ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Barcelona ដាក់​កីឡាករ​១២​នាក់​ស្ថិត​ក្នុង​បញ្ជី​ត្រូវ​លក់​ចេញ​នៅ​រដូវក្តៅ​នេះ

3 ឆ្នាំ មុន

ប្រទេស​អេ​ស្ប៉ា​ញ ៖ យោង​តាម​របាយការណ៍​ពី Marca បានឱ្យ​ដឹង​ថា​ក្លិប FC Barcelona ដែល​ទើបតែ​បរាជ័យ​ការ​ប្រជែង​ពានរង្វាន់ La Liga…

ប្រទេស​អេ​ស្ប៉ា​ញ ៖ យោង​តាម​របាយការណ៍​ពី Marca បានឱ្យ​ដឹង​ថា​ក្លិប FC Barcelona ដែល​ទើបតែ​បរាជ័យ​ការ​ប្រជែង​ពានរង្វាន់ La Liga រដូវ​កាល​នេះ បាន​ដាក់​កីឡាករ​ចំនួន ១២​នាក់​ស្ថិត​ក្នុង​បញ្ជី​កីឡាករ​ដែល​ត្រូវ​លក់​ចេញ​នៅ​ទីផ្សារ​ដោះ​ដូរ​កីឡាករ​រដូវក្តៅ​នេះ ដើម្បី​ប្រើប្រាស់​ប្រាក់​សម្រាប់​រៀបចំ​ក្រុម​ឡើង​វិញ ក្រោម​ការ​ដឹកនាំ​របស់​លោក Quique Setien​។

ប្រភព​ដដែល​បាន​រាយការណ៍​ថា​កីឡាករ​ទាំង ១២​រូប​នោះ​មាន​ដូច​ជា Neto, Nelson Semedo, Samuel Umtiti, Junior Firpo, Ivan Rakitic, Arturo Vidal, Ousmane Dembele និង Martin Braithwaite រួម​ទាំង​កីឡាករ​ដែល​ឱ្យ​ក្លិប​ដទៃ​ខ្ចី​ជើង​ដែល​មាន​ដូច​ជា Carles Alena, Rafinha Alcantara, Jean-Clair Todibo និង Philippe Coutinho​។ ហេតុផល​ចំបង​ដែល Barca ត្រូវ​លក់​កីឡាករ​ទាំង​អស់នេះ គឺ​ដើម្បី​ប្រើប្រាស់​ប្រាក់​ទាំងនោះ ដើម្បី​នាំ​យក​កីឡាករ​លំដាប់​ពិភពលោក​ដែល​មាន​តម្លៃ​ថ្លៃ​។ ហើយ​ជា​ពិសេស​គឺ​ដើម្បី​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​របស់​ក្លិប ដែល​ចាយវាយ​យ៉ាងច្រើន​លើ​ប្រាក់​ឈ្មួ​ល​សម្រាប់​កីឡាករ មិនសូវ​មាន​វត្តមាន​សម្រាប់​ក្រុម​។

បច្ចុប្បន្ន​គោលដៅ​ដ៏​ធំ​បំផុត​របស់ Barca គឺ​ការ​ប្រជែង​យក​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទី​ន Lautaro Martínez របស់​ក្លិប Inter Milan ខណៈ​ដែល​ក្លិប​យក្ស​របស់​អ៊ី​តា​លី​មួយ​នេះ បាន​ទាមទារ​ជាង ១០០​លាន​អឺ​រ៉ូ​ប្រសិនបើ Barca ចង់​នាំ​យក​ខ្សែប្រយុទ្ធ​វ័យ ២២​ឆ្នាំ​រូប​នេះ ទៅ​កាន់​ទឹកដី Camp Nou សម្រាប់​រដូវ​កាល​ក្រោយ​៕

កីឡាករ Lautaro Martínez

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ