ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្រករបៀង​មួយ​ចំនួន​នាំ​ចូល​គោ ជ្រូក​និង​ទំនិញ​ទាំង​ថ្ងៃ​​ទាំង​យប់ ខ្លះ​បង្ក្រាប​បាន​ ខ្លះ​អត់

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ច្រករបៀង​មួយ​ចំនួន​ក្នុងស្រុក​ម៉ា​ឡៃ​ សង្ស័យ​សមត្ថកិច្ច​ឃុបឃិត​គ្នា​ជាមួយ​ឈ្មួញ​ខ្មែរ​-ថៃ​ដឹក​ទំនិញ​ឆ្លងកាត់​ព្រំដែន​ខណៈ​ច្រក​តំបន់​បើក​ហើយ​ ​ច្រករបៀង​ចំនួន​២​ក្នុង​ឃុំ​ទួល​ពង្រ​ ស្រុក​ម៉ា​ឡៃ​ គឺ​ច្រករបៀង​សា​ឡង​ខ​ង ​ឬ​ហៅ​ច្រក​កោះ​ស្នួល​ និង​ច្រករបៀង​បន្ទាយ​ទី​១​ មាន​ប្រភព​ថា​មានការ​នាំ​ចូល​គោ​និង​ជ្រូក​និង​ទំនិញ​ផ្សេង​ៗ​ពី​ប្រទេស​ថៃ​ទាំង​យប់​ទាំង​ថ្ងៃ​។​…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ច្រករបៀង​មួយ​ចំនួន​ក្នុងស្រុក​ម៉ា​ឡៃ​ សង្ស័យ​សមត្ថកិច្ច​ឃុបឃិត​គ្នា​ជាមួយ​ឈ្មួញ​ខ្មែរ​-ថៃ​ដឹក​ទំនិញ​ឆ្លងកាត់​ព្រំដែន​ខណៈ​ច្រក​តំបន់​បើក​ហើយ​ ​ច្រករបៀង​ចំនួន​២​ក្នុង​ឃុំ​ទួល​ពង្រ​ ស្រុក​ម៉ា​ឡៃ​ គឺ​ច្រករបៀង​សា​ឡង​ខ​ង ​ឬ​ហៅ​ច្រក​កោះ​ស្នួល​ និង​ច្រករបៀង​បន្ទាយ​ទី​១​ មាន​ប្រភព​ថា​មានការ​នាំ​ចូល​គោ​និង​ជ្រូក​និង​ទំនិញ​ផ្សេង​ៗ​ពី​ប្រទេស​ថៃ​ទាំង​យប់​ទាំង​ថ្ងៃ​។​ ផ្លូវ​ចូល​ច្រករបៀង​បន្ទាយ​ទី​១​ស្ថិត​ក្នុងភូមិ​បន្ទាយ​ទី​១​ទំនង​មាន​អា​ថ៍កំ​បាំង​អ្វី​ព្រោះ​មាន​បិទទ្វារ​របង​ស័ង្កសី​២​ជាន់​ ប៉ុន្តែ​ជិត​មាត់​អូរ​ព្រំដែន​គេ​ឃើញ​ឈ្មួញ​យក​រថយន្ត​ធំ​ចូល​ទៅ​ដឹកគោ​នៅ​ទីនោះ​ខណៈ​ប្រភព​ថា​ច្រករបៀង​មួយ​នេះ​មានកា​លួច​នាំ​ចូល​ទំនិញ​ផ្សេង​ៗ​ពេល​យប់​ទៀត​ផង​។​

លោក​ហ៊ុយ​ ទូច​ ប្រធាន​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​ប្រាប់​តាម​ទូរស័ព្ទ​ថា​គោ​ដែល​នាំ​ចូល​តាម​ច្រករបៀង​ខាងលើ​ជា​របស់​ក្រុមហ៊ុន​តាក់​សេង​ វ​ណ្ណា​គ្រុប​ មានច្បាប់​ត្រឹមត្រូវ​និង​នាំ​ចូល​ម្តងម្កាល​តែ​ប៉ុណ្ណោះ​គ្រាន់តែ​ខុស​ច្រក​ដែល​ត្រូវ​នាំ​ចូល​ពី​ថៃ​។​ គេ​ឆ្ងល់​ថា​បើជា​របស់​មានច្បាប់​ហេតុ​អ្វី​ក្រុមហ៊ុន​នេះ​មិន​នាំ​ចូល​តាម​ច្រក​តំបន់​ម៉ា​ឡៃ​ ព្រោះ​ភាគី​ទាំង​២​ខ្មែរ​ថៃ​បើក​ដំណើរការ​ហើយ​ម្យ៉ាង​ជ្រូក​នាំ​ចូល​ពី​ថៃ​តាម​ច្រក​តំបន់​មួយ​នេះ​មួយ​ថ្ងៃ​ៗ៣០០​ទៅ​៤០០​ក្បាល​តាម​តម្រូវកា​លើ​ទីផ្សារ​។

​ដោយឡែក​ច្រករបៀង​សា​ឡង​ខ​ង ​ឬ​ច្រក​កោះ​ស្នួល​ឈ្មួញ​ថៃ​ដឹក​ជ្រូក​២​រថយន្ត​មក​ចត​ខាង​ដី​គេ​ចាំ​ឈ្មួញ​ខ្មែរ​ទទួល​ហើយ​មាន​ប្រភព​ពី​អ្នកស្រុក​និង​មន្ត្រី​ជំនាញ​បង្ហើប​ថា​ ច្រក​មួយ​នេះ​លួច​នាំ​ចូល​ទំនិញ​និង​ជ្រូក​ពី​ថៃ​ខុសច្បាប់​ញឹកញាប់​ ​និង​ត្រូវ​មន្ត្រី​ជំនាញ​ស្ទាក់​ចាប់​បាន​៥​ទៅ​៦​លើក​មក​ហើយ​ដែរ​ក្រោយ​ដឹក​ចេញពី​ច្រ​របៀង​នេះ​ ។​ ផ្លូវ​ចូល​ច្រករបៀង​ខាងលើ​គេ​ធ្វើ​ទ្វារ​សំណាញ់​ដែក​២​ជាន់​និង​បា​រ៉ា​ស់​១​សរុប​៣​ជាន់​តែ​ពេល​ចូល​ដល់​ចំណុច​ឈរជើង​របស់​សមត្ថកិច្ច​ បែ​រ​ជា​មាន​ឈ្មួញ​ថៃ​ចូល​មក​ដី​ខ្មែរ​អង្គុយ​កត់​មុខទំនិញ​យ៉ាង​រំភើយ​។​

លោក​ហ៊ុយ ​ទូច ​ប្រធាន​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​ខេត្ត​ប្រាប់​ថា​កន្លង​មក​ខាង​លោក​បាន​ធ្វើការ​ចាប់​រថយន្ត​ដឹក​ជ្រូក​៦​លើក​ហើយ​ពេល​សាកសួរ​ក្រុម​អ្នកបើកបរ​រថយន្ត​ដឹក​ជ្រូក​ប្រាប់​ថា​ ជ្រូក​ដែល​ពួក​គេ​ដឹក​គឺ​នាំ​ចូល​ពី​ថៃ​តាម​ច្រករបៀង​សា​ឡង​ខ​ង​ឬ​ច្រក​កោះ​ស្នូល ​។

​ច្រករបៀង​បន្ទាយ​ទី​១​មិនឃើញ​មាន​សមត្ថកិច្ច​ទេ​ ដោយឡែក​ច្រករបៀង​សា​ឡង​ខ​ង​ទៅ​ដំបូង​មាន​តែ​ឈ្មួញ​ថៃ​អង្គុយ​កត់​មុខទំនិញ​ចំណុច​ឈរជើង​របស់​សមត្ថកិច្ច ​ហើយមាន​​កម្មករ​កំពុង​លី​ទំនិញ​ឆ្លង​ស្ពានឈើ​ ដោយឡែក​រថយន្ត​​ដឹក​ជ្រូក​របស់​ថៃ​ចត​ខាង​ដី​គេ​ព្រោង​ព្រៀត​រង​ចាំ​ឡាន​ខ្មែរ ​។ នៅ​​ពេល​សាកសួរ​ កម្មករ​ថា​ ជ្រូក​១​ក្បាល​បាន​ថ្លៃ​សែង​ឆ្លង​ព្រំដែន​ ទទួលបាន​កម្រៃ​៦០០០​រៀល​ ។​

​កោះសន្តិភាព​មិន​អាច​រក​កា​រ​បំភ្លឺ​លម្អិត​ពី​ក្រុម​សមត្ថកិច្ច​ឈរជើង​ច្រករបៀង​ទាំង​២​ឡើយ​ដោយ​ច្រករបៀង​បន្ទាយ​ទី​១​ឃើញ​មាន​តែ​រថយន្ត​ដឹកគោ​តែ​គ្មាន​សមត្ថកិច្ច​ប្រចាំការ ​ខណៈ​ច្រករបៀង​សា​ឡង​ខ​ង​ឬ​ហៅ​ច្រក​កោះ​ស្នួល ​ក្រុម​យោធា​ហាក់​ខឹង​និង​អ្នក​យក​ព័​ត៍​មាន​ចូល​ទៅ​ផ្តិត​យក​រូបភាព​តែ​បណ្តោយ​ឲ្យ​ជនជាតិ​ថៃ​ចូល​មក​អង្គុយ​កត់​មុខទំនិញ​លើ​ដី​ខ្មែរ​ទៅ​វិញ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ