ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ពី​ប្រធានាធិបតី​ប្រេ​ស៊ី​ល​ជា​ពី​កូ​វី​ដ ឥលូវ​ដល់​វេន​ប្រធាន​តុលាការ​ជាន់​ខ្ពស់​​ម្តង

3 ឆ្នាំ មុន

ប្រេ​ស៊ី​ល ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ការិយាល័យ​សារព័ត៌មាន​របស់​តុលាការ​ប្រេ​ស៊ី​ល បាន​ប្រាប់​ថា លោក Joao Otavio…

ប្រេ​ស៊ី​ល ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ការិយាល័យ​សារព័ត៌មាន​របស់​តុលាការ​ប្រេ​ស៊ី​ល បាន​ប្រាប់​ថា លោក Joao Otavio de Noronha ប្រធាន​តុលាការ​ជាន់ខ្ពស់​នៃ​ប្រទេស​ប្រេ​ស៊ី​ល បាន​ធ្វើតេស្ត​ឃើញ​ថា មាន​ជំងឺ​កូ​វី​ដ​១៩ កាលពី​ថ្ងៃអាទិត្យ​។

ការិយាល័យ​សារ​ព​ត៌​មានបាន​ប្រាប់ CNN តាម​រយៈ​អ៊ី​ម៉ែ​ល​ថា លោក Noronha មិន​មាន​រោគ​សញ្ញា​អ្វី​ទេ ហើយ​ក៏​កំពុង​តែ​ធ្វើការ​ពី​ផ្ទះ​។

លោក​ប្រធាន​តុលាការ​ជាន់ខ្ពស់ ដែល​មាន​អាយុ​៦៣​ឆ្នាំ​រូប​នេះ គឺជា​មន្ត្រីជាន់ខ្ពស់​ដំបូង​គេ​នៃ​ប្រព័ន្ធ​យុត្តិធម៌​ប្រេ​ស៊ី​ល​ដែល​បាន​ធ្វើតេស្ត​ឃើញ​ថា​មាន​កូ​វី​ដ​១៩​។

លោក​នៅ​តែ​បន្ត​ទទួល​បន្ទុក​តុលាការ ដែល​បាន​ទទួលយក​ការងារ​ពី​គោលនយោបាយ មក​ធ្វើ​នៅផ្ទះ​ចាប់តាំងពី​ការ​រាតត្បាត​នៅ​ក្នុង​ប្រទេស​។

យោង​តាម​ការិយាល័យ​សារព័ត៌មាន​របស់​តុលាការ​បានឱ្យ​ដឹង​ថា វគ្គ​ជំនុំជម្រះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ខ្សែអាត់​សំឡេង​ចាប់តាំងពី​ខែឧសភា​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ