ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ម្នាក់​រង​គ្រោះ​ដួល​បែក​មុខ​បែក​មាត់ ក្រោយ​ត្រូវ​ជនសង្ស័យ​ឆក់​កាបូប

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​មក​ពី​ដឹក​អីវ៉ាន់​ហើយ​ម៉ូយ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ត្រូវ​បាន​ចោរឆក់​កាបូប​បណ្តាល​ឱ្យ​ដួល​រង​របួស​បែក​មុខ​បែក​មាត់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​១៥​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២០ តាម​បណ្តោយ​ផ្លូវ​លេខ​២៨៩ នៅ​ចំណុច​មុខក្រសួង​សុខាភិបាល ស្ថិត​នៅ​ក្នុង​បឹង​កក់​២…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​មក​ពី​ដឹក​អីវ៉ាន់​ហើយ​ម៉ូយ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ត្រូវ​បាន​ចោរឆក់​កាបូប​បណ្តាល​ឱ្យ​ដួល​រង​របួស​បែក​មុខ​បែក​មាត់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​១៥​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២០ តាម​បណ្តោយ​ផ្លូវ​លេខ​២៨៩ នៅ​ចំណុច​មុខក្រសួង​សុខាភិបាល ស្ថិត​នៅ​ក្នុង​បឹង​កក់​២ ខណ្ឌទួលគោក ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គាត់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា ឃ្លី​ក ពណ៌​ក្រហម តាម​បណ្តោយ​ផ្លូវ​លេខ​២៨៩ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​មក​ពី​ដឹក​អីវ៉ាន់​ឱ្យ​ម៉ូយ​គោលបំណង​ជិះ​ទៅ​ផ្ទះ​វិញ​នៅ​ឯ​ផ្សារ​ថ្មី​ក៏​ស្រាប់តែ​លេចមុខ​ជន សង្ស័យ​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ មិន​ចាំ​សេ​៊​រីនឹង​មិន​ចាំ​ស្លាក​លេខ​នោះ​ទេ ជិះ​មក​ជិត​គាត់​ហើយ​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​មិន​បាន​សម្រេច​បណ្តាល​ឱ្យ​គាត់​ដួល​រង​របួស​បែក​មុខ​បែក​មាត់​និង​រលាត់​ដៃជើង​របួស​យ៉ាងដំណំ ។

ភ្លាម​ៗ​នោះ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​បើក​រត់គេច​ខ្លួន​សំដៅ​ទៅ​តាម​រង្វង់​ទួល​គោក​បាត់​ស្រមោល​បាន​មួយសន្ទុះ​ក្រោយមក​ក៏​មាន​សមត្ថកិច្ច​ប៉ុស្តិ៍​បឹង​កក់​២ មក​ដល់​ធ្វើការ​ទំនាក់ទំនង​ហៅ​សាច់ញាតិ​មក​ទទួល​នៅ​ក្នុង​កាបូប​លុយ​របស់​ជន​រង​គ្រោះ​គឺ​មាន​លុយ​ខ្មែរ​តែ​ប៉ុន្មាន​ពាន់​រៀល​តែ​ប៉ុណ្ណោះ​នឹង​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង ។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​សាច់ញាតិ​មក​ដឹក​យក​ទៅ​ព្យាបាល​នៅ​គ្លីនិក​ហុង​ហាក់​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ