ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេងស្រីម្នាក់រងគ្រោះ​​​​​ក្នុង​មជ្ឈ​មណ្ឌល​​​ព្យាបាលកូវីដ-​១៩

4 ឆ្នាំ មុន

ប៉ូ​លិស​បាន​និយាយ​ថា ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ​ម្នាក់​អះអាង​ថា ​ត្រូវ​បាន​គេ​ចាប់រំលោភ​នៅ​មជ្ឈមណ្ឌល​ព្យាបាល​ជំងឺ​កូ​វី​ដ​១៩ ក្នុង​ប្រទេស​ឥណ្ឌា ​។ លោក Parvinder Singh ស្នង​ការ​រង​ប៉ូ​លិស​​ក្រុង​ដេ​លី បាន​ប្រាប់​សារព័ត៌មាន…

ប៉ូ​លិស​បាន​និយាយ​ថា ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ​ម្នាក់​អះអាង​ថា ​ត្រូវ​បាន​គេ​ចាប់រំលោភ​នៅ​មជ្ឈមណ្ឌល​ព្យាបាល​ជំងឺ​កូ​វី​ដ​១៩ ក្នុង​ប្រទេស​ឥណ្ឌា ​។ លោក Parvinder Singh ស្នង​ការ​រង​ប៉ូ​លិស​​ក្រុង​ដេ​លី បាន​ប្រាប់​សារព័ត៌មាន CNN ថា ជនល្មើស​ដែល​ត្រូវ​បាន​គេ​ចោទប្រកាន់ គឺជា​អ្នកជំងឺ​ដែល​មាន​អាយុ១៩​ឆ្នាំ នៅ​ឯ​មជ្ឈមណ្ឌល​ព្យាបាល​ក្នុង​រដ្ឋ​ធានី​ញូ​វ​ដេ​លី​។

លោក Singh បាន​និយាយ​ថា​៖ «​អ្នក​ទាំង​ពីរ​មិន​បាន​ស្គាល់គ្នា​ជា​មុន​ទេ ​។ ការ​ចាប់​រំលោភ​បាន​កើតឡើង​នៅ​ក្នុង​តំបន់​ដាច់​ស្រយាល​មួយ​នៅ​ឯ​មជ្ឈមណ្ឌល និង​បុរស​អាយុ ២០​ឆ្នាំ​ម្នាក់ ​ដែល​ជា​មិត្តភក្តិ​របស់​ជនល្មើស បាន​ជួយ​ក្នុង​បទឧក្រិដ្ឋ​នេះ» ។

ប៉ូ​លិស​បាន​ចុះបញ្ជី​ឧប្បត្តិហេតុ​ដំបូង​នៅ​ថ្ងៃ​ទី​១៦ កក្កដា កន្លងមក នៅ​ពេល​ក្រុម​គ្រួសារ​របស់​ក្មេង​ស្រី​រង​គ្រោះ​បាន​រាយការណ៍​ពី​ការ​ចាប់រំលោភ ​។ លោក Singh បាន​បន្ថែម​ថា​៖«ក្មេង​ស្រី​បាន​ចោទប្រកាន់​ថា​ បុរស​អាយុ២០​ឆ្នាំ​រូប​នេះ ក៏​បាន​ថត​សកម្មភាព​រំលោភ​នេះ​ នៅ​លើ​ទូរស័ព្ទ​របស់​គាត់​ផង​ដែរ​ ។ យើង​កំពុង​ស៊ើបអង្កេត​រឿង​នេះ ក៏​ដូច​ជា​ការ​ចោទ​ប្រកាន់​ពី​បទ​រំលោភ» ។

លោក Singh បាន​ប្រាប់ CNN ថា​ ជនសង្ស័យ​ទាំង​ពីរ​នាក់ត្រូវ​បាន​ចាប់ខ្លួន ហើយ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋាភិបាល ក្រោម​ការ​ឃុំឃាំង​របស់​តុលាការ ពីព្រោះ​ពួក​គេ​កំពុង​ទទួល​ការ​ព្យាបាល​កូ​វី​ដ ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ឥណ្ឌា​មាន​ករណី​ឆ្លងជំងឺ​កូ​វី​ដ​១៩ ខ្ពស់​បំផុត​មួយ​នៅ​លើ​ពិភព​លោក ដោយ​មាន​មនុស្ស​ជាង១.២៨​លាន​នាក់​ឆ្លង​។ នេះ​បើ​យោង​តាម​របាយការណ៍​សាកលវិទ្យាល័យ Johns Hopkins ។ ឥណ្ឌា​ស្ថិត​នៅ​លំដាប់​ទី​បី បន្ទាប់​ពី​អា​មេ​រិ​ក (​ទី​មួយ​) និង ប្រេ​ស៊ី​ល (​ទី​ពីរ​) ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ