ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុកម្ម​របស់​ពួក​យុវជន​ថៃ​ ប្រឆាំង​រដ្ឋាភិបាល​​ នៅ​ក្រុង​បាងកក

3 ឆ្នាំ មុន

ប្រទេស​ថៃ ៖ យុវជន​ថៃ​​ជា​ច្រើន​រយ​នាក់ ​កាលពី​ថ្ងៃ​ទី​២៦ ខែ​​កក្កដា ឆ្នាំ​២០២០ បាន​លើកគ្នា​ធ្វើ​បាតុកម្ម​នៅ​មុខ​វិមាន​ប្រជាធិបតេយ្យ​ក្រុង​បាងកក ដើម្បី​បរិហារ​នយោបាយ របស់​រដ្ឋាភិបាល ហើយ​​ទាមទារ​ឲ្យ​រដ្ឋាភិបាល​នោះ​លាលែង​។…

ប្រទេស​ថៃ ៖ យុវជន​ថៃ​​ជា​ច្រើន​រយ​នាក់ ​កាលពី​ថ្ងៃ​ទី​២៦ ខែ​​កក្កដា ឆ្នាំ​២០២០ បាន​លើកគ្នា​ធ្វើ​បាតុកម្ម​នៅ​មុខ​វិមាន​ប្រជាធិបតេយ្យ​ក្រុង​បាងកក ដើម្បី​បរិហារ​នយោបាយ របស់​រដ្ឋាភិបាល ហើយ​​ទាមទារ​ឲ្យ​រដ្ឋាភិបាល​នោះ​លាលែង​។

បន្ទាប់​ពី​បាតុកម្ម​កាលពី​ស​ប្ដា​ហ៍​មុន ដោយ​មនុស្ស​​ជា​ច្រើន​ពាន់​នាក់ ស្លៀកពាក់​ពណ៌​ខ្មៅ​លើកគ្នា​ស្រែកច្រៀង​ បណ្ដា​បទ​ចម្រៀង​រ៉ាប​ប្រឆាំង​រដ្ឋាភិបាល ពួក​បាតុករ​នា​ថ្ងៃ​ទី​២៦​ កក្កដា ​បាន​លើក​ផ្ទាំង​រូបតំណាង ឲ្យ​ពពួកសត្វ​ដែល​គូរ​បែប​រូបភាព​តុក្កតា​ម៉ា​ន​ហ្គា​ជប៉ុន ដើម្បី​សម្ដែង​ពី​ការ​បរិហារ​ចំពោះ​​រដ្ឋាភិបាល​អតីត​ប្រមុខ​យោធា​លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា​។

ក្រោម​ការ​តាម​ឃ្លាំមើល​របស់​ប៉ូលិស​ច្រើន​សិប​នាក់ ពួក​បាតុករ​បាន​នាំ​គ្នា​ស្រែកច្រៀង​យក​លំនាំ​តាម​​បទ​ចម្រៀង ក្នុង​ខ្សែភាពយន្ត​កំ​នូ​រ​ជី​វច​ល​ជប៉ុន​រឿង HAMTARO ដោយ​ក្នុង​បទ​ចម្រៀង​នោះ មាន​បញ្ចូល​ត្រង់​កន្លែង​បន្ទរ​ពាក្យ​ថា រំលាយ​សភា​។ ពួ​ក​បាតុករ​និយាយ​ថា ​ខ្ញុំ​ចង់បាន​អនា​គត​មួយ​ដែល​មនុស្ស​ម្នា​អាច​តស៊ូ ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​។ យើង​ចង់បាន​សិទ្ធិ​នោះ​។

វិបត្តិ​សេដ្ឋកិច្ច​ដោយសារ​ការ​ឆ្លង​រាលដាល​នៃ​វីរុស ​COVID-19 និង​ការ​បាត់​ខ្លួន​នា​ពេល​ថ្មី​ៗ​នេះ នូវ​សកម្មជន​នៃ​ចលនា​ប្រជាធិបតេយ្យ​សកម្ម​ម្នាក់ បណ្ដាល​ឲ្យ​មានការ​មិន​សប្បាយចិត្ត ក្នុង​ចំណោម​​យុវជន​ជំនាន់​ថ្មី​ដែល​ការ​មិន​សប្បាយចិត្ត​ទាំងនេះ តែង​សម្បែង​តាម​បណ្ដាញ​សង្គម​។

កាលពី​ថ្ងៃ​ទី​២៥ ​កក្កដា ​ក៏​មាន​បាតុកម្ម​របស់​ពួក​យុវជន នៅ​មុខ​វិមាន​ប្រជាធិបតេយ្យ​ទាមទារ ឲ្យ​លោក​​ប្រាយ​ទ្ធ ​ចាន់​អូ​ចា ​លាលែង​ចេញពី​តំណែង និង​ទាមទារ​សិទ្ធិ​ស្មើភាព​ក្នុង​ការ​រៀប​ការ​។ រួច​កាលពី​ថ្ងៃ​ទី​២៤​ កក្កដា ប្រមុខ​យោធា​ថៃ ឧត្ដមសេនីយ​អា​ពី​រ៉ាត​គង់​សោម​ពង្ស បាន​ស្នើ​ដល់​ប្រជាជន​ថៃ​គ្រប់​រូប ឲ្យ​ប្រកាន់​ភាព​អ​ព្យា​ក្រិត​ពិសេស​ក្នុង​បណ្ដាញ​សង្គម​។

ពួក​អ្នកវិភាគ​យល់​ថា ប្រទេស​ថៃ​ដែល​របប​រាជា​និយម​ផ្ដាច់​ការ ត្រូវ​បាន​ជំនួស​ដោយ​របប​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ ក្រោយ​បដិវត្តន៍​ឆ្នាំ​១៩៣២ បាន​បង្ហាញ​ពី​និន្នាការ​វិល​ទៅ​រក​លទ្ធិ​ផ្ដាច់ការ ក្រោម​ការ​គ្រងរាជ្យ​របស់​ព្រះ​ចៅ​រា​មា​ទី​១០​និង​ការ​កាន់​អំណាច​របស់​បណ្ដា​ឧត្ដម​សេនីយ៍​​រា​ជ្ញា​និយម​ជ្រុល ដែល​នៅ​ហែរ​ហម​ព្រះ​អង្គ​៕ ដកស្រង់​ចេញ​វេ​ប​សាយ ៖ yahoo (កែ​សម្រួលដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ