ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​បិទ​ការ​ហោះហើរ​ទៅ​មក​ក្រុង​ដា​ណា​ង ​ក្រោយ​រក​ឃើញ​អ្នក​ឆ្លង​១៤​នាក់

4 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ រដ្ឋាភិបាល​វៀតណាម​ប្រកាស​នា​ថ្ងៃ​ទី​២៨​កក្កដា​ថា ប្រទេស​នេះ​ផ្អាក​ការ​ហោះហើរ​នៃ​យន្តហោះ ទៅ​មក​ក្រុង​ដា​ណា​ង​ក្រោយ​រក​ឃើញ​មនុស្ស​យ៉ាងតិច​១៤​នាក់​ឆ្លង​វីរុស​COVID-19​នៅ​ទីក្រុង​នេះ ដែល​ទទួល​អ្នកទេសចរ​ជាង​៨,៧​លាន​នាក់​ក្នុង​ឆ្នាំ​២០១៩​។ ការ​ផ្អាក​ការ​ហោះហើរ​នោះ​កំណត់​១៥​ថ្ងៃ​។​បណ្ដា​រថភ្លើង​និង​រថយន្ត​បឺស​ក៏​ផ្អាក​ទៅ​មក​ក្រុង​នោ​ដែរ​។ រដ្ឋាភិបាល​វៀតណាម​បាន​ជម្លៀស​មនុស្ស​ចេញពី​ទីនោះ ដល់​ទៅ​៨០.០០០​នាក់ ក្រោយ​រក​ឃើញ​អ្នក​ឆ្លង​វីរុស​ដំបូង​៣​នាក់​នៅ​ទីនោះ​មក​។…

ប្រទេស​វៀតណាម ៖ រដ្ឋាភិបាល​វៀតណាម​ប្រកាស​នា​ថ្ងៃ​ទី​២៨​កក្កដា​ថា ប្រទេស​នេះ​ផ្អាក​ការ​ហោះហើរ​នៃ​យន្តហោះ ទៅ​មក​ក្រុង​ដា​ណា​ង​ក្រោយ​រក​ឃើញ​មនុស្ស​យ៉ាងតិច​១៤​នាក់​ឆ្លង​វីរុស​COVID-19​នៅ​ទីក្រុង​នេះ ដែល​ទទួល​អ្នកទេសចរ​ជាង​៨,៧​លាន​នាក់​ក្នុង​ឆ្នាំ​២០១៩​។ ការ​ផ្អាក​ការ​ហោះហើរ​នោះ​កំណត់​១៥​ថ្ងៃ​។​បណ្ដា​រថភ្លើង​និង​រថយន្ត​បឺស​ក៏​ផ្អាក​ទៅ​មក​ក្រុង​នោ​ដែរ​។ រដ្ឋាភិបាល​វៀតណាម​បាន​ជម្លៀស​មនុស្ស​ចេញពី​ទីនោះ ដល់​ទៅ​៨០.០០០​នាក់ ក្រោយ​រក​ឃើញ​អ្នក​ឆ្លង​វីរុស​ដំបូង​៣​នាក់​នៅ​ទីនោះ​មក​។

តាម​ទូរទស្សន៍​អា​មេ​រិ​ក​CNN​ថា រដ្ឋាភិបាល​បាន​ប្រកាស​នា​ថ្ងៃ​ទី​២៧​កក្កដា​ថា ការ​ជម្លៀស​មនុស្ស​ទាំង​៨០.០០០​នាក់​នោះ ដែល​ភាគច្រើន​ជា​អ្នកទេសចរ​គ្រោង​ធ្វើ​ក្នុង​ពេល​៤​ថ្ងៃ ហើយ​ជើង​យន្តហោះ​១០០​ជើង​ក្នុង​១​ថ្ងៃ​ត្រូវ​គ្រោង ដើម្បី​ជម្លៀស​មនុស្ស​ទាំងនោះ​ចេញ មក​កាន់​ទីក្រុង​១១​ទៀត​របស់​វៀតណាម​។ ក្នុង​ចំណោម​ទីក្រុង​ទាំងនេះ មាន​តែ​ទីក្រុង​២​ទេ​ដែល​ទាមទារ​ថា​អ្នក​ទេសចរ​ដែល​មក​ពី​ដា​ណា​ង នឹង​ត្រូវ​អនុវត្ត​ច​ត្តា​ឡី​ស័ក​។

ទូរទស្សន៍​អា​មេ​រិ​ក​នោះ​បន្ត​ថា អាជ្ញាធរ​វៀតណាម​បាន​តាមដាន​ម៉ឺ​ង​ម៉ាត់​បំផុត បណ្ដា​អ្នក​ដែល​ប៉ះពាល់​ជាមួយ​អ្នក​ឆ្លង​វីរុស ហើយ​ពួក​គេ​ត្រូវ​តម្រូវ​ឲ្យ​ស្ថិត​ក្នុង​ការ​បង្ខាំង​២​ស​ប្ដា​ហ៍​។ នៅ​វៀត​ណាម​ពុំ​មាន​មនុស្ស​ណា​ម្នាក់​ស្លាប់​ដោយសារ​វីរុស​នេះ​នៅឡើយ​។ ក្នុង​សេចក្ដី​ប្រកាស​មួយ​នាយក​រដ្ឋមន្ត្រី​វៀតណាម​លោក​ង្វៀ​ន​ស៊ន់​ភុ​ក​គូសបញ្ជាក់​ថា ការ​តាម​រក​បណ្ដា​អ្នក​ដែល​ប៉ះពាល់​ជាមួយ​អ្នក​ឆ្លង នឹង​ត្រូវធ្វើ​រូ​ច​ការ​ធ្វើតេស្ត​នឹង​អនុវត្ត​ដោយ​ទ្រង់ទ្រាយ​ធំ​។

តាំងពី​ចាប់ផ្ដើម​ការ​ឆ្លង​មក វៀតណាម​មាន​អ្នក​ឆ្លង​វីរុស​៤៣១​នាក់​និង​ពុំ​មាន​អ្នក​ស្លាប់​។ ប្រទេស​នៅ​អា​សី​ុ​អាគ្នេយ៍​នោះ​បាន​អនុវត្ត​វិធានការ​ទប់ទល់​វីរុស​មឺ​ុ​ង​ម៉ាត់​បំផុត ពិសេស​ការ​ត្រួតពិនិត្យ​ដ៏​តឹងតែង តាំងពី​ដើមខែ​មីនា​មក​។ ប្រទេស​នោះ​បាន​បិទ​ព្រំដែន​មិន​ឲ្យ​បណ្ដា​ជនបរទេស​ចូល ចាប់តាំងពី​ខែមីនា​មក​។

ក្រោយ​ការ​រក​ឃើញ​អ្នក​ឆ្លង​៣​នាក់ វិធានការ​នៅ​ឃ្លាត​ដាច់​ពី​គ្នា​ត្រូវ​អនុវត្ត​ឡើង​វិញ​នៅ​ដា​ណា​ង ជាមួយ​ការ​ពាក់​ម៉ាស​ជា​កាតព្វកិច្ច​។ ចាប់តាំងពី​ថ្ងៃ​ទី​២៨​កក្កដា​ទៅ បណ្ដា​បារ​នឹង​នៅ​តែ​បិទ​ប៉ុន្តែ​បណ្ដា​សហគ្រាស ភោជនីយដ្ឋាន​និង​មជ្ឈមណ្ឌល​កីឡា​នឹង​នៅ​តែ​បើក ចំណែក​បណ្ដា​វិធានការ​បង្ការ​ត្រូវ​គោរព​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ