ធនាគារពិភពលោកបានអះអាងថា ការប្រែប្រួលនៃតម្លៃប្រេងឥន្ធនៈ គឺពិតជាមានផលប៉ះពាល់ធ្ងន់ធ្ងរនឹងឆាប់រហ័សណាស់សម្រាប់សង្គម ដោយរួមទាំងកម្ពុជា ។

របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា ខែមិថុនា ឆ្នាំ២០២៦ របស់ស្ថាប័នម្ចាស់បំណុលបរទេសកម្ពុជាមួយនេះ បានលើកឡើងថា ការកើនឡើងតម្លៃប្រេងឥន្ធនៈ ១០% អាចធ្វើឲ្យមនុស្ស២០០.០០០ នាក់ធ្លាក់ចូលក្នុងភាពក្រីក្រ ប្រសិនបើការកើនឡើងនោះ ដល់ទៅ៦០% នោះវាអាចប៉ះពាល់ដល់មនុស្ស១,១លាននាក់ឯណោះ ។

ជាការពិត នៅពេលដែលសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ជាមួយនឹងអ៊ីរ៉ង់ ផ្ទុះតម្លៃប្រេងឥន្ធនៈ និងថាមពលផ្សេងៗ ជាពិសេសហ្គាសបានឡើងថ្លៃយ៉ាងគំហុក ប៉ុន្តែនៅពេលនេះស្ថានភាពបានកំពុងតែប្រសើរឡើងវិញហើយ ។
នៅពេលនេះ ហ្គាសមានតម្លៃត្រឹមរង្វង់២.៨០០ រៀលនៅក្នុងមួយលីត្រ ខណៈតម្លៃប្រេងធម្មតាមួយលីត្រ ថ្លៃ៤.៦០០រៀល ម៉ាស៊ូតតម្លៃ៤.៧០០ រៀល ហើយប្រេងស៊ុបពែរ គឺ ៥.៧៥០រៀល ៕
ចែករំលែកព័តមាននេះ