ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច ស ខេ​ង ៖ កន្លង​មក​មាន​នគរបាល​រៀន​ជំនាញ​ចប់ ហើយ​យក​ជំនាញ​ទៅ​ធ្វើ​ចោរកម្ម ឬ​រឿង​ផ្សេង​ៗ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧ​បក​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​អះអាង​ថា កន្លង​មក​មាន​នគរបាល​ដែល​បាន​ចូលរួម​បណ្តុះបណ្តាល​ជំនាញ​វិ​ជ្ជ​ជីវៈ ហើយ​បាន​យក​ជំនាញ​នេះ​ធ្វើ​ចោរ ឬ​រឿង​ផ្សេង​ៗ…

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧ​បក​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​អះអាង​ថា កន្លង​មក​មាន​នគរបាល​ដែល​បាន​ចូលរួម​បណ្តុះបណ្តាល​ជំនាញ​វិ​ជ្ជ​ជីវៈ ហើយ​បាន​យក​ជំនាញ​នេះ​ធ្វើ​ចោរ ឬ​រឿង​ផ្សេង​ៗ ។

សម្តេច​ក្រឡាហោម ស ខេ​ង បាន​ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​នៃ​ការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​រយៈពេល​៥​ឆ្នាំ (២០១៥-២០១៩) និង​ទិស​ដៅ​ការងារ​សម្រាប់​រយៈពេល​៥​ឆ្នាំ បន្ត​របស់​បណ្ឌិត្យសភា​នគរបាល​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២០ បញ្ជាក់​ថា​៖« ខ្ញុំ​បាន​ផ្តល់​គោលការណ៍​ថា មុន​នឹង​យើង​ទទួលយក​សិក្ខាកាម​ណាមួយ​មក​រៀន​ត្រូវ​ពិនិត្យ​មើល ហើយ​ពិនិត្យ​ឃើញ​ថា បើ​មាន​សិក្ខាកាម​ណាមួយ​ធ្លាប់​រៀន ហើយ​គួរ​បញ្ជូន​ទៅ​វិញ​នេះ​ទី​១ ។

ចំណែក​ទី​២ គឺ​នាយកដ្ឋាន​បុគ្គលិក​ត្រូវ​ចង្អុល​ធ្វើ​ផែនការ ដើម្បី​បញ្ជូន​អ្នក ដែល​មិន​ទាន់​រៀន​មក​រៀន ហើយ​ទន្ទឹម​នោះ​អង្គភាព​ប្រើប្រាស់​កម្លាំង (​មិន​ថា​អធិការ​នគរបាល ឬ​ស្នងការ​នគរបាល ឬ​អគ្គស្នងការ​នគរបាល ឬ​អង្គភាព​ក្រោម​ចំណុះ​) ត្រូវ​យកចិត្តទុកដាក់​ផ្តល់​តម្លៃ​នៃ​មន្ត្រី​ដែល​បណ្តុះបណ្តាល​នោះ​» ។

សម្តេច​ក្រឡាហោម ស ខេ​ង ក៏​បាន​គូសបញ្ជាក់​ថា ៖«​ទេវា មាន​មន្ត្រី​យើង ដែល​បាន​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ចេះ​ជំនាញ ប៉ុន្តែ​អត់​មានគុណ​ធម៌​ក៏​មាន​! ។ ពេល​រៀន​បាន​ច្រើន​ចេះ​ដឹង​ច្រើន តែ​ពេល​ចេញ​ទៅ​វិញ​ធ្វើ​សកម្មភាព​ផ្តេសផ្តាស អាហ្នឹង​មាន​ដែរ ជួន​អី​ទៅ​ធ្វើ​សកម្មភាព​ចោរប្លន់ ចោល​លួច​អាហ្នឹង​ក៏​មាន តែ​អាហ្នឹង​រឿង​ផ្សេង ប៉ុន្តែ​អ្នក​ដែល​មានគុណ​ភាពល្អ​ប្រវត្តិ​ល្អ​ចំណេះដឹង​ល្អ ដែល​លុត​ដំ​ល្អ​ត្រូវ​ប្រើប្រាស់ ដោយ​ជៀសវាង​គំនិត​ថា បើ​ប្រើ​មិន​បាន​បញ្ជូន​ទៅ​រៀន​» ។

សម្តេច ស ខេ​ង ក៏​បាន​លើក​ឡើង​ថា កុំ​អាង​ពេល​ប្រើ​ធ្វើ​មិន​បាន ហើយ​បញ្ជូន​មក​រៀន រហូត​ធ្វើ​ឲ្យ​គាត់​ក្លាយជា​មុខរប​រៀន​មួយ​មុខ​ឲ្យ​សោះ ។ អា​លូវ​ខ្ញុំ​គិត​ថា មិនសូវ​មាន​ទេ ប៉ុន្តែ​ពេល​មុន​ច្រើន ហើយ​ពេល​នេះ​យើង​ធ្វើការ​បណ្តុះបណ្តាល​នៅ​ដោយ​ធ្វើ​បញ្ជី​ឈ្មោះ ត្រឹមត្រូវ​អី​ញ្ចឹ​ង​មិន​អាច​កើត​មាន​ទេ ។ សម្តេច​ក៏​បាន​បន្ត​ថា ពេល​ត្រូវធ្វើ​កំណែទម្រង់​ដោយ​ត្រូវធ្វើ​បញ្ជី​ឈ្មោះ ហើយ​ចុច​ឲ្យ​មក​បង្រៀន​តែ​ម្តង ព្រោះថា ការ​ធ្វើ​កំណែទម្រង់​មាន​ច្រើន ដោយ​មិន​អាច​និយាយ​បាន​ទទេ​ដោយ​ចាំ​មាត់​នោះ​ទេ ។ គឺ​យក​ចំណុច​នោះ​មក​ធ្វើ​ផ្ទាល់​តែ​ម្តង ដើម្បី​ដោះស្រាយ​ផ្ទាល់​ទើប​ដឹង​ច្បាស់ និង​បង្ហាញ​ពី​សមត្ថភាព​អាច​ធ្វើ​បាន ឬ​មានគុណ​ភាព​គ្រប់គ្រាន់ ។

សម្តេច​បញ្ជាក់​ថា​៖«​ពេល​មុន​យើង​ប្រើ​ពាក្យ​ថា​«​មាន​តែ​វា​ខ្វះ​» ចង់​ប្រែ​ថា វា​មាន ប៉ុន្តែ​មនុស្ស​មិន​ចេះ​ធ្វើការ​អ្វី​ទេ មាន​តែ​ក្រប​ខណ្ឌ តែ​ពេល​នេះ​យើង​លុប​បំបាត់​ទាំងនេះ គឺ​ចង់​មាន​ន័យ​ថា មាន​តែ​មនុស្ស​មាន​តែ​គុណភាព គុណធម៌​សមត្ថភាព យើង​ធ្វើ​បែប​នេះ​ជា​ការ​ល្អ ដើម្បី​កុំ​ឲ្យ​មាន​តែ​មនុស្ស​អត់​មានការ​ងារ គឺ​មាន​ទាំង​មនុស្ស​មាន​មាន​សមត្ថភាព​» ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ក្រឡា ហោម ស ខេ​ង ក៏​បាន​ស្នើ​ដល់​នាយកដ្ឋាន អគ្គនាយករ​ដ្ឋា​ន​…​ត្រូវ​ធ្វើការ​វិភាគ​មុខងារ​ឲ្យ​ច្បាស់​ថា ខ្លួន​ត្រូវ​ធ្វើការ​អ្វីខ្លះ ហើយ​ត្រូវ​ធ្វើការ​ស្រាវជ្រាវ​ឲ្យ​ច្បាស់​ចំពោះ​គេ​ថា គេ​ចេះ​ដឹង​ជំនាញ​អ្វីខ្លះ មាន​ប្រវត្តិ​ពី​ណា​ដោយ​កុំ​តែ​ប្រើ​មនោសញ្ចេតនា​ថា នេះ​ក្មួយ​ខ្ញុំ ចេះ​នេះ ចេះ​នោះ ប៉ុន្តែ​ចុង​ក្រោយ​ធ្វើ​មិនកើត ។ ចំណុច​នេះ​យើង​មិន​ត្រូវធ្វើ​ទេ គឺ​ត្រូវ​ថា បើ​យើង​មាន​កន្លែង​ក្រប​ខណ្ឌ​១០០​នាក់ ហើយ​មន្ត្រី​១០០​នាក់ ត្រូវ​តែ​ស្មើភាព​គ្នា​ក្នុង​ការ​ធ្វើការ ។

សម្តេច​ក៏​បាន​លើក​ឡើង​ការ​ធ្វើ​កំណែទម្រង់​លើ​វិស័យ​នគរបាល​មាន​ច្រើន​ទៀត ត្រូវ​ខិតខំ​ធ្វើ​ទាំងអស់​គ្នា តែ​ភាគី​ច្រើន​ឃើញ​បាន​ធ្វើ​ច្រើន​ដែរ ។ មិន​ថា​កំណែទម្រង់​វិស័យ​នគរបាល​ទេ គឺ​មាន​វិស័យ​ច្រើន​ផ្សេង​ទៀត​ត្រូវធ្វើ តែ​ពេល​នេះ​ទើប​សុំ​ស្នើ​ទៅ​រាជរដ្ឋាភិបាល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ