លោកមហាសេដ្ឋី ម៉ាក ឃ្យូបេន (Mark Cuban) ដ៏ល្បីល្បាញក្នុងវិស័យវិនិយោគបានក្លាយជាមហាសេដ្ឋីពេលដែលលោកនិងសហស្ថាបនិករបស់លោកលក់ Broadcast.com ឲ្យទៅ Yahoo ក្នុងតម្លៃ៥.៧ប៊ីលានដុល្លារគិតជាភាគហ៊ុនកាលពីឆ្នាំ ១៩៩៩។ បច្ចុប្បន្ននេះលោកមានអាយុ ៦១ឆ្នាំហើយ និងមានទ្រព្យសម្បត្តិរួមប្រមាណ ៤.៣ប៊ីលានដុល្លារ។

លោកបាននិយាយក្នុងបទសម្ភាសន៍មួយនាពេលថ្មីៗនេះថា យោងតាមបទពិសោធន៍របស់លោក ការគិតខុសធំជាងគេរបស់មនុស្សទាក់ទិននឹងការក្លាយជាអ្នកមានគឺការដែលលុយនឹងផ្លាស់ប្តូរអ្នកយ៉ាងខ្លាំងដោយស្វ័យប្រវត្តិ។
គួរបញ្ជាក់ផងដែរថា លោកឃ្យូបេនស្គាល់ពីការរស់នៅក្នុងជីវិតភាពក្រីក្រច្បាស់លាស់ពេលដែលលោកមានអាយុខ្ទង់២០ឆ្នាំ។ លោកមិនមានថវិកាគ្រប់គ្រាន់សម្រាប់បើកគណនីធនាគារមួយផង និងរស់នៅក្នុងអាផាតមិនតូចមួយជាមួយមិត្តរួមបន្ទប់ចំនួន ៥ឆ្នាំទៀត។ ប៉ុន្តែពេលនោះលោករស់នៅដោយមានសុភមង្គល។
លោកបានចែករំលែកថា ការព្យាយាមបង្កើតទំនាក់ទំនងជាមួយមនុស្សបន្ទាប់ពីលោកក្លាយជាអ្នកមានមិនងាយស្រួលទេ។ ហើយអ្វីដែលពិបាកជាងគេគឺការប្រឈមមុខនឹងមិត្តភក្តិរបស់លោកពេលដែលលោកក្លាយជាអ្នកមានដំបូងព្រោះពួកគេមិនប្រាកដថាលោកនៅតែជាមនុស្សពីមុនឬទេ។
លោកបានបន្តថា លោកត្រូវការពេលមួយចំនួនដើម្បីសម្របខ្លួនទៅនឹងការផ្លាស់ប្តូរនេះ ប៉ុន្តែមិត្តភក្តិពិតប្រាកដនៅតែជាមិត្តភក្តិពិតប្រាកដ។លោកបានទទួលស្គាល់ដែរថា ការក្លាយជាអ្នកមានជាពិសេសពេលដែលអ្នកចាប់ផ្តើមដោយក្រីក្រនឹងផ្លាស់ប្តូរផ្នែកមួយចំនួននៃជីវិតដែរ។ លុយបានអនុញ្ញាតឲ្យលោកស្ងប់ចិត្ត និងមានភាពបត់បែនច្រើនក្នុងជីវិត។ លើសពីនេះទៅទៀត លោកអាចរស់នៅជីវិភាពធូរធារបាន។
អ្វីដែលលោកឃ្យូបេនបានទិញដំបូងបន្ទាប់ពីបានក្លាយជាមហាសេដ្ឋីគឺការធ្វើដំណើរកម្សាន្តទៅកាន់ Las Vegas កោះមួយ និងវីឡាមួយផងដែរ។
លោកបានបន្ថែមថា «ការមានលុយច្រើនជាងពេលដែលអ្នកក្រីក្រអាចផ្លាស់ប្តូរអ្នកខ្លះដែរ ប៉ុន្តែវាមិនចាំបាច់ត្រូវផ្លាស់ប្តូរអ្នកច្រើនទេ ហើយខ្ញុំគិតថាវាជាការគិតខុសធំជាងគេរបស់មនុស្ស។»
ចែករំលែកព័តមាននេះ