រឿងសំខាន់ៗដែលអ្នកគួរដឹងពី Premier League ក្រោយបញ្ចប់រដូវកាល២០១៩-២០
ប្រទេសអង់គ្លេស ៖ ក្របខណ្ឌ Engliah Premier League បានបិទបញ្ចប់ជាផ្លូវការកាលពីយប់ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា បន្ទាប់ពីឆ្លងកាត់ការប្រកួតសរុបចំនួន…
ប្រទេសអង់គ្លេស ៖ ក្របខណ្ឌ Engliah Premier League បានបិទបញ្ចប់ជាផ្លូវការកាលពីយប់ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា បន្ទាប់ពីឆ្លងកាត់ការប្រកួតសរុបចំនួន…
ប្រទេសអង់គ្លេស ៖ ក្របខណ្ឌ Engliah Premier League បានបិទបញ្ចប់ជាផ្លូវការកាលពីយប់ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា បន្ទាប់ពីឆ្លងកាត់ការប្រកួតសរុបចំនួន ៣៨សប្តាហ៍។ ក្នុងនោះមានរឿងសំខាន់ៗមួយចំនួន ដែលអ្នកគួរដឹងក្រោយបញ្ចប់លីគ។
ក្រុមតំបន់ Top4 រួមមាន Liverpool (ម្ចាស់ជើងឯក), Manchester City, Manchester United និង Cheslea ទទួលបានកៅអីសម្រាប់ការប្រកួតពានរង្វាន់ Champions League រដូវកាលក្រោយ។ ចំណែកឯក្រុមទទួលបានកៅអីសម្រាប់ការប្រកួតពានរង្វាន់ Europa League គឺក្រុម Leicester City នៅលេខ៥ និងក្រុម Tottenham Hotspur ដែលនៅលេខ៦ ខណៈដែលក្រុមខ្លាំង Arsenal បានបញ្ចប់ទៅនៅចំណាត់ថ្នាក់លេខ៨ ប៉ុន្តែពួកគេនៅមានភារៈកិច្ចសំខាន់មួយទៀត ក្នុងការប្រជែងដណ្តើមពានរង្វាន់ FA Cup វគ្គផ្តាច់ព្រ័ត្រជាមួយក្រុម Chelsea ។
ដោយឡែកក្រុមនៅតំបន់ត្រូវកាត់ចោលមាន Bournemouth, Watford និង Norwich City នឹងត្រូវធ្លាក់ទៅលេងនៅលីគលំដាប់ទី២ Championship រដូវកាលក្រោយ។ ស្របពេល ៣ក្រុមនៅ Championship ដែលត្រូវឡើងមកជំនួសមាន Leeds United និង West Brom ខណៈ១ក្រុមទៀត ត្រូវរង់ចាំការប្រកួតជម្រុះ Play-Off រវាងក្រុម Brentford, Fulham, Cardiff City និង Swansea City។
ក្រឡេកមកមើលពានរង្វាន់សម្រាប់កីឡាករប្រចាំរដូវកាលនេះ ខ្សែប្រយុទ្ធ Jamie Vardy បានក្លាយជាម្ចាស់ស្បែកជើងមាស (Golden Boot) ក្រោយរកគ្រាប់បាល់ច្រើនជាងគេ ២៣គ្រាប់។ ចំណែកឯខ្សែបម្រើ Kevin De Bruyne ឈ្នះពានរង្វាន់កីឡាករនាំលេង (Playmaker) ស្រពពេលដែលអ្នកចាំទី Ederson ក្លាយជាម្ចាស់ស្រោមដៃមាស (Golden Glove)៕
ចែករំលែកព័តមាននេះ