ប្រេស៊ីល ៖ តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា ក្រសួងសុខាភិបាលរបស់ប្រទេសប្រេស៊ីល បានរាយការណ៍ថា មានករណីឆ្លងកូវីដថ្មីចំនួន ២៤,៥៨៨ករណី ដែលត្រូវបានបញ្ជាក់កាលពីថ្ងៃអាទិត្យម្សិលមិញ ដែលបានធ្វើឱ្យចំនួនករណីឆ្លងក្នុងប្រទេសកើនឡើងដល់ ២,៤១៩,០៩១ករណី។

ក្រសួងក៏បានរាយការណ៍ពីការបាត់បង់ជីវិតថ្មីចំនួន ៥៥៥នាក់ ដោយសារវីរុស ដែលនាំឱ្យចំនួនអ្នកបាត់បង់ជីវិតរបស់ប្រេស៊ីលឡើងដល់ ៨៧,០០៤នាក់។
ថ្ងៃអាទិត្យកត់សំគាល់រយៈពេល ៥ខែ ចាប់តាំងពីប្រទេសប្រេស៊ីល បានរាយការណ៍ពីករណីឆ្លងកូវីដ១៩ លើកទីមួយនៅថ្ងៃទី២៦ ខែកុម្ភៈ។

ជាមួយគ្នានេះដែរ ប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro បានធ្វើតេស្តអវិជ្ជមានមិនឃើញមានកូវីដ១៩ទៀតទេ កាលពីថ្ងៃសៅរ៍ ដែលជាការសាកល្បងអវិជ្ជមានលើកដំបូងរបស់លោក ចាប់តាំងពីរកឃើញថាលទ្ធផលវិជ្ជមាន នៅថ្ងៃទី៧ ខែកក្កដា។
សមាគមជំងឺឆ្លងនៃប្រទេសប្រេស៊ីល ក្រោយមកបាននិយាយថា លោក Bolsonaro បានធ្វើជាគម្រូអាក្រក់ដោយធ្វើការទំនាក់ទំនងសង្គមដោយមិនពាក់ម៉ាស ក្រោយពីដឹងថា ខ្លួនមានលទ្ធផលតេស្តអវិជ្ជមានភ្លាម៕ ដកស្រង់ចេញពីវេបសាយ ៖ cnn (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ