ខណៈនេះ! អគ្គិភ័យកំពុងឆាបឆេះផ្ទះមួយល្វែងក្នុងសង្កាត់បឹងត្របែក (វីដេអូ)
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា នាវេលាម៉ោង២និង១៩នាទីរសៀលថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ២០២០ នេះ មានករណីអគ្គិភ័យបានឆាបឆេះផ្ទះល្វែងមួយកន្លែង ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ច ព្រមទាំងរថយន្តពន្លត់អគ្កីភ័យជាច្រើនគ្រឿងកំពុងចុះមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់។

ពាក់ព័ននឹងករណីខាងលើនេះដែរ គេមិនទាន់ដឹងថា បង្កឡើងដោយមូលហេតុអ្វី ហើយក៏មិនទាន់ដឹងពីទំហំនៃការខូចខាតនៅឡើយដែរ ខណៈកម្លាំងសមត្ថកិច្ចកំពុងអន្តរាគមន៍ពន្លត់នៅកន្លែងកើតហេតុ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា)














ចែករំលែកព័តមាននេះ