ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សារសហគមន៍​ដំបូងគេក្នុង​ខេត្ត​បន្ទាយមានជ័យចាប់ដំណើរការ​ហើយ​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ផ្សារ​សហគមន៍​ដំបូង​របស់​ខេត្តបន្ទាយមានជ័យ ចាប់​ដំណើរការ​ហើយ គឺ​ផ្សារ​នេះ​​លក់​​តែ​៣​ថ្ងៃ​ប៉ុណ្ណោះ​ក្នុង​មួ​យស​ប្តា​ហ៍​គឺ (​ថ្ងៃ​សុក្រ​-​សៅរ៍​-​អាទិត្យ​) នៅ​រសៀល​​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២០​​នេះ រដ្ឋបាល​ខេត្តបន្ទាយមានជ័យ​បាន​រៀបចំ​ដាក់​ឲ្យ​ដំណើរការ​ផ្សារ​សហគមន៍…

ខេត្តបន្ទាយមានជ័យ ៖ ផ្សារ​សហគមន៍​ដំបូង​របស់​ខេត្តបន្ទាយមានជ័យ ចាប់​ដំណើរការ​ហើយ គឺ​ផ្សារ​នេះ​​លក់​​តែ​៣​ថ្ងៃ​ប៉ុណ្ណោះ​ក្នុង​មួ​យស​ប្តា​ហ៍​គឺ (​ថ្ងៃ​សុក្រ​-​សៅរ៍​-​អាទិត្យ​) នៅ​រសៀល​​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២០​​នេះ រដ្ឋបាល​ខេត្តបន្ទាយមានជ័យ​បាន​រៀបចំ​ដាក់​ឲ្យ​ដំណើរការ​ផ្សារ​សហគមន៍ ផលិតផល​ខ្មែរ ភូមិ​មួយ ផលិតផល​មួយ ក្នុង​ជួយ​លើកកម្ពស់​វិស័យ​កសិកម្ម ក៏​ដូច​ជា​លើកកម្ពស់​ជីវភាព​កសិករ ជា​អ្នក​ផលិត មាន​ទីផ្សារ ពិសេស​ផ្តោត​សំខាន់​លើ​បន្លែ​សុវត្ថិភាព គ្មាន​ជាតិ​គីមី យក​ដាក់​តាំង​លក់ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ប៉ែក​ខាងជើង សួន​មាន​ជ័យ ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ​។ ​ក្នុង​នោះ​ក៏​មានការរៀប​ចំ​ឲ្យ​មាន​ជា​វិ​ថី​ម្ហូបអាហារ សម្រាប់​បងប្អូន​ពលរដ្ឋ​មក​លេង​កំសាន្ត និង​ពិសារ​ចំណីអាហារ​នៅ​ទីនោះ​ផង​ដែរ​។

​លោក​ អ៊ុំ រាត្រី អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​បញ្ជាក់​ថា ការ​បង្កើត​ផ្សារ​សហ​គមន៍​នេះ​ឡើង ដោយ​មានការ​ច​ង្អុ​រ​បង្ហាញ​ពី​សំណាក់​លោក​នាយ​ឧត្តមសេនីយ៍ កែ គឹ​ម​យ៉ា​ន ឧបនាយករដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្តបន្ទាយមានជ័យ ក្នុង​ន័យ​លើកកម្ពស់​ជីវភាព​បងប្អូន​ប្រជាពលរដ្ឋ​ជា​កសិករ ដែល​ដាំ​ដុះ​បន្លែ និង​ចិញ្ចឹមសត្វ ដើម្បី​យក​មក​ដាក់​តាំង​លក់​ផ្តោត​លើ​បន្លែ​សុវត្ថិភាព​គ្មាន​ជាតិ​គីមី ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​។

​លោក​ក៏​បាន​បញ្ជាក់​បន្ថែម​ថា ដំណើរ​ផ្សារ​សហគមន៍​នេះ គឺ​មិន​ដំណើរ​រៀងរាល់ថ្ងៃ​នោះ​ទេ គឺ​បើក​ឲ្យ​ដំណើរការ​តែ​៣​ថ្ងៃ​ប៉ុណ្ណោះ ក្នុង​មួ​យស​ប្តា​ហ៍ គឺ​ថ្ងៃ​សុក្រ​-​សៅរ៍​-​អាទិត្យ​តែ​ប៉ុណ្ណោះ​។

ក្នុង​ការ​លក់​លក់​បន្លែ​សហគមន៍​នេះ​ទៀត​សោត ​លោក​អភិបាលខេត្ត ក៏​បាន​ធ្វើការ​សំណូមពរ​ដល់​បងប្អូន​កសិករ​ដែល​មក​លក់​បន្លែ នៅ​ផ្សារ​សហគមន៍​នេះ គឺជា​បន្លែ​ដែល​ដាំ​ដុះ​ដោយ​ខ្លួនឯង ឬ​សហគមន៍ មិន​ប្រើប្រាស់​ថ្នាំ​គីមី និង​មិនមែន​ជា​បន្លែ​នាំ​ចូល​ពី​ក្រៅប្រទេស​ឡើយ បងប្អូន​ត្រូវ​តែ​មាន​ភាព​ស្មោះត្រង់​។

ជាមួយ​គ្នា​នោះ​ដែរ ​លោក​ អ៊ុំ រាត្រី អំពាវនាវ​ដល់​បងប្អូន​ដែល​មក​លក់​ត្រូវ​ចូលរួម​ថែរក្សា​អ​នា​ម័​យ​ឲ្យ​បាន​ស្អាត​ទាំងអស់​គ្នា ដើម្បី​បរិ​ស្អាន​ក្រុង និង​ខេត្ត​របស់​យើង​ឲ្យ​មាន​ភាព​ស្រស់​ស្អាត​ជា​និច្ច ដោយ​គ្មាន​សំរាម​។

គូ​រ​បញ្ជាក់​ផង​ដែរ​ថា ៖ ផ្សារ​សហគមន៍ ផលិតផល​ខ្មែរ ភូមិ​មួយ​ផលិតផល​មួយ​នេះ គឺជា​ផ្សារ​ដំបូង​គេ​នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ​ដែល​បាន​បង្កើត​ឡើង​ដើម្បី ៖ ១-​ផ្សព្វផ្សាយ និង​លើក​ស្ទួយ​ផលិតផល​ក្នុងស្រុក​ឲ្យ​មាន​ទីផ្សារ​។ ២-​ភ្ជាប់​ទំនាក់ទំនង​រវាង​កសិករ​អ្នក​ផលិត ទៅ​ដល់​អ្នក​ប្រើប្រាស់​ចុង​ក្រោយ​។ ៣-​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ និង​បង្កើន​ទំនុកចិត្ត​របស់​អ្នក​ប្រើប្រាស់​ក្នុងស្រុក​។ និង​ទី​៤-​បង្កើន​ការ​ទទួល​បាន​តម្លៃបន្ថែម​សម្រាប់​អ្នក​ផលិត និង​ឈ្មួញ​ក្នុងស្រុក​។

ផ្សារ​សហគមន៍​ខាងលើ​នេះ​ក៏​មាន​លក់​បន្លែ ត្រី​សាច់​ជា​ច្រើន​មុខ​ដូច​ជា ៖ បន្លែ​សុវត្ថិភាព​គ្រប់មុខ ត្រី​ស្រស់​ៗ សាច់​មាន់​-​ទា ប្រហុក ផ្អក ត្រី​ប្រៃ ត្រីងៀត​។ល​។​ ផ្លែ​ឈើ​ផ្សេង​ៗ ដែល​សុទ្ធសឹងតែ​ជា​ផលិតផល ដែល​ផលិត​ដោយ​បងប្អូន​កសិករ​ផ្ទាល់​តែ​ម្តង ជា​ផលិតផល​របស់​ខ្មែរ​តែ​ម្តង​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ