ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​ប្រកាស​អាសន្ន ​ក្រោយ​រក​ឃើញ​អ្នក​សង្ស័យ​ឆ្លង​វីរុស​កូវីដ​១៩​ម្នាក់

4 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ ជនសង្ស័យ​ឆ្លង​វីរុស ​COVID-19 ​ម្នាក់ ​ត្រូវ​បាន​រក​ឃើញ​នៅ​កូរ៉េ​ខាងជើង ដែល​រហូត​មក​ទល់​ពេល​នេះ​វីរុស​មិន​ទាន់​ចូល​ទៅ​បាន បែប​នេះ​នាំ​ឲ្យ​ប្រទេស​នោះ ចេញ​ការ​ប្រកាស​​អាសន្ន​ពេញបន្ទុក ប្រឈម​មុខ​ចំពោះ​ការ​ឆ្លង​ដែល​មិន​ទាន់​ចុះ​ថយ​នៅឡើយ​លើ​ពិភព​លោក​។…

ប្រទេស​កូរ៉េ​ខាងជើង ៖ ជនសង្ស័យ​ឆ្លង​វីរុស ​COVID-19 ​ម្នាក់ ​ត្រូវ​បាន​រក​ឃើញ​នៅ​កូរ៉េ​ខាងជើង ដែល​រហូត​មក​ទល់​ពេល​នេះ​វីរុស​មិន​ទាន់​ចូល​ទៅ​បាន បែប​នេះ​នាំ​ឲ្យ​ប្រទេស​នោះ ចេញ​ការ​ប្រកាស​​អាសន្ន​ពេញបន្ទុក ប្រឈម​មុខ​ចំពោះ​ការ​ឆ្លង​ដែល​មិន​ទាន់​ចុះ​ថយ​នៅឡើយ​លើ​ពិភព​លោក​។

កាលពី​ថ្ងៃ​ទី​២៦​ ខែ​កក្កដា ឆ្នាំ​២០២០ នេះ ​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​កូរ៉េ​ខាងជើង ​KCNA​ បាន​រាយការណ៍​ថា ជនសង្ស័យ​ឆ្លង​វីរុស​នោះ ជា​ជនជាតិ​កូរ៉េ​ខាងជើង​ម្នាក់ ដែល​ចូល​មក​ស្រុក​វិញ​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​​កក្កដា ក្រោយ​ឆ្លងកាត់​ដោយ​ខុសច្បាប់​តាម​​ខ្សែ​បន្ទាន់​ព្រំដែន​ជាមួយ​កូរ៉េ​ខាង​ត្បូង​។

ជនរូប​​នោះ​ បច្ចុប្បន្ន​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ដាច់​ពី​គេ ហើយ​បណ្ដា​មនុស្ស​ដែល​ប៉ះពាល់​ជាមួយ​គេ ក្នុង​​ទីក្រុង​ព្រំដែន​កា​អឹ​សុង​ ក៏​ត្រូវ​ប​ង្ខាំ​ង​ទាំងស្រុង​ដែរ​។ ​ពួក​គេ​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើ​ប​អង្កេត​ដោយ​ស៊ី​ជម្រៅ​មួយ​។

មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម​ជុង​អ៊ុ​ន បាន​កោះ​ប្រជុំ​ជា​បន្ទាន់​ការិយាល័យ​នយោបាយ​បក្ស​ពលករ​កូរ៉េ​។

ចំណែក​ប្រទេស​កូរ៉េ​ខាងត្បូង​វិញ នា​ថ្ងៃ​ទី​២៥ ​កក្កដា​ បាន​កត់សម្គាល់​ឃើញ ចំនួន​អ្នក​ឆ្លង​វីរុស​ថ្មី​ៗ​​ក្នុង​ចំនួន​ដ៏​ខ្ពស់​មួយ ពុំ​ធ្លាប់​ចាប់តាំងពី​ជិត​៤​ខែ​មក​ហើយ ជាមួយ​អ្នក​ឆ្លង​ថ្មី​ដល់​ទៅ​១១៣​នាក់ ក្នុង​នោះ​៨៦​នាក់​ជា​អ្នក​មក​ពី​បរទេស​។ រួច​ប្រទេស​វៀតណាម​វិញ​ ប្រកាស​នា​ថ្ងៃ​ទី​២៥​ កក្កដា​ថា បាន​រក​ឃើញ​អ្នក​ឆ្លង​វីរុស ក្នុងស្រុក​ដំបូង​ម្នាក់ ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ជិត​១០០​ថ្ងៃ​មក​ហើយ​៕ ដក​ស្រង់​ចេញ​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ