តាមចាប់លោកក្មួយដល់លើកំពូលភ្នំត្បែងមានជ័យ
- សៀមរាប
ខេត្តសៀមរាប ៖ នៅទីបំផុត បុរសដែលបានលើកកាំបិតគំរាមសម្លាប់ម្តាយមីង និងវាយបំផ្លាញទ្រព្យសម្បត្តិគេនោះត្រូវចាប់ខ្លួនបានហើយ កាលពីរសៀលថ្ងៃទី២៤ កក្កដា ស្ថិតនៅលើកំពូលភ្នំត្បែងមានជ័យ ក្នុងភូមិក្រាំងដូង ឃុំព្រះឃ្លាំងគោកឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ។

ការចាប់ឃាត់ គឺដឹកនាំកម្លាំងដោយលោកឧត្តម សេនីយ៍ត្រី ហួត សុធី ស្នងការរង
ទទួលផែនការងារសន្តិសុខ មានការចូល រួមអនុវត្តផ្ទាល់ពី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋ បាលសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប សហការជាមួយផែនការងារសន្តិសុខ អធិការដ្ឋាននគរបាលស្រុកត្បែងមានជ័យ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ រួចនាំខ្លួន មកសួរនៅស្នងការដ្ឋាននគរ បាលខេត្ត ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលា ការខេត្តចាត់ការបន្តតាមនីតិវិធីច្បាប់។

បើតាមលោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងនគរបាលទទួលផែនសន្តិសុខបានប្រាប់នៅថ្ងៃទី២៥ កក្កដាឆ្នាំ២០ ២០ នេះថា ជនសង្ស័យមានឈ្មោះ អែម បញ្ញា អាយុ២៧ឆ្នាំ រស់នៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៨ កក្កដា ឆ្នាំ២០២០ កន្លងមក ស្ថិតនៅជិតសាលាបៀល ប្រាយ ក្នុងភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ជនសង្ស័យខាងលើបានលីកាំបិតខ្វែវដើរកាប់គេឯងតាមផ្លូវ និងកាប់ម៉ូតូ សមត្ថកិច្ច រួមនឹងគំរាមម្ចាស់រថយន្តឱ្យចុះរួចបើករថយន្តម៉ាក Maz da ពណ៌សពាក់ស្លាកលេខភ្នំពេញ ២ BG៤៤.៣១.របស់ពលរដ្ឋមួយគ្រឿង គេចយកទៅប្លុងចោលនៅស្រុកប្រាសាទបាគង។

ករណីបែបនេះហើយ ទើប សមត្ថកិច្ចខេត្តសៀមរាបយើងបានតាមប្រមាញ់ជាបន្តបន្ទាប់ ទាំងយប់ទាំងថ្ងៃ រហូតចាប់ខ្លួនបាន ខណៈជនសង្ស័យបានទៅសំងំនៅលើភ្នំពូលភ្នំត្បែងមានជ័យ ដើម្បីស្នាក់នៅបណ្ដោះអាសន្ន។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបាន ជំនាញបាននាំជនសង្ស័យមកកាន់ស្នងការខេត្តសៀមរាប ដើម្បីសួរនាំ ហើយរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការ ។ ព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។













ចែករំលែកព័តមាននេះ