ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​លោក​ត្រាំ ក៏​​ឆ្លង​វីរុស ​COVID-19 ដែរ

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ សេត​វិមាន​ប្រកាស​នា​ថ្ងៃ​ទី​២៧​កក្កដា​ថា ទីប្រឹក្សា​សន្តិសុខ​ជាតិ របស់​លោក​ដូ​ណា​ល់​ត្រាំ លោក​ROBERT O’BRIEN​ត្រូវ​បាន​ធ្វើតេស្ត​វិជ្ជមាន នៃ​ការ​ឆ្លង​វីរុស​COVID-19 តែ​គ្រោះថ្នាក់​នៃ​ការ​ឆ្លង​មក​ប្រធានាធិបតី​អា​មេ​រិ​ក​ពុំ​មាន​ទេ​។ សេត​វិមាន​បន្ត​ថា…

សហរដ្ឋអាមេរិក ៖ សេត​វិមាន​ប្រកាស​នា​ថ្ងៃ​ទី​២៧​កក្កដា​ថា ទីប្រឹក្សា​សន្តិសុខ​ជាតិ របស់​លោក​ដូ​ណា​ល់​ត្រាំ លោក​ROBERT O’BRIEN​ត្រូវ​បាន​ធ្វើតេស្ត​វិជ្ជមាន នៃ​ការ​ឆ្លង​វីរុស​COVID-19 តែ​គ្រោះថ្នាក់​នៃ​ការ​ឆ្លង​មក​ប្រធានាធិបតី​អា​មេ​រិ​ក​ពុំ​មាន​ទេ​។

សេត​វិមាន​បន្ត​ថា អនុ​ប្រធានាធិបតី​លោក​MIKE PENCE​ក៏​ពុំ​មានការ​ឆ្លង​ដែរ​។ លោក​ROBERT O’BRIEN ជា​សមាជិក​លំដាប់​ខ្ពស់​១​រូប នៃ​ក្រុម​ជិតដិត​ជាមួយ​លោក​ត្រាំ​ដែល​ឆ្លង​វីរុស​។ លោក​មាន​ចេញ​រោគ​សញ្ញា​ស្រាល និង​ស្ថិត​នៅ​ដាច់​ដោយឡែក​ពី​គេ​។ ពុំ​មាន​គ្រោះថ្នាក់​នៃ​ការ​ឆ្លង​មក​ប្រធានាធិបតី​ឬ​អនុ​ប្រធានាធិបតី​ឡើយ​។ ការងារ​របស់​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ នៅ​បន្ត​ដោយ​មិន​ផ្អាក​ឡើយ​។

លោក​ROBERT O’BRIEN​ដែល​កាន់​តំណែង​នោះ​ពី​ខែកញ្ញា​កន្លង​ទៅ កាលពី​ថ្ងៃ​ទី​១៤​កក្កដា​បាន​ទៅ​កាន់​ក្រុងប៉ារីស ដើម្បី​ធ្វើ​តំណាង​អា​មេ​រិ​ក ក្នុង​ឱកាស​នៃ​ពិធីបុណ្យ​ជាតិ​បារាំង​។ លោក​ជួប​ជា​ពិសេស​ជាមួយ​ប្រធានាធិបតី​បារាំង លោក​អេ​ម​ម៉ា​នុយ​អែ​ល​ម៉ា​ក្រុង​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ