ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ៉ៃ​បណ្តើរ ចរចា​បណ្តើរ

9 ឆ្នាំ មុន

ចូល​ឆ្នាំ​ថ្មី ឆ្នាំ​២០១៥​ភ្លាម កាំភ្លើងត្បាល់ កាំភ្លើងយន្ត​កំពុង​ផ្លោង​ដាក់​គ្នា លាន់ទ្រហឹង​… ភាគី​ម្ខាង​មាន​មេបញ្ជាការ មេបញ្ជាការ​រង និង​សេនាធិការ ផ្លោង​ដោយ​កាំភ្លើងត្បាល់​ចេញពី​គ្រប់​ទិស​ទី

ចូល​ឆ្នាំ​ថ្មី ឆ្នាំ​២០១៥​ភ្លាម កាំភ្លើងត្បាល់ កាំភ្លើងយន្ត​កំពុង​ផ្លោង​ដាក់​គ្នា លាន់ទ្រហឹង​… ភាគី​ម្ខាង​មាន​មេបញ្ជាការ មេបញ្ជាការ​រង និង​សេនាធិការ ផ្លោង​ដោយ​កាំភ្លើងត្បាល់​ចេញពី​គ្រប់​ទិស​ទី ចេញពី​ក្នុង​ព្រៃ​ក៏​មាន ពី​តាម​ចិញ្ចើម​ផ្លូវ​ក៏​មាន​… ​រួមដៃគ្នា​វាយលុក​យ៉ាង​ខ្លាំងក្លា​… ​ដូច​ស្វាហាប់​ជាង​រាល់ដង​… ​គឺ​វ៉ៃ​បណ្តើរ​… ​ចរចា​បណ្តើរ​… ​ដណ្តើម​សមរភូមិ ។

ចំណែក​ភាគី​ម្ខាង​ទៀត ទំនង​ទ្រាំ​លែង​បាន​…​ ទំនង​បែប​ក្តៅស្លឹកត្រចៀក​… ​ឆួលចុងច្រមុះ​ហើយ​មើលទៅ​… ​លេង​រ៉ា​ហ្វា​ល់​ដោយ​គ្រាប់​មី​ស៊ីល​… ​សុទ្ធតែ​១២២​ម​.​ម ដាក់​វិញ​… ​តម្រង់​ចំ​មេ​ៗ…​ និង​បណ្តា​ម្ចាស់​កាំភ្លើង​ធំ​ទាំងឡាយ​នោះ ដូច​ត្រូវ​ចំ​ទីតាំង​កុំឱ្យ​ពូកែ​ញាត់​គ្រាប់​បាញ់​លឿន​ពេក​… ​។

អ្នក​វិនិយោគ​ធំ​តូច​ទាំងឡាយ​…​ កំពុង​សប្បាយ​អភិវឌ្ឍ​មុខរបរ​របស់​ខ្លួន​… ​សប្បាយ​រស់នៅ​ក្នុង​សង្គម​មួយ​ដែល​កំពុង​មាន​សន្តិភាព​ទាំង​ផ្លូវ​កាយ ផ្លូវចិត្ត​…​ សង្គម​មួយ​ដែល​ស្ងប់ស្ងាត់​ល្អ​… ​សប្បាយ​ផឹក​ស៊ី​ស្រវឹង បាញ់​គ្នា​លេង​ក្នុង​ក្លិប​រាត្រី​… ​សប្បាយ​ពេក រហូត​ដប​ហោះ កែវ​ហើរ​ក៏​មាន​ដែរ តាម​បណ្តា​ក្លិប​ស្រី​ស្អាត​កំដរ​រាត្រី​ទាំងឡាយ​… សប្បាយ​រស់នៅ​ប្រកប​មុខរបរ​មិន​ទាន់​ទទួល​បាន​ផល​ស្រួលបួល​ផង​… ​ស្រាប់តែ​នាំ​គ្នា​ភិតភ័យ ដោយសារ​សំឡេង​កាំភ្លើង​ធំ​ផ្លោង​ដាក់​គ្នា​គួរ​ឱ្យ​ខ្លាច​ឡើង​វិញ ។

មតិ​ខ្លះ​ថា ផ្លោង​ដាក់​គ្នា​ទៀត ក៏​ផ្លោង​ទៅ​…​ ប៉ុន្តែ​សុំ​កុំឱ្យ​មាន​អ្នក​របួស​…​ កុំឱ្យ​មាន​ឈាម​ហូរ​… ពិសេស​ចាំ​មើល​តុលាការ​កាត់ក្តី​រួច​សិន​… ​អ្នក​ណាខ្លះ​ឡើង​ជ្រញ់​… ​អ្នក​ណាខ្លះ​រត់ចោលស្រុក​…​ ដល់​ពេល​នោះ​មិនដឹង​ថា សមរភូមិ​ប្រយុទ្ធ​នឹង​ចប់​ដែរ​ឬ​អត់ ?

ល្មម​ៗ​បាន​ហើយ​…​ទេវតា ​ឆ្នាំ​២០១៥ អើយ​… ស្នៀត​នេះ​គេ​ហៅ​ថា វ៉ៃ​លើ​សមរភូមិ​បណ្តើរ​…​ ចរចា​លើ​តុ​បណ្តើរ​… ​វ៉ៃ​កាន់តែ​ខ្លាំង​… ​មិន​សង្ឃឹមថា​ ទទួល​ជោគជ័យ​លើ​សមរភូមិ​ឡើយ ៕         
អា​ឡេវ