ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Google នឹង​អនុញ្ញាត​ឱ្យ​បុគ្គលិក​ធ្វើ​ការ​​ពី​ផ្ទះ​ យ៉ាង​ហោច​ណាស់​ដល់​ឆ្នាំ​ក្រោយ

3 ឆ្នាំ មុន

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា អ្នកនាំពាក្យ​ក្រុមហ៊ុន Google បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ ថា ក្រុមហ៊ុន​នេះ…

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា អ្នកនាំពាក្យ​ក្រុមហ៊ុន Google បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ ថា ក្រុមហ៊ុន​នេះ នឹង​អនុញ្ញាត​ឱ្យ​បុគ្គលិក​ធ្វើការ​ពី​ផ្ទះ រហូត​ដល់​យ៉ាង​ហោច​ណាស់​ខែកក្កដា ឆ្នាំ​២០២១​។

ក្រុមហ៊ុន​ធ្លាប់​បាន​និយាយ​ថា បុគ្គលិក​ភាគច្រើន​នឹង​ធ្វើការ​ពី​ចម្ងាយ (​ពី​ផ្ទះ​) រហូត​ដល់​ចុងឆ្នាំ​២០២០ ដោយ​មាន​និ​យោ​ជិ​កមួយ​ចំនួន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ធ្វើការ​វិញ​ក្នុង​ការិយាល័យ​ឆាប់​ៗ​។

ប៉ុន្តែ​ការ​សម្រេច​ពន្យា​ពេល​ឱ្យ​ចូល​មក​ធ្វើការ​នៅ​ការិយាល័យ​វិញ​នេះ គឺ​បាន​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​របស់​ក្រុមហ៊ុន​នេះ​ទៅ​លើ​ការ​បន្លាយពេល​យ៉ាង​វែង​របស់​ការ​រីក​រាតត្បាត​ជំងឺ​កូ​វី​ដ​១៩ ហើយ​ក៏​អាច​ជម្រុញ​ឱ្យ​ក្រុមហ៊ុន​ផ្សេង​ទៀត​យក​គម្រូ​តាម​ផង​ដែរ​។

នៅ​ក្នុង​ឯកសារ​ប្រាប់​ទៅ​បុគ្គលិក​មួយ ដែល​បាន​ទទួល​ដោយសារ​ព័ត៌មាន CNN Business បានឱ្យ​ដឹង​ថា នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Google លោក Sundar Pichai បាន​និយាយ​ថា ក្រុម​ហ៊ុន​បាន​បើក​ឡើង​វិញ​នូវ​ការិយាល័យ​ចំនួន ៤២ នៅ​ជុំវិញ​ពិភពលោក​។

លោក​បាន​សរសេរ​ថា​៖ «​ដើម្បី​អាច​ឱ្យ​បុគ្គលិក​រៀបចំ​ផែនការ​ជា​មុន យើង​នឹង​បន្លាយ​ការ​ធ្វើការ​ពី​ផ្ទះ​តាម​ជម្រើស​ចង់បាន​របស់​បុគ្គលិក រហូត​ដល់​ថ្ងៃ​ទី ៣០ ខែមិថុនា ឆ្នាំ​២០២១ សម្រាប់​តំណែង​​ដែល​មិន​ត្រូវ​ចាំបាច់​ធ្វើការ​នៅ​ក្នុង​ការិយាល័យ​។ ខ្ញុំ​សង្ឃឹមថា នេះ​នឹង​ផ្តល់​នូវ​ភាព​បត់​បែន​ដែល​អ្នក​ត្រូវការ ដើម្បី​ធ្វើ​ឱ្យ​មាន​តុល្យភាព​ការងារ​ជាមួយនឹង​ការ​ថែរក្សា​ខ្លួន​អ្នក​និង​មនុស្ស​ជាទី​ស្រលាញ់​របស់​អ្នក ក្នុង​រយៈពេល ១២​ខែ​បន្ទាប់​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា សូ​ម្បី​តែ​ក្រុមហ៊ុន​បណ្តាញ​សង្គម Twitter និង Facebook ក៏​បាន​និយាយ​ថា ពួក​គេ​មាន​គម្រោង​អនុញ្ញាត​ឱ្យ​បុគ្គលិក​មួយ​ចំនួន​បន្ត​ធ្វើការ​ពី​ចម្ងាយ ដោយ​គ្មាន​កំណត់​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ