ​បែប​ណា ? ហើយ​អ្នក​គួរ​ប្តូរ​ឥរិយា​បទ​ឬទេ ?លោក​បាន​បញ្ជាក់​ថា ឥរិយា​បទ​ហិរញ្ញវត្ថុ​មាន​៣​យ៉ាង ៖

១- ឥរិយា​បទ​ហិរញ្ញវត្ថុ​នាំ​អោយ​ចំរើន ៖ ចេះ​ប្រើ​ធនធាន​ដែល​ខ្លួន​មាន ចេះ​ខ្ចី និង​ចេះ​កៀងគរ​ទុន​ពី​អ្នក​ដទៃ​មក​វិនិយោគ​លើ​អាជីវកម្ម ឬ​គំរោង​វិនិយោគ​នានា ដើម្បី​ទទួល​បាន​ផល​ចំណេញ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ ។ ពិបាកធ្វើ ប៉ុន្តែ​នាំ​អោយ​ចំរើន​ទាំង​មិត្តភាព បញ្ញា និង​ទ្រព្យធន ។

២- ឥរិយា​បទ​ហិរញ្ញវត្ថុ​បែប​សុវត្ថិភាព ៖ ចេះ​សន្សំ​ប្រាក់ ចេះ​ទិញ​ផ្ទះ ឬ​ខុន​ដូ​បង់​រំលស់ ។ ងាយ​ធ្វើ​មាន​សុវត្ថិភាព​ខ្ពស់ ដោយ​មិន​ងាយ​ជួប​ប្រទះ​នឹង​ហានិភ័យ​ដែល​នាំ​អោយ​ខាតបង់ ប៉ុន្តែ​មិនសូវ​នាំ​អោយ​ចំរើន​ផ្នែក​បញ្ញា និង​ទ្រព្យធន​នោះ​ទេ ។ មិន​ក្រ​ខ្លាំង ប៉ុន្តែ​មិន​ងាយ​គ្រប់​នោះ​ឡើយ ។

៣- ឥរិយា​បទ​ហិរញ្ញវត្ថុ​នាំ​អោយ​អន្តរាយ ៖ ចាយវាយ​ហ៊ឺហា ឬ​ទិញ​សម្ភារ​ទូទៅ​បង់​រំលស់ (​ដូច​ជា រថយន្ត​ម៉ូតូ ទូរស័ព្ទ​ដៃ​) ។ ងាយ​ធ្វើ​សប្បាយ ឬ​រំភើប​តែ​ពេល​ចាយ ឬ​ទិញ​របស់​ថ្មី​ៗ ។
ជីវិត​ស្ថិត​ក្រោម​សំពាធ​នៃ​ទាសភាព​ផ្នែក​ហិរញ្ញវត្ថុ ។ ជីវិត​នឹង​ប្រទះ​តែ​ភាព​ខ្វះខាត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ