ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​អ្វី ? អ្នក​ឡើង​ភ្នំ​បូកគោ​ខ្លះ​ចូល​ចិត្ត​តម្រៀប​ថ្ម​នៅ​ទីនោះ

3 ឆ្នាំ មុន
  • កំពត

ខេត្ត​កំពត​ ៖ បំណែក​ថ្មភ្នំ​តូច​ធំ ត្រូវ​បាន​ពលរដ្ឋ​មួយ​ចំនួន​យក​មក​តម្រៀប​ជា​រូប​ព្រះពុទ្ធ ជា​ផ្ទះ ជា​រូប​សត្វ ផ្សេង នៅ​លើ​កំពូលភ្នំ​បូកគោ ជាមួយ​ជំនឿ​ដើម្បី​សូម​សេចក្តីសុខ សេចក្តីចម្រើន​ផង​ដែរ​។…

ខេត្ត​កំពត​ ៖ បំណែក​ថ្មភ្នំ​តូច​ធំ ត្រូវ​បាន​ពលរដ្ឋ​មួយ​ចំនួន​យក​មក​តម្រៀប​ជា​រូប​ព្រះពុទ្ធ ជា​ផ្ទះ ជា​រូប​សត្វ ផ្សេង នៅ​លើ​កំពូលភ្នំ​បូកគោ ជាមួយ​ជំនឿ​ដើម្បី​សូម​សេចក្តីសុខ សេចក្តីចម្រើន​ផង​ដែរ​។

អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ គឺ​ការ​តម្រៀប​ដុំ​ថ្ម​នោះ បាន​បង្កើត​ជា​រូបភាព​ប្លែក​ៗ គួរ​ឲ្យ​គន់ បង្កើត​ជាទស្សនីយភាព​ទាក់ទាញ​មួយ នៅ​លើ​កំពូលភ្នំ ដែល​មាន​អាកាសធាតុ​ត្រជាក់ ខ្យល់​បរិសុទ្ធ និង​ទេសភាព​ស្រស់​ត្រកាល​នោះ​។

លោក សុផល ដែល​បាន​ធ្វើ​ដំណើរ​ឡើង​ភ្នំ​បូកគោ ជា​លក្ខណៈ​គ្រួសារ បាន​ឈប់​រថយន្ត​នៅ​ចំនុច​វាលស្រែ​១០០ នៅ​លើ​កំពូលភ្នំ​បូកគោ ទី​ដែល​មាន​ពលរដ្ឋ​បាន​តម្រៀប​ថ្ម​ជា​ច្រើន ហូរហែ​។ នៅ​ទីនោះ​កូនចៅ របស់​លោក​សុផល បាន​នាំ​គ្នា​ទៅ​តម្រៀប​ថ្ម រៀង​ៗ​។ ចំណែក​គាត់ លោក​ទើប​រៀប​ថ្ម​ហើយ​នៅ​មុខ​នេះ​។

លោក​សុផល​បាន​និយាយ​ថា គាត់​ធ្លាប់​ឭ​គេ​និយាយ​ថា គេ​តម្រៀប​ថ្ម​នៅ​ទី​នេះ​ដើម្បី​សូម​សេចក្តីសុខ​។ “​ខ្ញុំ​រៀប​ជា​រូប​ព្រះពុទ្ធ មាន​កម្ពស់​ជិត​កន្លះ​មែ​ត្រ​។ វា​អស្ចារ្យ​ដែរ ថ្ម​ដែល​យើង​តម្រៀប វា​រឹង​មាំ ដូច​ជា​បាន​ផ្សារ​ជាប់​គ្នា​អ​ញ្ចឹ​ង វា​មិន​ដួល​រលំ​ទេ​។ អ្នក​មក​រៀប​ថ្ម​នៅ​ទី​នេះ គេ​តែងតែ បួងសួង​សូម​សេចក្តីសុខ សូម​មាន​សុខភាព​មាំមួន​ដូច​ជា​ថ្ម មាន​ជីវភាព​រីក​ដុះ​ឡើង​ដូច​ជា​ថ្មភ្នំ​” បុរស​អាយុ​ជាង​៥០​ឆ្នាំ​នេះ និយាយ​ទាំង​សើច ដោយ​ពោល​បន្ថែម​ថា “​ជឿ​តាម​គេ​តាម​ឯង​ទៅ​”​។

មន្ត្រី​រដ្ឋបាល​ខេត្តកំពត មួយ​រូប​បាន​និយាយ​ថា​ជំនឿ​ពលរដ្ឋ​ទៅ​តម្រៀប​ថ្ម​លើ​កំពូលភ្នំ​បូក​គេ​នេះ មាន​តាំងពី​យូរ​មក​ហើយ​។ មន្ត្រី​នោះ​និយាយ​ថា​គ្មា​មូលដ្ឋាន​អ្វី​ច្បាស់លាស់​បញ្ជាក់​ពី ជំនឿ​នេះ​ទេ ប៉ុន្តែ​ប្រហែលជា​ការ​តម្រៀប​ថ្ម​ទៅ ឃើញ​ចេញ​ជា​រូបភាព​ប្លែក​ៗ ទាក់ភ្នែក​ពលរដ្ឋ​ក៍​ចេះ​តែ​នាំ​គ្នា​តម្រៀប​ថ្ម​នៅ​ទីនោះ​តាម​ៗ​គ្នា ហើយ​យូរ​ៗ​ទៅ​វា​ក្លាយជា​ទេសភាព​គួរ​គន់​មួយ​។

បំណែក​ថ្ម ដែល​ពលរដ្ឋ​នាំ​គ្នា​តម្រៀប​គឺ​តម្រៀប​លើ​ផ្ទាំ​ថ្ម ដែល​ដុះ​ចេញពី​ដី​។ លើ​ផ្ទាំង​ថ្ម ហើយ​មានការ​តម្រៀប​ថ្ម រដិបរដុប ជា​ជួរ​វែង​ៗ មើលទៅ​ប្រៀន​ដូច​ជា​ការ​រៀបចំ​យ៉ាង​ប្រណិត​។

ភ្នំ​បូកគោ​ដែល​មានឈ្មោះ​ថា​ឧ​ទ្យា​ជាតិ​ព្រះ​មុនី​វង្ស មាន​កម្ពស់​ប្រមាណ​ជាង​១​០០០​ម៉ែត្រ​។​បូកគោ ដែល​មាន​អាកាសធាតុ​ត្រជាក់​បង្គួរ រុក្ខជាតិ​ស្រស់បំព្រង​គ្រប់​រដូវ​កាល មាន​ខ្យល់​បរិសុទ្ធ ជាទី​ទាក់ទាញ​ទេសចរ​សំខាន់​មួយ​របស់​កម្ពុជា​។ នៅ​ទីនោះ​បាន​កំពុង​អភិវឌ្ឍន៍ ជា​លំនៅ​ដ្ឋា​ន ល្អ​ប្រណិត​សម្រាប់​ជាទី​លំហែ​របស់​អ្នកមាន​ប្រាក់​។ គម្រោង​លំ​ដ្ឋា​ន ផ្ទះ​លំហែ​ជា​ច្រើន​បាន​កំពុង​សាងស​ង់​និង​ដាក់​លក់ មិនយូរ​ប៉ុន្មាន​ទេ អ្វី​ដែល​ធម្មជាតិ ដូច​ជា​ព្រៃឈើ ផ្ទាំង​ថ្ម នឹង​ជំនួស​ដោយ​លំនៅ​ដ្ឋា​ន​ប្រណីត​ៗ ក្នុង​ពេល​ឆាប់​ៗ​នេះ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ