ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

J League សម្រេច​លុប​ការ​ប្រកួត​មួយ បន្ទាប់​ពី​រក​ឃើញ​កីឡាករ​ឆ្លង​កូ​វី​ដ​១៩

3 ឆ្នាំ មុន

ប្រទេស​ជប៉ុន ៖ ការ​ប្រកួត​មួយ​នៅ​លី​គ​បាល់ទាត់​កំពូល​ជប៉ុន J League 1 នៅ​ថ្ងៃអាទិត្យ​នេះ ត្រូវ​បាន​ស្ថាប័ន J League…

ប្រទេស​ជប៉ុន ៖ ការ​ប្រកួត​មួយ​នៅ​លី​គ​បាល់ទាត់​កំពូល​ជប៉ុន J League 1 នៅ​ថ្ងៃអាទិត្យ​នេះ ត្រូវ​បាន​ស្ថាប័ន J League សម្រេច​លុប​ចោល បន្ទាប់​ពី​រក​ឃើញ​កីឡាករ និង​បុគ្គលិក​សរុប​ចំនួន ៣​នាក់​ក្នុង​ក្រុម Nagoya Grampus តេស្ត​វិជ្ជមាន​កូ​វី​ដ​១៩​។

ការ​ប្រកួត​ក្នុងផ្ទះ​របស់​ក្រុម Sanfrecce Hiroshima ទល់​នឹង​ក្រុម Nagoya Grampus គឺជា​ការ​ប្រកួត​លើ​ដំបូង​ដែល​ត្រូវ​លុប​ចោល ចាប់តាំងពី​លី​គជ​ប៉ុន​ចាប់ផ្តើម​ឡើង​វិញ​កាលពីដើម​ខែកក្កដា​។ បច្ចុប្បន្ន​ប្រទេស​ជប៉ុន​កំពុង​ប្រយុទ្ធ​ប្រឆាំង​យ៉ាង​ខ្លាំង ទៅ​នឹង​ការ​ឆ្លង​រាលដាល​នៃ​វីរុស​កូ​វី​ដ​១៩ ជា​ពិសេស​នៅ​ក្នុង​ទីក្រុង​តូ​ក្យូ និង​ទីក្រុង​អូ​សា​កា ដែល​អាច​បង្ក​ការ​ភ័យ​ខ្លាច​អំពី​រលក​ឆ្លង​លើក​ទី​២ ។

ខ្សែការពារ Kazuya Miyahara ជា​មនុស្ស​ដំបូង​គេ​ដែល​ឆ្លង​វីរុស បន្ទាប់​ពី​ចាប់ផ្តើម​គ្រុនក្តៅ និង​ឈឺក្បាល​កាលពី​ថ្ងៃ​សុក្រ ហើយ​បាន​ធ្វើតេស្ត​មាន​សញ្ញា​វិជ្ជមាន​។ ក្រោយ​ទទួល​បាន​ដំណឹង​នេះ ក្លិប Nagoya Grampus បាន​សម្រេច​ធ្វើតេស្ត​កីឡាករ និង​មន្ត្រី​ចំនួន ៦០​នាក់​ផ្សេង​ទៀត ហើយ​បន្ត​រក​ឃើញ​កីឡាករ​ម្នាក់ និង​បុគ្គលិក​ម្នាក់​ផ្សេង​ទៀត ក៏​មាន​សញ្ញា​វិជ្ជមាន​ផង​ដែរ​។

សូម​រំលឹក​ថា កីឡា​ជា​ច្រើន​រួម​ទាំង​បាល់ទាត់​របស់​ជប៉ុន ទើបតែ​បាន​អនុញ្ញាត​ឱ្យ​មាន​អ្នកគាំទ្រ​ចូល​ទស្សនា​ផ្ទាល់​ក្នុង​កីឡដ្ឋាន​វិញ កាល​ពាក់កណ្តាល​ខែកក្កដា ក្រោម​វិធានការ​ដ៏​តឹង​រឹង​បំផុត​។ ខណៈ​ដែល​កាលពី​ថ្ងៃ​សៅរ៍ ប្រទេស​នេះ​បាន​រក​ឃើញ​ករណី​ឆ្លង​ថ្មី​ចំនួន ៨០៩​ករណី ដែល​ធ្វើ​ឱ្យ​ចំនួន​សរុប​មាន​ដល់ ២៨,៧៨៦​ករណី ខណៈ​អ្នក​ស្លាប់មាន​ចំនួន ៩៩៣​នាក់​គិត​ត្រឹម​ថ្ងៃ​ទី​អាទិត្យ​នេះ​៕ (​ដកស្រង់​ចេញពី AFP)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ