ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនាក់ទំនង​រអា​មេ​រិ​ក និង​ចិន​ធ្លាក់​ដល់​កម្រិត​ធ្ងន់ធ្ងរ​កម្រិត​ណា?

3 ឆ្នាំ មុន

អន្តរជាតិ ៖ នៅ​ក្នុង​ស​ប្តា​ហ៍​នេះ រដ្ឋបាល​របស់​លោក​ប្រធានាធិបតី​ត្រាំ បាន​បង្កើន​ភាព​ប្រឈម​មុខ​គ្នា ជាមួយ​ក្រុង​ប៉េ​កាំ​ង ដោយ​បញ្ជា​ឱ្យ​ស្ថាន​កុងស៊ុល​របស់​ចិន​នៅ​ទីក្រុង​ហ៊ូ​ស្តុ​ន រដ្ឋ​តិច​សាស់ បិទទ្វារ ដោយសារ​តែ​ការ​បារម្ភ​អំពី​ចារកម្ម​សេដ្ឋកិច្ច​។…

អន្តរជាតិ ៖ នៅ​ក្នុង​ស​ប្តា​ហ៍​នេះ រដ្ឋបាល​របស់​លោក​ប្រធានាធិបតី​ត្រាំ បាន​បង្កើន​ភាព​ប្រឈម​មុខ​គ្នា ជាមួយ​ក្រុង​ប៉េ​កាំ​ង ដោយ​បញ្ជា​ឱ្យ​ស្ថាន​កុងស៊ុល​របស់​ចិន​នៅ​ទីក្រុង​ហ៊ូ​ស្តុ​ន រដ្ឋ​តិច​សាស់ បិទទ្វារ ដោយសារ​តែ​ការ​បារម្ភ​អំពី​ចារកម្ម​សេដ្ឋកិច្ច​។ វា​ជា​ជំហាន​ថ្មី​មួយ​នៅ​ក្នុង​ដំណើរ​ដាំ​ក្បាល​ចុះ​ក្នុង​ទំនាក់ទំនង រវាង​មហាអំណាច​សេដ្ឋកិច្ច​ទាំង​ពីរ ទៅ​ដល់​កម្រិត​ទាប​បំផុត​មិន​ធ្លាប់​មាន​អស់​ច្រើន​ទសវត្សរ៍​មក​ហើយ​។

តើ​ការ​កើនឡើង​ភាព​តានតឹង​នេះ​មាន​ភាព​ធ្ងន់ធ្ងរ​ប៉ុនណា? វា​មិនមែន​ជា​រឿង​ចម្លែក​ទេ ដែល​សហរដ្ឋអាមេរិក បិទ​ស្ថាន​បេសកកម្ម​របស់​បរទេស​ណាមួយ ប៉ុន្តែ​អ្វី​ដែល​ទើបនឹង​កើតឡើង ជា​វិធា​នា​ការ​ដ៏​កម្រ និង​មាន​សភាព​ជ្រាលជ្រៅ ដែល​ពិបាក​នឹង​យល់​ដែរ​។ នេះ​គ្រាន់តែ​ជា​ស្ថាន​កុងស៊ុល​មួយ​ប៉ុណ្ណោះ មិនមែន​ស្ថានទូត​ទេ បាន​ន័យ​ថា វា​មិនមែន​ជា​កន្លែង​ដែល​មានការ​ទទួលខុសត្រូវ​ផ្នែក​នយោបាយ​ឡើយ ប៉ុន្តែ វា​មាន​តួនាទី​សំខាន់​នៅ​ក្នុង​ការ​សម្រួល​ពាណិជ្ជកម្ម និង​កិច្ចការ​ទំនាក់ទំនង​ផ្សេង​ទៀត​។

ចំណាត់ការ​របស់​អា​មេ​រិ​ក ក៏​ញ៉ាំង​ឱ្យ​មានការ​វាយបក​ពី​ក្រុង​ប៉េ​កាំ​ង​វិញ​ដែរ​។ ចិន​បាន​បញ្ជា​ឱ្យ​អា​មេ​រិ​ក​បិទ​ស្ថាន​កុងស៊ុល​របស់​ខ្លួន​នៅ​ទីក្រុង ចេ​ង​ឌូ ភាគ​ខាងលិច​ប្រទេស​ចិន ដែល​ប្រៀប​បានជា​ការ​សំពង យ៉ាងដំណំ​មួយ​ទៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ ការទូត​ដែល​បម្រើ​ឱ្យ​ការ​ប្រាស្រ័យ​ទាក់ទង​រវាង​ប្រទេស​ទាំង​ពីរ​។

ចំណាត់ការ​ទៅ​វិញ​ទៅ​មកនេះ ជា​ការ​វិវឌ្ឍន៍​ធ្លាក់​ចុះ​ដុនដាប​នៃ​ទំនាក់ទំនង​នៅ​ក្នុង​រង្វង់​តែ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​សោះ ក្នុង​នោះ​មានការ​រឹត​ដ្បិត​ទិដ្ឋាការ​, វិធាន​ថ្មី​សម្រាប់​ការ​ធ្វើ​ដំណើរ​ការទូត​, និង​ការ​បណ្តេញ​អ្នក​សារព័ត៌មាន ចេញពី​ប្រទេស​រៀង​ៗ​ខ្លួន​។ ភាគី​ទាំង​សងខាង​បាន​ដាក់​ចេញ​វិធានការ​មួយ​ដៃ​ទៅ​មួយ​ដៃ​មក ប៉ុន្តែ​គឺ​សហរដ្ឋអាមេរិក​ដែល​ជា​អ្នក​នាំអាទិ៍​មុនគេ​នៅ​ក្នុង​ស្ថានការណ៍​ប្រឈម​មុខ​គ្នា​នេះ​៕ ដោយ ៖ អ​. សួស្តី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ