ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ជះ​លុយ​ជិត​១​ពាន់​លាន​ដុល្លារ ដើម្បី​ព​ន្លឿ​ន​ការ​ផលិត​វ៉ាក់សាំង

3 ឆ្នាំ មុន

អា​មេ​រិ​ក ៖ សហរដ្ឋអាមេរិក​បាន​បង្កើន​ការ​វិនិយោគ​ទ្វេ​ដង​ដល់​ជិត​១​ពាន់​លាន​ដុល្លារ ដើម្បី​ព​ន្លឿ​ន​ការ​អភិវឌ្ឍន៍​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​១៩ ដោយ​ក្រុមហ៊ុន​អា​មេ​រិច Moderna កាលពី​ថ្ងៃ​ចន្ទ ចាប់ផ្តើម​ដំណាក់កាល​ចុង​ក្រោយ​នៃ​ការ​សាកល្បង​ព្យាបាល​។ ក្រុមហ៊ុន​ជីវ​បច្ចេកវិទ្យា​វិទ្យាសាស្ត្រ​ទំនើប​មួយ​នេះ បាន​ប្រកាស​កាលពី​ថ្ងៃអាទិត្យ​ថា…

អា​មេ​រិ​ក ៖ សហរដ្ឋអាមេរិក​បាន​បង្កើន​ការ​វិនិយោគ​ទ្វេ​ដង​ដល់​ជិត​១​ពាន់​លាន​ដុល្លារ ដើម្បី​ព​ន្លឿ​ន​ការ​អភិវឌ្ឍន៍​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​១៩ ដោយ​ក្រុមហ៊ុន​អា​មេ​រិច Moderna កាលពី​ថ្ងៃ​ចន្ទ ចាប់ផ្តើម​ដំណាក់កាល​ចុង​ក្រោយ​នៃ​ការ​សាកល្បង​ព្យាបាល​។

ក្រុមហ៊ុន​ជីវ​បច្ចេកវិទ្យា​វិទ្យាសាស្ត្រ​ទំនើប​មួយ​នេះ បាន​ប្រកាស​កាលពី​ថ្ងៃអាទិត្យ​ថា រដ្ឋាភិបាល គ្រោង​នឹង​ចំណាយ​រហូត​ដល់ ៤៧២​លាន​ដុល្លារ លើស​ពី​អ្វី​ដែល​បាន​ប្រកាស​ពី​មុន ៤៨៣​លាន​ដុល្លារ​។

ក្រុមហ៊ុន Moderna បាន​និយាយ​ថា ការ​វិនិយោគ​បន្ថែម​ត្រូវ​បាន​បង្ហាញ​ដោយ​ការ​សម្រេចចិត្ត​របស់​ខ្លួន​ក្នុង​ការ​ភ្ជាប់​ជាមួយ​រដ្ឋាភិបាល ដើម្បី «​ពង្រីក​» ការ​សាកល្បង​គ្លីនិក​ដំណាក់កាល​ទី​៣ នៃ​វ៉ាក់សាំង ដែល​មាន​អ្នកចូលរួម​ចំនួន​៣​ម៉ឺន​នាក់​។

នៅ​ក្នុង​ការ​សាកល្បង​តូច​មួយ វ៉ាក់សាំង​ពិសោធន៍​ដំបូង​របស់​ក្រុមហ៊ុន​នេះ បាន​ផលិត​ប្រព័ន្ធ​ការពារ ដែល​អាច​ជួយ​ការពារ​ជំងឺ​ក្នុង​រាង​កាយ​របស់​អ្នកចូលរួម​ទាំង ៤៥​នាក់​។

នៅ​ក្នុង​ការ​ពង្រីក​បន្ថែម ដែល​ចាប់ផ្តើម​ពី​ថ្ងៃ​ច័ន្ទ អ្នកចូលរួម​ពាក់កណ្តាល ៣០,០០០​នាក់​នឹង​ទទួល​បាន​វ៉ាក់សាំង ១០០​មីក្រូ​ក្រាម ចំណែកឯ​អ្នក​ដែល​នៅ​សល់​នឹង​ត្រូវ​បាន​ប្រើ​វិធី​ប្លា​ស៊ី​បូ (​មិនមែន​វ៉ាក់សាំង​)​។

ក្រុមហ៊ុន Moderna ដែល​បាន​ធ្វើការ​ជាមួយ​អាជ្ញាធរ​សុខាភិបាល​សហរដ្ឋអាមេរិក បាន​និយាយ​ថា ខ្លួន​រំពឹង​ថា​នឹង​អាច​ផលិត​បាន ៥០០​លាន​ដូ​ស​ក្នុង​មួយ​ឆ្នាំ ហើយ​អាច​កើនឡើង​ដល់ ១​ពាន់​លាន​ដូ​ស ដែល​ចាប់ផ្តើម​នៅ​ឆ្នាំ ២០២១​។

គួរ​បញ្ជាក់​ផង​ដែរ​ថា សហរដ្ឋអាមេរិក​បាន​ទទួល​រង​នូវ​ការ​ស្លាប់​ដោយសារ​ជំងឺ​កូ​វី​ដ​១៩ ច្រើន​ជាង ១៤៦,០០០​នាក់ ដែល​បាន​នាំមុខ​ពិភពលោក ហើយ​អ្វី​ដែល​កាន់តែ​គួរ​ឱ្យ​ភ័យ​ខ្លាច​នោះ គឺ​ចំនួន​ករណី​ឆ្លង​ថ្មី​មានការ​កើនឡើង​មិន​ចេះ​ឈប់​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ bangkokpost (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ