ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីផ្សារ​បន្លែ​សុវត្ថិភាព​ទទួល​ការ​ចាប់អារម្មណ៍​ពី​អ្នក​ប្រើប្រាស់

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ពិធី​តាំង​បង្ហាញ​ផលិតផល​បន្លែ​សុវត្ថិភាព ក្នុង​ខេត្ត​នេះ​បាន​ធ្វើ​ឲ្យ​កាន់តែ​មាន​ចំណាប់អារម្មណ៍​ខ្លាំង​បន្ថែម​ទៀត ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ ដែល​នេះ​ជា​ការ​ជំរុញ និង​ក្នុង​គាំទ្រ​ផលិតផល​បន្លែ​របស់​កសិករ​ខ្មែរ មាន​ទីផ្សារ បង្កើន​ប្រាក់​ចំណូល​របស់​សហគមន៍ និង​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ផ្ទាល់​។…

ខេត្តសៀមរាប ៖ ពិធី​តាំង​បង្ហាញ​ផលិតផល​បន្លែ​សុវត្ថិភាព ក្នុង​ខេត្ត​នេះ​បាន​ធ្វើ​ឲ្យ​កាន់តែ​មាន​ចំណាប់អារម្មណ៍​ខ្លាំង​បន្ថែម​ទៀត ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ ដែល​នេះ​ជា​ការ​ជំរុញ និង​ក្នុង​គាំទ្រ​ផលិតផល​បន្លែ​របស់​កសិករ​ខ្មែរ មាន​ទីផ្សារ បង្កើន​ប្រាក់​ចំណូល​របស់​សហគមន៍ និង​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ផ្ទាល់​។

នៅ​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២០ ក្នុង​ពិធី​តាំង​បង្ហាញ​លក់​ផលិតផល​បន្លែ របស់​បណ្តា​សហគមន៍ នៅ​ផ្សារ​សុវត្ថិភាព​ចុង​ស​ប្តា​ហ៍ ខេត្តសៀមរាប ក្នុង​គោលបំណង​ដើម្បី​ជួយ​ជម្រុញ​ទីផ្សារ​បន្លែ​សុវត្ថិភាព​របស់​សហគមន៍​នៅ​តាម​បណ្តា​ស្រុក​-​ក្រុង ក្នុង​ខេត្តសៀមរាប​នេះ​ឲ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ថែម​ទៀត និង​ជំរុញ​ការ​គាំទ្រ​ផលិតផល​បន្លែ​របស់​កសិករ​ខ្មែរ ឲ្យ​មាន​ទីផ្សារ និង​បង្កើន​ប្រាក់​ចំណូល​របស់​សហគមន៍ និង​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ផ្ទាល់ ហើយ​ជា​ពិសេស​មានការ​ពេញចិត្ត​ពី​ប្រជាពលរដ្ឋ​ក្នុង​ការ​ប្រើប្រាស់ និង​បរិភោគ ដែល​អាច​កាត់​បន្ថយ​ការ​នាំ​ចូល​បន្លែ​ផង​ដែរ​។

លោក នាក់ ណេ​រ៉ុ​ន អភិបាលរង​ខេត្ត​សៀ​រាប​បាន ឱ្យ​ដឹង​ថា បច្ចុប្បន្ន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តសៀមរាប ជា​ខេត្ត​ត​ភ្ជាប់​នៃ​មណ្ឌល​ភូមិភាគ​ពាយព្យ នៃ​គម្រោង​អេ​ម​ស៍ (AIMS) កំពុង​ជំរុញ​ការ​ផ្សារ​ភ្ជាប់​ក្រុម​កសិករ​ទៅ​នឹង​ទីផ្សារ ដែល​បាន​អនុវត្តន៍​លើ​ផលិតផល​មាន់​ស្រែ និង​បន្លែ ដែល​មាន​សហគមន៍​បន្លែ​សុវត្ថិភាព​ចូលរួម​មក​ពី​ស្រុក​ចំនួន​៧ គឺ​ស្រុក​ជីក្រែង ស្រុក​ស្វាយ​លើ ស្រុក​បន្ទាយស្រី ស្រុក​សូទ្រនិគម ស្រុក​ប្រាសាទបាគង ស្រុក​ពួក និង​ក្រុង​សៀមរាប ដោយ​បាន​សហការ​ជាមួយ​មន្ទីរ​កសិកម្ម​ខេត្ត សភាពាណិជ្ជកម្ម គម្រោង​លាភ គម្រោង ASPIRE និង​ដៃគូរ​ផ្សេង​ៗ​ទៀត​។

ជាមួយ​គ្នា​នេះ ប្រជា​កសិករ បាន​លើក​ឡើង​អំពី​ការ​ដាំ​បន្លែ​ធម្មជាតិ​នេះ ដោយ​គ្រាន់តែ​ប្រើ​ជី​ធ្វើ​ពី​ធម្មជាតិ ដែល​គេ​ហៅ​ថា ជី​កំ​ប៉ុស្តិ៍​ធ្វើ​ពី​រុក្ខជាតិ​តូច​ៗ និង​អាច​ម៌​គោ អាច​ម៏​មាន់ ដោយ​ពួក​គាត់​មិន​បាន​ប្រើប្រាស់​ជី​សារធាតុ​គីមី​ឡើយ​។ ហើយ​ការ​លក់​បន្លែ​សុវត្ថិភាព​របស់​សគម​ន៍​នេះ បើក​លក់​បាន​២​ថ្ងៃ​ក្នុង​មួ​យស​ប្តា​ហ៍ គឺ​យើង​លក់​នៅ​ថ្ងៃ​សៅ​រិ៍ និង​ថ្ងៃអាទិត្យ ដោយ​លក់​ចាប់ពី​ម៉ោង ៧:០០​នាទី រហូត​ដល់​ម៉ោង ១១:០០​នាទី​ថ្ងៃត្រង់ ក្រៅពី​នោះ​គឺ​ពួក​គាត់​លក់​នៅ​តាម​ផ្សារ​នានា​ក្នុង​ខេត្តសៀមរាប​ផង​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាត​តូច (AIMS) គឺជា​គម្រោង​រួម​គ្នា​រវាង រាជរដ្ឋាភិបាល​កម្ពុជា និង​មូលនិធិ​អន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍​កសិកម្ម ដែល​ហៅ​ថា (IFAD)​។ គម្រោង​នេះ​មាន​រយៈពេល​ប្រាំមួយ​ឆ្នាំ និង​មាន​ប្រសិទ្ធភាព​អនុវត្ត​ចាប់ពី ឆ្នាំ​២០១៧ ហើយ​រំពឹង​ថា​នឹង​បញ្ចប់​គម្រោង​នៅ​ឆ្នាំ​២០២៣​។ គម្រោង​នេះ​សហការ​អនុវត្ត​ដោយ ក្រសួងពាណិជ្ជកម្ម និង ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រួម​ជាមួយនឹង​ដៃគូ​អនុវត្តន៍​ផ្សេង​ទៀត​។

​ក្នុង​​ពិធី​តាំង​បង្ហាញ​លក់​ផលិតផល​បន្លែ ក៏​មានការ​អញ្ជើញ​ចូលរួម​ពី លោក​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត លោក​ឧ​កញ្ញា​បណ្ឌិត​ប្រធាន​សភា​ពាណិជ្ជកម្ម​ខេត្ត គម្រោង​អេ​ម​ស៍ គម្រោង​លាភ គម្រោង ASPIRE លោក លោកស្រី មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​និង​អង្គការ​ដៃគូរ​នានា​ផង​ដែរ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ