ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងលុយខ្មែរខ្សោយកម្លាំងជាងលុយចិន ជប៉ុន និង កូរ៉េ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរថ្ងៃនេះបានបង្ហាញពីកម្លាំងចុះខ្សោយ ជាងប្រាក់យន់ចិន ប្រាក់យ៉េនជប៉ុន និងប្រាក់វុនកូរ៉េ នេះបើធៀបកាលពីថ្ងៃម្សិលមិញ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី…

រាជធានីភ្នំពេញ ៖ ហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរថ្ងៃនេះបានបង្ហាញពីកម្លាំងចុះខ្សោយ ជាងប្រាក់យន់ចិន ប្រាក់យ៉េនជប៉ុន និងប្រាក់វុនកូរ៉េ នេះបើធៀបកាលពីថ្ងៃម្សិលមិញ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២៨ខែកក្កដា ឆ្នាំ ២០២០នេះឱ្យដឹងថា ហាងឆេងប្រាក់ យន់ចិនមានប្រៀបជាងប្រាក់រៀលខ្មែរ ដោយ ១យន់ចិន ទិញចូល ៥៨៥ រៀល លក់ចេញ ៥៩១ រៀល ដែលកាលពីថ្ងៃម្សិលមិញ ទិញចូលត្រឹមតែ ៥៨៤ រៀល និងលក់ចេញតែ ៥៨៩ រៀលប៉ុណ្ណោះ ។

ទន្ទឹមនេះសម្រាប់ប្រាក់យ៉េនជប៉ុនក៏បានបង្ហាញពីថាមពលខ្លាំងជាងប្រាក់រៀលខ្មែរដែរ ដោយថ្ងៃនេះ ១០០យ៉េនជប៉ុន ទិញចូល ៣៨៨៩ រៀល លក់ចេញ ៣៩២៧ រៀល ខណៈកាល ពីថ្ងៃម្សិលមិញ ទិញចូលត្រឹមតែ ៣៨៦២ រៀល និងលក់ចេញតែ ៣៩០០ រៀល ប៉ុណ្ណោះ ។

ដោយឡែកសម្រាប់ប្រាក់វុនកូរ៉េវិញក៏មានកម្លាំងខ្លាំងជាងប្រាក់រៀលខ្មែរដែរ ដែលថ្ងៃនេះ ១០០វុនកូរ៉េ ទិញចូល ៣៤៣ រៀល លក់ចេញ ៣៤៧ ដែលកាលពីថ្ងៃម្សិលមិញ ទិញចូល ត្រឹមតែ ៣៤១ រៀល ហើយលក់ចេញតែ ៣៤៥ រៀលប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ