ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊យ​ខ្លាំង​ម្ល៉េះ​! បុរស​ម្នាក់​ចាក់​សាំង​ម៉ូតូ​រួច​ដេ​បញ្ឆេះ​ស្រាប់តែ​ឆ្លង​ចរន្ត ឆេះ​តែ​ម្តង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ បុរស​ម្នាក់​បាន​ជួប​រឿង​ស៊យ​ខ្លាំង​ណាស់ ខណៈ​ដែល​គាត់​ជិះ​ម៉ូតូ​ជិត​អស់​សាំង​ក៏​បាន​ចូល​ទៅ​ចាក់​សាំង​ម៉ូតូ​នៅ​ក្នុង​ស្ថានីយប្រេងឥន្ធនៈ​តេ​លា​មួយ​កន្លែង លុះ​ក្រោយ​ពេល​ចាក់​សាំង​រួចរាល់ គាត់​បាន​ដេរ​បញ្ឆេះ ដើម្បី​បន្តដំណើរ​ទៅ​មុខ​ទៀត ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ បុរស​ម្នាក់​បាន​ជួប​រឿង​ស៊យ​ខ្លាំង​ណាស់ ខណៈ​ដែល​គាត់​ជិះ​ម៉ូតូ​ជិត​អស់​សាំង​ក៏​បាន​ចូល​ទៅ​ចាក់​សាំង​ម៉ូតូ​នៅ​ក្នុង​ស្ថានីយប្រេងឥន្ធនៈ​តេ​លា​មួយ​កន្លែង លុះ​ក្រោយ​ពេល​ចាក់​សាំង​រួចរាល់ គាត់​បាន​ដេរ​បញ្ឆេះ ដើម្បី​បន្តដំណើរ​ទៅ​មុខ​ទៀត ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២០ នៅ​ក្នុង​ស្ថា​នី​ប្រេងឥន្ធនៈ​តេ​លា ស្ថិត​នៅ​តាម​ផ្លូវ​ចោម​ចៅ​ហៅ​ផ្លូវ​វ៉េ​ង​ស្រេង ភូមិ​ត្រពាំង​ថ្លឹង​ត្រពាំង​ថ្លឹង រាជធានី​ភ្នំពេញ ។

ប៉ុន្តែ​ជា​អកុសល​ស្រាប់តែ​ឆ្លង​ចរន្ត​បង្ក​ជា​អណ្ដាតភ្លើង​ឆាបឆេះ​ឡើង​យ៉ាង​សន្ធោរ​សន្ធៅ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ហើយ​បុគ្គលិក​នៅ​ស្ថានីយប្រេងឥន្ធនៈ​ខាងលើ​រួម​ជាមួយ​អ្នក​ជិតខាង​បាន​នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​ទៅ​បាញ់​ពន្លត់ ។

ម៉ូតូ​ដែល​ត្រូវ​ភ្លើង​ឆេះ​នោះ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ បើកបរ​ដោយ​បុរស​ចំណាស់​មិន​ស្គាល់ឈ្មោះ​ម្នាក់ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​បុរស​ខាងលើ​បាន​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​តាម​ផ្លូវ​វ៉េ​ង​ស្រេង ហើយ​ខណៈនោះ​ម៉ូតូ​របស់​គាត់​ជិត​អស់​សាំង គាត់​ក៏​បាន​បត់​ចូល​ទៅ​ចាក់​សាំង​នៅ​ក្នុង​ស្ថានីយ៍​ប្រេងឥន្ធនៈ​តេ​លា​ខាងលើ ។ លុះ​ចាក់​សាំង​ហើយ​រួចរាល់​គាត់​ក៏​បាន​ដេ​បញ្ឆេះ​ដើម្បី​ចេញដំណើរ​បន្ត​ទៅ​មុខ​ទៀត ប៉ុន្តែ​ជា​អកុសល​ស្រាប់តែ​ឆ្លង​ចរន្ត​ភ្លើង​បង្ក​ជា​អណ្ដាតភ្លើង បណ្ដាល​ឲ្យ​មានការ​ឆាបឆេះ​សន្ធោរ​សន្ធៅ​តែ​ម្ដង ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ខណៈនោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ភ្លាម​ៗ​នោះ​បុគ្គលិក​នៅ​ស្ថានីយប្រេងឥន្ធនៈ​ខាងលើ ព្រមទាំង​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ជិតខាង​បាន​នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​ទៅ​បាញ់​ពន្លត់ ប៉ុន្តែ​ភ្លើង​មិន​បាន​រលត់​ភ្លាម​ៗ​នោះ​ឡើយ ។ បន្ទាប់​មក​ដោយ​ខ្លាច​ឆេះ​រាលដាល​ដល់​កន្លែង​ស្តុក​ប្រេងសាំង ទើប​នៅ​ពេល​ភ្លើង​ថមថយ​បាន​នាំ​គ្នា​អូស​យក​ម៉ូតូ​ទាំង​ភ្លើង​កំពុង​ឆេះ​ចេញពី​ស្ថានីយ៍​ប្រេងឥន្ធនៈ​ទៅ​ដាក់​លើ​ចិញ្ចើម​ផ្លូវ រួច​បន្ត​ប្រើ​បំពង់​ពន្លត់​អគ្គិភ័យ​បាញ់​រហូត​ដល់​រលត់​ទៅ​វិញ​ទាំងស្រុង ។

ក្រោយមក​បុរស​ចំណាស់​ដែល​ជា​ម្ចាស់​ម៉ូតូ​បាន​លើក​ម៉ូតូ​រួច​អូស​ចេញពី​កន្លែង​កើតហេតុ​ទៅ​បាត់​ទាំង​ការ​ហួសចិត្ត ហើយ​ពុំ​ដឹង​ថា គាត់​មាន​ទីលំនៅ​នៅឯណា​នោះ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ