ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​បូម​សាំង​ដាក់​ដប បុរស​ម្នាក់​កេះ ដែកកេះ​មើល​ពេញ​ដប​ឬ​នៅ ឆេះ​រោង​ឈើ​១​ខ្នង

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​រង​របួស​រលាក​ដៃស្តាំ ខណៈ​កំពុង​បូម​សាំង​ដាក់​ដប នៅ​ទីកន្លែង​ងងឹត បាន​យក​ដែកកេះ មក​កេះ​បំភ្លឺ​ហើយ​ខិត​ជិត​ដប​សាំង (​ដើម្បី​មើល​ពេញ​ហើយ​ឫ​នៅ?) ក៏​ត្រូវ​ភ្លើង​ឆាប​នឹង​ចំហេះ​សាំង ឆេះ​រោង​ឈើ​កន្លែង​លក់​ប្រេង​យ៉ាង​សន្ធោសន្ធៅ…

ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​រង​របួស​រលាក​ដៃស្តាំ ខណៈ​កំពុង​បូម​សាំង​ដាក់​ដប នៅ​ទីកន្លែង​ងងឹត បាន​យក​ដែកកេះ មក​កេះ​បំភ្លឺ​ហើយ​ខិត​ជិត​ដប​សាំង (​ដើម្បី​មើល​ពេញ​ហើយ​ឫ​នៅ?) ក៏​ត្រូវ​ភ្លើង​ឆាប​នឹង​ចំហេះ​សាំង ឆេះ​រោង​ឈើ​កន្លែង​លក់​ប្រេង​យ៉ាង​សន្ធោសន្ធៅ ដោយសារ​តែ​កំហុស​មិន​គួរ​ឲ្យ​នឹក​ស្មាន​ដល់ ។

អគ្គិភ័យ​កើតឡើង​ដោយសារ​ការ​ធ្វេសប្រហែស​នេះ បណ្ដាល​ឲ្យ​ឆាបឆេះ​អស់ទាំង​ស្រុង នូវ​រោង​ឈើ​ដ៏​ធំ​មួយ​ខ្នង កាលពី​ម៉ោង​៧​យប់​ថ្ងៃ​ទី​២៥ កក្កដា ឆ្នាំ​២០២០ នៅ​ក្បែរ​ភូមិ​គ្រឹះ​លោក​អភិបាលខេត្ត ស្ថិត​ក្នុងភូមិ​រំចេក​៥ សង្កាត់​តេ​នះ ក្រុង​បាត់ដំបង ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា រោង​ឈើ ដែល​ត្រូវ​ភ្លើង​ឆាបឆេះ​នោះ មាន​ទំហំ​១០​ម៉ែត្រ​x១៥​ម៉ែត្រ បាន​ក្លាយជា​ផេះ ដោយសារ​តែ​អគ្គិភ័យ​ដែល​បង្ក​ឡើង​ដោយ​ម្ចាស់ផ្ទះ​ខ្លួនឯង ស្ថិត​នៅ​ក្នុង​បរិវេណ​ផ្ទះ​របស់​ជន​រង​គ្រោះ មានឈ្មោះ អាន ចាន់​រ័​ត្ន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​លក់​សាំង​ដប នៅ​ចំណុច​កើតហេតុ​ខាងលើ ។ បន្ទាប់​ពី​ម្ចាស់ផ្ទះ​ឈ្មោះ អាន ចាន់​រ័​ត្ន ត្រូវ​ភ្លើង​ឆេះ​រលា​កដៃ​ខាងស្តាំ ត្រូវ​បាន​គេ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ភ្លាម​ៗ​ផង​ដែរ ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា អគ្គិភ័យ​នេះ​បាន​កើតឡើង​យ៉ាង​សន្ធោសន្ធៅ នៅ​ក្បែរ​ភូមិ​គ្រឹះ​លោក​អភិបាលខេត្ត ប៉ុន្តែ​សំណាងល្អ មិន​បាន​ឆ្លង​រាលដាល​ដល់​លំ​ឋាន ដែល​នៅ​ក្បែរ​រ​ៗ​នោះ​ឡើយ ដោយសារ​ពេល​កើតហេតុ​នោះ រថយន្ត​ពន្លត់​អគ្គិភ័យ​បាន​ចេញ​អន្តរាគមន៍​យ៉ាង​ព្រោងព្រាត រហូត​ដល់​បង្ក្រាប​ឥទ្ធិពល​ភ្លើង​បាន​ទាំងស្រុង ឆេះ​តែ​រោង​ឈើ​ដ៏​ធំ​នោះ​តែ​ប៉ុណ្ណោះ ។

មន្ត្រី​ជំនាញ​គួរតែ​មាន​វិធានការ​ចំពោះ​អ្នក​លក់ដូរ​សាំង​តាម​ដងផ្លូវ​ដែល​គ្មាន​ច្បាប់ទម្លាប់ ព្រោះ​អាច​ប្រឈម​ហានិភ័យ​ខ្លាំង​បំផុត ដែល​អាច​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​គ្រប់ពេលវេលា ជាក់ស្តែង​អគ្គិភ័យ​ខាងលើ​នេះ ជា​ការ​ធ្វេសប្រហែស​របស់​ម្ចាស់ផ្ទះ ដែល​មាន​មុខរបរ​លក់ដូរ​សាំង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ