ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ការ​គិត​របស់​អ្នកមាន តែងតែ​ផ្តោត​សំខាន់​លើ​អ្វីខ្លះ ?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តើ​អ្នកដឹង​ទេ គំនិត​អ្នកមាន​សព្វថ្ងៃ​ពួក​គាត់​កំពុង​គិត​អ្វី ? តើ​ពួក​គាត់​ត្រូវ​ចំណាយ​បែប​ណា ដើម្បី​ចំណេញ​ប្រាក់​មក​វិញ ? យើង​អាច​និយាយ​ថា យក​លុយ​ទៅ​ទិញ​លុយ​ក៏​ថា​បាន…

រាជធានី​ភ្នំពេញ ៖ តើ​អ្នកដឹង​ទេ គំនិត​អ្នកមាន​សព្វថ្ងៃ​ពួក​គាត់​កំពុង​គិត​អ្វី ? តើ​ពួក​គាត់​ត្រូវ​ចំណាយ​បែប​ណា ដើម្បី​ចំណេញ​ប្រាក់​មក​វិញ ? យើង​អាច​និយាយ​ថា យក​លុយ​ទៅ​ទិញ​លុយ​ក៏​ថា​បាន ។

តាម​ការ​ស្តាប់​ជាមួយ​គំនិត​អ្នកមាន​ភាគច្រើន ពួក​គាត់​តែងតែ​គិតពិចារណា​ខ្ពស់​ក្នុង​ការ​ចំណាយ​លុយកាក់​របស់​ពួក​គាត់ ។ ក្នុង​ន័យ​នេះ​លោក លី ហាវ ជា​ស្ថាបនិក និង​ជា​នាយក​សាលា IDEALLY អន្តរជាតិ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ការ​គិត​របស់​អ្នកមាន​មិន​ចេះ​តែ​ចំណាយ​លុយ​ផ្តេសផ្តាស់​ទៅ​លើ​សម្ភារៈ​ថ្លៃ​ៗ​នោះ​ទេ និង​គ្រប់​វិនាទី​នៃ​ការ​គិត​របស់​អ្នកមាន តែងតែ​ប្រើ​លុយ ឬ​ចំណាយ​លុយ​ហើយ​បាន​លុយ​មក​វិញ ជា​ជាង​ការ​ចំណាយ​ឥតប្រយោជន៍​ទៅ​លើ​សម្ភារៈ​និយម ។

លោក​បាន​បន្ត​ថា «​មនុស្ស​ដែល​ជោគជ័យ​បំផុត គឺជា​មនុស្ស​ដែល​ចេះ​បង្កើត​ឱកាស ហើយ​អ្នក​ដែល​បរាជ័យ គឺជា​អ្នក​ដែល​រង់ចាំ​ឱកាស ។ នេះ​ជា ចរិត​អ្នកមាន គឺ​គេ​អត់​ចេះ​ស៊ុ​ញ​ទេ ម្យ៉ាងវិញទៀត​អ្នកមាន​គេ​មិន​ចេះ​ធ្វើ​រឿង​ចៃដន្យ​ទេ ។ អ្វី​ៗ​គ្រប់យ៉ាង​សុទ្ធតែ​ចេញ​មក​ពី​ការ​គិត​ទាំងអស់​» ។ ហើយ​បើ​យើង​និយាយ​ចរិត​របស់​អ្នកមាន អ្នកខ្លះ​ខ្លាច​ថា​ធ្វើ​ឱ្យ​គេ​ឈឺចាប់ ក្នុង​ន័យ​នេះ គឺ​ចង់​សំដៅលើ​សម្ភារៈ​និយម ។

លោក ហាវ បាន​បន្ត​ថា អ្នកមាន​ពិតប្រាកដ គាត់​ចេះ​គិតគូ​ដល់​បុគ្គលិក ហើយ​គាត់​អត់​ហ៊ាន​សម្ភារៈ​និយម​ទេ ។ លោក លី ហាវ បាន​ពន្យល់​ថា «​អ្នកមាន​ពិតប្រាកដ​មិន​ហ៊ាន​ធ្វើ​ឱ្យ​អ្នក​ដទៃ​ឈឺចាប់ ក៏​ព្រោះតែ​ហេតុផល​ថា បុគ្គលិក​មួយ​ថ្ងៃ​ៗ​ខំប្រឹង​ធ្វើការ​ណាស់ ។ ប៉ុន្តែ​យើង​នេះ​មើលទៅ​ដូច​អត់​ខំប្រឹង​អ្វី​សោះ តែ​លេង​ឡាន​ទំនើប​សម្ភារៈ​ប្រើប្រាស់​ទំនើប ឬ​ថ្លៃ ស្មើ​រាប់​ម៉ឺន​ដុល្លារ យើង​ហ៊ាន​ចំណាយ​លើ​អស់ហ្នឹង តែ​ដល់​បុគ្គលិក​សុំ​ឡើង​ប្រាក់ខែ ៥០​ដុល្លារ​អា​មេ​រិ​ក មិន​ឱ្យ​គ្នា ។ យើង​ជា​មេ​ចំណាយ​លុយ​ធីប និង​ចាយ​ចោល​រាប់រយ​ដុល្លារ ដូចនេះ​សួរ​តើ យើង​បាន​គិតដល់​អារម្មណ៍​ពួក​គាត់​ទេ ពេល​គាត់​សុំ​ឡើង​ប្រាក់ខែ​មិន​ឱ្យ តែ​មាន​លុយ​ចាយ​ទាំង​ដុល​ៗ ។

អ្នកមាន​ពិតប្រាកដ​មិន​ត្រឹមតែ​មានទ្រព្យ​លុយកាក់​ទេ តែ​ក៏​ត្រូវ​មាន​បេះដូង​ដែរ ពីព្រោះ​បុគ្គលិក​មិនមែន​សត្វ​ធាតុ​ណា​» ។ តាម​ពិត​ទៅ​អ្នកមាន​គេ​ស្រឡាញ់​លុយ​ជាង​មុខមាត់ ឯ​អ្នក​មិនសូវ​មាន​ស្រឡាញ់​មុខមាត់​ជាង​លុយ ។ អ្នកមាន​មិនសូវ​សំញែង​ទ្រព្យ ឬ​មិន​ប្រើប្រាស់​សំភារៈ​ថ្លៃ​ៗ​នោះ​ទេ ប៉ុន្តែ​សម្រាប់​អ្នក​មិនសូវ​មាន​វិញ ខំប្រឹង​សំញែង និង​យក​ទ្រព្យសម្បត្តិ​របស់​ខ្លួន​ទាំងអស់​មក​បង្ហាញ​។

លោក ហាវ បាន​បន្ថែម​ថា «​អ្នកខ្លះ​ព្រោះតែ​មុខមាត់ ទិញ​ឡាន​រាប់​ម៉ឺន ប៉ុន្តែ​រស់នៅ​ផ្ទះ​ជួល​គេ ប៉ុន្តែ​ប្រសិនបើ​គំនិត​អ្នកមាន​វិញ​សុខចិត្ត​យក​លុយ​ទិញ​ផ្ទះ ជិះ​ម៉ូតូ​សិន​ក៏​បាន ។ នេះ​ហើយ​ដែល​យើង​អាច​មើលឃើញ​ថា អ្នក​មិនសូវ​មានទ្រព្យ​ច្រើន តែ​យក​លុយ​ទៅ​វិនិយោគ​ខុស​រឿង​» ។

ជា​ទូទៅ​អ្នកមាន​នឹង​អ្នកក្រ ខុស​គ្នា​ត្រង់​ថា អ្នកមាន​គេ​ដឹង​ច្រើន​ផ្នែក​ហិរញ្ញវត្ថុ​ណាស់ គេ​ដឹង​ថា លុយ​ណា​សម្រាប់​ចាយ លុយ​ណា​សម្រាប់​វិនិយោគ ហើយ​គេ​តែង​គិត​ថា លុយ​នឹង​ធ្វើ​អ្វី​ដើម្បី​កើន​ទ្រព្យ​គេ​មក​វិញ​យ៉ាងដូចម្តេច ។ ប៉ុន្តែ​សម្រាប់​អ្នកក្រ​វិញ សឹងតែ​ជិត​ដាច់​ខែ បើក​មើល​កាបូប​អត់​មាន​លុយ ប៉ុន្តែ​សម្ភារៈ​នោះ​មិនបាច់​និយាយ ។ អ្នកមាន​ចូល​ចិត្ត​យក​លុយ​ទៅ​វិនិយោគ​ណាស់ ចាប់ពី​តិច​ក៏​ដោយ​ច្រើន​ក៏​ដោយ​ក៏​ត្រូវធ្វើ ហើយ​អ្នកក្រ​គិត​ថា ទាល់តែ​មាន​លុយ​ច្រើន​បាន​វិនិយោគ ។

អ្នកខ្លះ​និយាយ​ថា ប្រាក់ខែ​ពីរ​បី​រយ​យក​វិនិយោគ​តាម​ណា ប៉ុន្តែ​បើ​គិត​ឱ្យ​ជ្រៅ​មែនទែន សូ​ម្បី​តែ​សន្សំ​មួយ​ខែ ខែ ៥០​ដុល្លារ​អា​មេ​រិ​ក ហើយ​យក​ទៅ​ទិញ​មាស អាហ្នឹង​ង​ក៏​គេ​ហៅ​ថា​ការ​វិនិយោគ​ដែរ លោក​បាន​ឧ​ទារ​ហ៍​ថា ការ​វិនិយោគ​មួយទៀត ដែល​ចាប់ផ្តើម​ពី​តូច​ឡើង​ទៅ គឺ​ការ​ចិញ្ចឹម​មាន់ ទា ជ្រូក ដែល​អាច​ចាប់ផ្តើម​ត្រឹម​មួយ​ក្បាល ពីរ​ក្បាល រហូត​ដល់​អាច​បង្កើត​បាន​ធំ មិនមែន​ចាំ​មាន​លុយ​ច្រើន ចាំ​ចិញ្ចឹម​ម្តង​រាប់រយ​ក្បាល​ឡើង​ទៅ​នោះ​ទេ​។ ចរិត​ថៅកែ ចរិត​សហគ្រិន ចាប់ផ្តើម​ពី​តូច មិនមែន​ទាល់តែ​មាន ១​ម៉ឺន ឬ​១០​ម៉ឺន ដុល្លារ​អា​មេ​រិ​ក ទេ​បាន​ធ្វើ​បាន​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ