អតីតនាយក CDC ថា ជំនឿទុកចិត្តពីប្រជាជន គឺសំខាន់សម្រាប់ការផលិតវ៉ាក់សាំង
អាមេរិក ៖ តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា វេជ្ជបណ្ឌិត Tom Frieden អតីតនាយកមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺឆ្លងអាមេរិក…
អាមេរិក ៖ តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា វេជ្ជបណ្ឌិត Tom Frieden អតីតនាយកមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺឆ្លងអាមេរិក…
អាមេរិក ៖ តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា វេជ្ជបណ្ឌិត Tom Frieden អតីតនាយកមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺឆ្លងអាមេរិក (CDC) បានលើកឡើងពីសារសំខាន់នៃការទុកចិត្តលើដំណើរការចាក់វ៉ាក់សាំងសាកល្បងកាលពីថ្ងៃអាទិត្យ។
លោកបានថ្លែងថា៖ «ដំបូងអ្នកជំនាញត្រូវពិនិត្យមើលថា តើវ៉ាក់សាំងមានប្រសិទ្ធភាពឬអត់? បន្ទាប់មកចាំបាច់ត្រូវប្រាកដថា វ៉ាក់សាំងទាំងនេះមានសុវត្ថិភាព។ បន្ទាប់មកយើងត្រូវធានាថា យើងទទួលបានការជឿទុកចិត្តពីប្រជាជន ដើម្បីអាចចាក់លើដៃរបស់ពួកគេបាន»។
លោកបាននិយាយថា រឿងសំខាន់ចំនួនពីរដែលត្រូវមើល គឺ រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក និងគណៈកម្មាធិការប្រឹក្សាសាធារណៈរបស់ CDC ដែលត្រូវមានតម្លាភាព និងបើកចំហសម្រាប់សាធារណជន។
រដ្ឋបាលចំណីអាហារ និងឱសថ បានកំណត់ការអនុម័តវ៉ាក់សាំង ហើយ CDC បានអនុម័តថា តើអ្នកណាគួរចាក់វ៉ាក់សាំងនេះ ហើយនៅពេលណា?
លោកបានមានប្រសាសន៍ថា៖ «គ្មានអាថ៌កំបាំងទេនៅទីនេះ។ វាសំខាន់ណាស់ដែលយើងរក្សាការជឿទុកចិត្ត លើដំណើរការទាំងមូលនេះ ឬប្រជាជននឹងមានការភាន់ច្រលំព្រួយបារម្ភ ហើយពួកគេនឹងមិនទទួលយកវ៉ាក់សាំងនេះទេ»៕ ដកស្រង់ចេញពីវេបសាយ ៖ cnn (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ