ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជិះម៉ូតូ​​បុក​ឆ្កែ​តាម​ផ្លូវ ​ក៏​បាន​​ក្លាយ​ជា​​​មហា​​សោក​​​នាដ​កម្ម​

3 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ​ករណី​មួយ​ដែល​​ម៉ូតូមួយគ្រឿង​ជិះ​​បុក​ឆ្កែ​មួយក្បាល ក៏រេ​​ចង្កូត​ចូល​រថយន្ត​​ហា​យ​ឡែនឌ័រមួយគ្រឿង បណ្តាលឱ្យមនុស្ស​បាត់បង់​ជីវិត៣នាក់ និង​ឆ្កែ​ងាប់​មួយ​ក្បាល​ដែរ ហេតុ​ការណ៍​​កើត​ឡើង កាលពី​​វេលា​ម៉ោង​០៣ និង១៥​នាទី​រសៀល ថ្ងៃ​ទី២៧…

ខេត្តកំពង់ធំ ៖ ​ករណី​មួយ​ដែល​​ម៉ូតូមួយគ្រឿង​ជិះ​​បុក​ឆ្កែ​មួយក្បាល ក៏រេ​​ចង្កូត​ចូល​រថ
យន្ត​​ហា​យ​ឡែនឌ័រមួយគ្រឿង បណ្តាលឱ្យមនុស្ស​បាត់បង់​ជីវិត៣នាក់ និង​ឆ្កែ​ងាប់​មួយ​ក្បាល​ដែរ ហេតុ​ការណ៍​​កើត​ឡើង កាលពី​​វេលា​ម៉ោង​០៣ និង១៥​នាទី​រសៀល ថ្ងៃ​ទី២៧ ​កក្កដា​ ឆ្នាំ​២០២០ ស្ថិតនៅ​លើ​ផ្លូវលំ​​ក្រាលក្រួស​​ក្រហម​ ​ក្នុងភូមិ​ត្រពាំង​ជ្រូក ឃុំ​សំបូរ ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ ។

ប្រភពបន្តថា ​​គ្រោះថ្នាក់​ច​រាចរណ៍រវា​​រថយន្ត​ហា​យ​ឡិន​ឌ័​រ និង​ម៉ូតូ គឺធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា​ ​ដែល​រថយន្ត​ម៉ាក​ហា​យ​ឡិន​ឌ័​រ​ពណ៌​ស មាន​​ពាក់​ផ្លា​ក​លេខ​ភ្នំពេញ-2AM 7305 អ្នកបើកបរ​មិន​ស្គាល់​សញ្ញាណ​ (​បាន​ចុះ​រត់គេច​ខ្លួន​បាត់​) បើកបរ​ពី​លិចទៅ​កើត បន្ទាប់​ពី​បុក​ជាមួយ​ម៉ូតូ​ម៉ាក​វ៉េវ ពណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1AD-៣៧៨៦ បើកបរ​ឌុ​ប​គ្នា​ចំនួន​៣​នាក់​ បណ្តាល​ឱ្យមនុស្សបាត់បង់ជីវិត​​​៣​នាក់ (ប្រុស​ទាំងអស់) ។

​លោក​វរសេនីយ៍ទោ ឃួ​ន វុ​ទ្ធី អធិកា​នគរបាល​ស្រុក​បករ​សាទ​សំបូរ​ប្រាប់​ថា ​​រថយន្ត​ម៉ាក​ហា​យ​ឡិន​ឌ័​រ ត្រូវបានស្គាល់​បើកបរ ​​ឈ្មោះ អួ ច​ន្ទ្រា ភេទ​ប្រុស អាយុ២៧ ឆ្នាំ​នៅ​ភូមិ​តាអោ​ក ឃុំ​ឈូក ស្រុក​ប្រាសាទ​សំបូរ ។ រីឯភាគី​ខាង​​ម៉ូតូ​ម៉ាក​វ៉េវ បើក​ដោយ​ឈ្មោះ ព្រំ ន​ន់ ភេទ​ប្រុស អាយុ​១៦ឆ្នាំ​ នៅ​ភូមិ​តាអោ​ក ឃុំ​ឈូក ​និង​អ្នក​រួម​ដំណើរ​ចំនួន​២​នាក់១-​ឈ្មោះ លឹ​ម វ៉ា​ន់​ជា ភេទ​ប្រុស ​អាយុ​១៦ឆ្នាំ ​និង​ឈ្មោះ ព្រំ សីលា ភេទ​ប្រុស ​អាយុ​១៨​ឆ្នាំ​នៅ​ភូមិ​តាអោ​ក ឃុំ​ឈូក ។

​លោក​អធិកា​បន្ថា មូលហេតុ​បឋម​ គឺបង្ក​ឡើង​ភាគីចខាងអ្នកបើក​ម៉ូតូ​ទៅបុក​ឆ្កែ​ ហើយ​ក៏​រេ​ចង្កូត​មក​ខាងឆ្វេង​​បុក​រថយន្ត​ពេញទំហឹងតែម្តង ។ ក្រោយ​កើតហេតុ​ កម្លាំង​ជំនាញ​វាស់វែង​រួច បាន​ប្រគល់​សាកសព ឲ្យ​ក្រុម​គ្រួសារ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

អត្ថបទសរសេរ ដោយ