ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក អ៊ុ​ក រ៉ា​ប៊ុ​ន ចុះ​ពិនិត្យ​ការ​ជួសជុល​កំណាត់​ផ្លូវ​ដែល​រង​ការ​ខូចខាត​កន្លង​មក

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ឯកឧត្តម​បណ្ឌិត អ៊ុ​ក រ៉ា​ប៊ុ​ន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២០ បាន​ដឹកនាំ​ប្រតិភូ​ក្រសួង…

ខេត្តកំពង់ឆ្នាំង ៖ ឯកឧត្តម​បណ្ឌិត អ៊ុ​ក រ៉ា​ប៊ុ​ន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២០ បាន​ដឹកនាំ​ប្រតិភូ​ក្រសួង ចុះ​ពិនិត្យ​ការ​ជួសជុល​ឡើង​វិញ​លើ​កំណាត់​ផ្លូវ​ក្រាល​កៅស៊ូ ១​ខ្សែ ត​ភ្ជាប់​ពី​ភូមិ​សន្ទូច ទៅ​ភូមិ​ទ្រា ស្ថិត​ក្នុង​ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ដែល​រង​ការ​ខូចខាត​ក្នុង​រយៈកាល​កន្លង​មក​។ ក្រុម​អ្នកឯកទេស​ផ្លូវថ្នល់ របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ បាន​មាន​ប្រសាសន៍​ថា ផ្លូវ​មួយ​ខ្សែ​នេះ​បាន​រង​ការ​ខូចខាត មួយ​ចំនួន​តូច​នេះ គឺ​ដោយសារ​បញ្ហា​នៅ​តាម​បណ្តោយ​ផ្លូវ​គ្មាន​លូ​បង្ហូរទឹក ធ្វើ​ឱ្យ​ស្ទះ​ចរន្តទឹក​ហូរ រំដោះ​ទឹក​តាម​បណ្តោយ​ផ្លូវ ។

និង​បញ្ហា​មួយទៀត គឺ​ការ​ដឹក​ធ្ងន់​លើស​ចំណុះ ពិសេស​បងប្អូន​ប្រជាពលរដ្ឋ បាន​ប្រើ​រថយន្ត​ដឹក​ដី​ធ្ងន់​ៗ យក​មក​ចាក់​ធ្វើ​ដី​លំនៅ​ដ្ឋា​ន បន្ទាប់​ពី​ឃើញ​ផ្លូវ​១​ខ្សែ​នេះ​បាន​កសាង​ជា​ផ្លូវ​កៅស៊ូ​ល្អ ខុស​ពី​មុន​ផ្លូវ​មានការ​លំបាក​។ ប្រភព​ដដែល​បាន​បន្ត​ថា​៖ ថ្ងៃនេះ​ផង​ដែរ ដោយសារ​ទទួល​នូវ​ព័ត៌មាន​ស្តី​ពី​ការ ខូចខាត​ផ្លូវ​ខាងលើ​នេះ ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​អញ្ជើញ​ចុះ​មក​ពិនិត្យ​មើល​ការ​ជួសជុល​ឡើង​វិញ លើ​កំណាត់ ផ្លូវ​ដែល​រង​ការ​ខូចខាត​ខាងលើ​នេះ​ឡើង​វិញ ក្នុង​គោលបំណង​ថែរក្សា​ផ្លូវ​ដែល​បាន​ស្ថាបនា​រួច​ហើយ​នេះ ឲ្យ​ប្រជាពលរដ្ឋ បាន​ប្រើប្រាស់​បាន​យូ​អង្វែង​។

ក្នុង​ឱកាស​នោះ ឯកឧត្តម​បណ្ឌិត អ៊ុ​ក រ៉ា​ប៊ុ​ន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ ក៏​បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដងផ្លូវ សូម​ជួយ​ធ្វើ​ប្រព័ន្ធ​លូ​បង្ហូរ​រំដោះ​ទឹក តាម​បណ្តោយ​ផ្លូវ ដើម្បី​កុំឱ្យ​ទឹក​បន្ត​ហូរ​លើ​ផ្លូវ ដែល​ធ្វើ​ឲ្យ​ងាយ​រង​ការ​ខូចខាត និង​សូម​បងប្អូន​ប្រើប្រាស់​លើ​ផ្លូវ​នេះ​ចូលរួម​ថែរក្សា​ទាំងអស់​គ្នា​។ សូម​រំ​ឮ​កថា​៖ កំណាត់​ផ្លូវ​មួយ​ខ្សែ​នេះ​កាល​ដើម ជា​ផ្លូវ​ក្រាល​គ្រួ​ស​ក្រហម ក្រោយមក​ត្រូវ​បាន​កសាង​ឡើង​វិញ​ឱ្យ​ក្លាយជា​ផ្លូវ​ក្រាល​កៅស៊ូ ដែល​មាន​ប្រវែង ៣៥០០​ម៉ែត្រ ជា​ថវិការ​របស់​រាជរដ្ឋាភិបាល ដែល​អនុវត្ត​គម្រោង​សាងសង់​ដោយ​ក្រសួង​អភិវឌ្ឍន៍ជនបទ​៕ ដោយ ៖ ពៅ សុខ​ហ៊ាន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ