ការរកការងារថ្មីមួយក្នុងពេលដែលស្ថានការទីផ្សារមានភាពមិនប្រាកដប្រជាគឺមិនមែនជារឿងងាយស្រួលទេ។ ប៉ុន្តែក្រុមហ៊ុន និងស្ថាប័នការងារជាច្រើននៅកំពុងត្រូវការបុគ្គលិកបន្ថែម ដែលមានន័យថាអ្នកនៅតែមានឱកាសរកការងារបានប្រសិនបើអ្នកអាចធ្វើឲ្យខ្លួនឈានមុខជាងអ្នកដទៃ។ខាងក្រោមនេះគឺជាចំណុចដែលនឹងធ្វើឲ្យអ្នកលេចធ្លោជាងអ្នកដទៃពេលដែលកំពុងរកការងារ៖
Handsome asian confident designer working in his studio.១. រកអ្នកសម្អាងល្អៗ
ជំហាមដំបូងដែលអ្នកត្រូវធ្វើក្រៅពីការសរសេរប្រវត្តិរូបសង្ខេបថ្មីហើយនោះ អ្នកគួរតែគិតមើលថាអ្នកមានអ្នកសម្អាងដែលអាចជួយអ្នកបានទេ។ ជាទូទៅ ស្ថាប័នការងារផ្សេងៗចង់ដឹងថាអ្នកមានរក្សាទំនាក់ទំនងជាមួយអ្នកដឹកនាំក្នុងវិស័យ ឬអ្នកដឹកនាំក្នុងក្រុមហ៊ុនពីមុនៗទេ ដើម្បីឲ្យពួកគេអាចទាក់ទងដើម្បីសួរបន្ថែមពីអ្នក និងគុណសម្បត្តិរបស់អ្នក។
២. សរសេរលិខិតអមឲ្យបានល្អ
លិខិតអមមិនអាចធានាថាអ្នកនឹងអាចត្រូវបានជ្រើសរើសឲ្យចូលរួមបទសម្ភាសន៍ទេ ប៉ុន្តែប្រសិនបើអ្នកមានលិខិតអមដ៏ល្អ អ្នកអាចទាក់ទាញចំណាប់អារម្មណ៍ខាងស្ថាប័នការងារបាន។ យ៉ាងណាក្តី អ្នកត្រូវតែសរសេរពីអ្វីដែលគួរឲ្យចាប់អារម្មណ៍ពីដំបូង។
អ្នកអាចចាប់ផ្តើមដោយសរសេរពីអ្វីដែលអ្នកចូលចិត្តពីក្រុមហ៊ុននោះ និងមូលហេតុអ្វីបានជាអ្នកចង់ធ្វើការជាមួយពួកគេ។ វាជាវិធីងាយមួយក្នុងការបង្ហាញថាអ្នកបានធ្វើការស្រាវជ្រាវច្បាស់លាស់ និងស្គាល់ពីស្ថាប័នការងារនោះពីមុនមកហើយ។
អ្នកមិនគួរចំណាយពេលច្រើនពេកបកស្រាយពីគុណសម្បត្តិរបស់អ្នកទេព្រោះវាមានចែងក្នុងប្រវិត្តិរូបសង្ខេបរបស់អ្នកស្រាប់ហើយ។ ផ្ទុយមកវិញ អ្នកគួរតែផ្តោតស្មារតីលើអ្វីដែលអ្នកអាចផ្តល់ជូនក្រុមហ៊ុនបាននៅថ្ងៃអនាគត។
៣. ត្រៀមខ្លួនសម្រាប់ការសម្ភាសន៍
វិធានទូទៅនៃការចូលរួមបទសម្ភាសន៍គឺការត្រៀមខ្លួន បង្ហាញភាពស្វាហាប់ និងរក្សាភាពជំនាញ។ ប្រសិនបើអ្នកមានការសម្ភាសន៍អនឡាញវិញព្រោះតែកូវីដ ១៩ អ្នកត្រូវតែត្រៀមខ្លួនឲ្យបានត្រឹមត្រូវដែរទាំងការស្លៀកពាក់ និងបច្ចេកទេសដែលចាំបាច់ត្រូវការសម្រាប់ការសម្ភាសន៍ ៕
ចែករំលែកព័តមាននេះ