ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​ប្រចាំ​រដ្ឋ​របស់​ឥណ្ឌា រក​ឃើញ​ថា មាន​ឆ្លង​កូ​វី​ដ​១៩

3 ឆ្នាំ មុន

ឥណ្ឌា ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា លោក Shivraj Singh Chouhan នាយក​រដ្ឋមន្ត្រី​នៃ​រដ្ឋ​កណ្តាល​របស់​ឥណ្ឌា…

ឥណ្ឌា ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា លោក Shivraj Singh Chouhan នាយក​រដ្ឋមន្ត្រី​នៃ​រដ្ឋ​កណ្តាល​របស់​ឥណ្ឌា បាន​ធ្វើតេស្ត​កូ​វី​ដ​វិជ្ជមាន​។

នៅ​ក្នុង​ធ្វី​ត​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​សៅរ៍ បុរស​វ័យ​៦១​ឆ្នាំ រូប​នេះ បាន​សរសេរ​ថា​៖ «​អ្នកជា​ទី​ស្រឡាញ់​របស់ខ្ញុំ ខ្ញុំ​មាន​រោគ​សញ្ញា​ជំងឺ​កូ​វី​ដ​១៩ ហើយ​បន្ទាប់​ពី​ការ​ធ្វើតេស្ត​របាយការណ៍​របស់ខ្ញុំ​ត្រឡប់​មក​វិញ​វិជ្ជមាន​។ ខ្ញុំ​កំពុង​ធ្វើ​តាម​គោលការណ៍​ណែនាំ​ទាំងអស់ ហើយនឹង​ផ្តាច់ខ្លួន​ខ្ញុំ​ពី​អ្នក​ដទៃ ផ្អែក​លើ​ដំបូន្មាន​របស់​វេជ្ជបណ្ឌិត​»​។

លោកនាយក​រដ្ឋមន្ត្រី​ប្រចាំ​រដ្ឋ ក៏​បាន​អំពាវនាវ​ដល់​មិត្ត​រួមការ​ងារ និង​បុគ្គល​ទាំងអស់ ត្រូវ​ប្រយ័ត្ន​ប្រយែង ដើម្បី​ចៀសវាង​ការ​ឆ្លង និង​បាន​ជម្រុញ​ឱ្យ​អ្នក​ដែល​មាន​ទំនាក់ទំនង​ជាមួយ​លោក​ធ្វើ​តេស្ត​។

លោក​បាន​បង្ហោះ​ថា​៖ «​សូម​អំពាវនាវ​ដល់​ប្រជាជន​នៃ​រដ្ឋ​របស់ខ្ញុំ ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​។ បើ​អ្នក​គ្រាន់តែ​ការ​ធ្វេសប្រហែស​បន្តិចបន្តួច អ្នក​នឹង​ឆ្លង​វា​។ ខ្ញុំ​បាន​ខិតខំ​គ្រប់​បែប​យ៉ាង ដើម្បី​ចៀសវាង​ពី​វា តែ​នៅ​តែ​អាច​ឆ្លង​បាន​»​។

ការ​ធ្វើ​រោគវិនិច្ឆ័យ​របស់​លោកនាយក​រដ្ឋមន្ត្រី​ប្រចាំ​រដ្ឋ កើតឡើង​នៅ​ពេល​ដែល​ជំងឺឆ្លង​រាលដាល​បន្ត​រាលដាល​យ៉ាង​ឆាប់រហ័ស នៅ​ទូ​ទាំង​ប្រទេស​ឥណ្ឌា ដែល​បាន​កត់ត្រា​ករណី​ឆ្លង​វីរុស​នេះ​ច្រើន​ជាង ១.៣​លាន​ករណី​។ នេះ​បើ​យោង​តាម​សាកលវិទ្យាល័យ​ច​ន​ហប​គី​ន​ស៍​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ