ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ផ្តល់​ប្រាក់​កម្ចី​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​អាច​នឹង​កើនឡើង​ខណៈ​កសិករ​ងាក​មក​ចិញ្ចឹមសត្វ​ច្រើន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ មួយ​រយៈ​ចុង​ក្រោយ​នេះ​ការ​នាំ​ចូល​សត្វ​រស់​ពី​ប្រទេស​ជិតខាង​ត្រូវ​បាន​រឹត​បណ្តឹង ហើយ​រាជរដ្ឋាភិបាល​បាន​ជំរុញ​និង​លើកទឹកចិត្ត​ដល់​ប្រជា​កសិករ​ក្នុងស្រុក​ធ្វើការ​ចិញ្ចឹមសត្វ​ឡើង​វិញ​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​តំបន់​។ តាម​រយៈ​ការ​ជំរុញ​និង​លើក​ចិត្ត​ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល​ថ្មី​ៗ​នេះ អ្នកជំនាញ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​បាន​ដាក់​ក្តី​រំពឹង​ថា ការ​ផ្តល់​ប្រាក់​កម្ចី​អាច​នឹង​កើនឡើង​នា​ពេល​ខាង​មុខ​តាម​រយៈ​កសិករ​សម្រុង​មក​ចិញ្ចឹមសត្វ​ឡើង​វិញ​មាន​ចំនួន​ច្រើន​។ បើ​តាម​អ្នកជំនាញ​និង​ជានា​យក​ប្រ​តិ្ត​ប​ត្តិ​នៃ​សមាគម​មីក្រូហិរញ្ញវត្ថុ​មើលឃើញ​ថា​មួយ​រយៈ​ចុង​ក្រោយ​នេះ​រាជរដ្ឋាភិបាល​មាន​ចេតនា​ល្អ​ជួយ​ដល់​ប្រជា​កសិករ​ក្នុងស្រុក លើកទឹកចិត្ត​និង​ជំរុញ​ឱ្យ​កសិករ​ធ្វើការ​ចិញ្ចឹមសត្វ​។​ផ្នែក​លើ​ឱកាស​និង​កត្តា​ទាំងនេះ​ប្រជា​កសិករ​នឹង​ត្រូវការ​ទុន​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​យក​មក​ពង្រីក​ការ​ចិញ្ចឹមសត្វ​របស់​ខ្លួន​នា​ពេល​ខាង​មុខ​។ លោក ផល…

រាជធានី​ភ្នំពេញ​៖ មួយ​រយៈ​ចុង​ក្រោយ​នេះ​ការ​នាំ​ចូល​សត្វ​រស់​ពី​ប្រទេស​ជិតខាង​ត្រូវ​បាន​រឹត​បណ្តឹង ហើយ​រាជរដ្ឋាភិបាល​បាន​ជំរុញ​និង​លើកទឹកចិត្ត​ដល់​ប្រជា​កសិករ​ក្នុងស្រុក​ធ្វើការ​ចិញ្ចឹមសត្វ​ឡើង​វិញ​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​តំបន់​។

តាម​រយៈ​ការ​ជំរុញ​និង​លើក​ចិត្ត​ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល​ថ្មី​ៗ​នេះ អ្នកជំនាញ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​បាន​ដាក់​ក្តី​រំពឹង​ថា ការ​ផ្តល់​ប្រាក់​កម្ចី​អាច​នឹង​កើនឡើង​នា​ពេល​ខាង​មុខ​តាម​រយៈ​កសិករ​សម្រុង​មក​ចិញ្ចឹមសត្វ​ឡើង​វិញ​មាន​ចំនួន​ច្រើន​។

បើ​តាម​អ្នកជំនាញ​និង​ជានា​យក​ប្រ​តិ្ត​ប​ត្តិ​នៃ​សមាគម​មីក្រូហិរញ្ញវត្ថុ​មើលឃើញ​ថា​មួយ​រយៈ​ចុង​ក្រោយ​នេះ​រាជរដ្ឋាភិបាល​មាន​ចេតនា​ល្អ​ជួយ​ដល់​ប្រជា​កសិករ​ក្នុងស្រុក លើកទឹកចិត្ត​និង​ជំរុញ​ឱ្យ​កសិករ​ធ្វើការ​ចិញ្ចឹមសត្វ​។​ផ្នែក​លើ​ឱកាស​និង​កត្តា​ទាំងនេះ​ប្រជា​កសិករ​នឹង​ត្រូវការ​ទុន​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​យក​មក​ពង្រីក​ការ​ចិញ្ចឹមសត្វ​របស់​ខ្លួន​នា​ពេល​ខាង​មុខ​។

លោក ផល វ៉ា​ន​ឌី នាយក​ប្រត្តិបត្តិ​នៃ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​មាន​ប្រសាសន៍​ថា​«​យើង​សង្កេត​ឃើញ​ថា​រាជរដ្ឋាភិបាល​លោក​មាន​ចេតនា​ល្អ​ជួយ​ដល់​កសិករ​យើង​នៅ​ក្នុងស្រុក ជួយ​រក្សា​ទីផ្សារ​បាន​ល្អ ទប់ស្កាត់​ការ​ប្រកួតប្រជែង​មក​ពី​ខាងក្រៅ​កុំឱ្យ​ប្រជាពលរដ្ឋ​យើង​រង​គ្រោះ ។ ខ្ញុំ​ជឿ​ថា​ការ​គាំំ​ទ្រ​របស់​រាជរដ្ឋាភិបាល​ប្រាកដជា​លើកទឹកចិត្ត​ទៅ​ដល់​ប្រជា​កសិករ​ក្នុង​ការ​ចិញ្ចឹមសត្វ ពិសេស​រឿង​ជ្រូក​។ អីចឹង​ខ្ញុំ​គាំទ្រ ហើយ​គិត​ថា​នឹង​មានរឿង​ល្អ​ចេញពី​កិច្ចការ​នេះ ខ្ញុំ​ជឿ​ថា​ប្រជាពលរដ្ឋ​នឹង​ចាប់​យក​ឱកាស​នេះ​»​។

លោកនាយក​ប្រ​តិ្ត​ប​ត្តិ​សង្កត់ធ្ងន់​ថា «​ខ្ញុំ​ជឿ​ថា​ដោយសារ​កត្តា​អំណោយផល កត្តា​គាំំ​ទ្រ​ពី​រាជរដ្ឋាភិបាល ។​ឥលូវ​ទោះបី​យើង​មិន​ទាន់​ឃើញ​ថា​សញ្ញា​ណា​ច្បាស់លាស់ តែ​ជឿ​ថា​ទៅ​មុខ​ទៀត​អាច​ប្រជា​កសិករ​អាច​ត្រូវការ​ទុន​ហើយ​ទាក់ទង​ទៅ​ខាង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែល​ជា​សមាជិក​របស់​សមាគម​ក្នុង​ការ​ទទួល​បាន​ហិរញ្ញវត្ថុ​យក​ទៅ​ពង្រីក​ការ​ចិញ្ចឹមសត្វ​ដែល​មាន​សក្តានុពល​សម្រាប់​ទីផ្សារ​ក្នុងស្រុក​យើង​»​។ បើ​តាម​នាយក​ប្រ​តិ្ត​ប​ត្តិ​រូប​នេះ ដោយសារ​កិច្ចការ​នេះ​មានការ​គាំំ​ពារ​និង​លើកទឹកចិត្ត​ពិសេស​ពី​រាជរដ្ឋាភិបាល​របស់​យើង អីចឹង​ខ្ញុំ​ជឿ​ថា​ជា​រឿង​ល្អ ហើយ​យើង​ក៏​សង្ឃឹម​ជឿជាក់​ថា​នឹង​មាន​ប្រជាពលរដ្ឋ​ច្រើន​ដែល​ត្រូវការ​ហិរញ្ញវត្ថុ និង​ធ្វើការ​ជាមួយ​គ្រឹះស្ថាន​ដើម្បី​បានជា​ប្រាក់​កម្ចី​យក​ទៅ​ធ្វើ​កិច្ចការ​នេះ​(​ចិញ្ចឹមសត្វ​)​។

ពាក់ព័ន្ធ​និង​ការ​ចិញ្ចឹមសត្វ​ក៏​ដូច​ជា​ការ​ចិញ្ចឹម​ជ្រូក បើ​តាម​អ្នកជំនាញ​ធ្វើការ​ក្នុង​វិស័យ​នេះ លោក ស្រ៊ុ​ន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា​ធ្លាប់​បានឱ្យ​ដឹង​«​យើង​ឃើញ​ថា​ប្រជា​កសិករ​យើង​នៅ​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា​យើង ពិសេស​អ្នក​ដែល​ដួល​រំលំ​ដោយសារ​ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក បាន​រៀបចំ​ចិញ្ចឹម​ឡើង​វិញ​ភាគច្រើន និង​មាន​សកម្មភាព​សកម្ម​ណាស់​។

លោក ស្រ៊ុ​ន ពៅ​មាន​ប្រសាសន៍​ថា «​ខ្ញុំ​កត់សម្គាល់​ឃើញ​មាន​ខេត្ត​ពីរ​កំពុង​សម្រុក​ចិញ្ចឹម​ជ្រូក​ច្រើន​ជាងគេ​ក្នុង​នោះ​ខេត្តសៀមរាប​និង​ខេត្តកំពង់ស្ពឺ​។​ខេត្តសៀមរាប​មាន​ជិត​១០​ម៉ឺន​ក្បាល​ហើយ​រាប់​តាំងពី​ដើមឆ្នាំ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ហើយ​ទទួល​បាន​ប្រាក់​ចំណេញ​ច្រើន​ជាង​រាល់ដង តែ​ឥលូវ​នេះ​បញ្ជា​ដែល​ចោទ​ធ្ងន់​គឺ​យើង​អត់​ទាន់​មាន​ជ្រូក​ពូជ​លក់​ជូន​គាត់​»​។

បើ​តាម​ប្រធាន​សមាគម​រូប​នេះ ប្រជា​កសិករ​ក្នុងស្រុក​កំពុង​មាន​តម្រូវការ កូន​និង​មេ​ពូជ ហើយ​ប្រភេទ​ជ្រូក​ទាំងនេះ​មួយ​ចំណែក​ផ្គត់ផ្គង់​ដោយ​ក្រុមហ៊ុន​ក្នុងស្រុក​និង​នាំ​ចូល​ពី​ប្រទេស​ថៃ​។ លោក ស្រ៊ុ​ន​ពៅ លើក​ឡើង​ថា​«​ការ​នាំ​ចូល​កូនជ្រូក​ពី​ប្រទេស​ថៃ​ឃើញ​ថា​មាន​ជិត​១០​ម៉ឺន​ក្បាល​ហើយ​បាន​យក​ដល់​ប្រទេស​កម្ពុជា​យើង​កំពុង​តែ​បម្រើ​ការ​នា​ពេល​សព្វថ្ងៃ​។​ដោយឡែក​នៅ​ក្នុងស្រុក​យើង​គឺ​មាន​ក្រុមហ៊ុន​លោក​ឧកញ៉ា ម៉ុង​ឬ​ទ្ធី​កំពុង​សម្រុក​លក់​ជ្រូក​ពូជ​ជូន​ប្រជា​កសិករ​។​ដូច្នេះ​ប្រជា​កសិករ​ក្នុងស្រុក​កំពុង​ខ្វះខាត​កូន​និង​មេ​ជ្រូក​ចិញ្ចឹម​»​។ លោក​ប្រធាន​សមាគម​អ្នក​ចិញ្ចឹម​ស​សង្កត់ធ្ងន់​ថា​« កុំឱ្យ​តែ​មាន​ជំងឺ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ចិញ្ចឹម​ជ្រូក​របស់​ប្រជា​កសិករ ខ្ញុំ​សូម​ធានា​ថា​មិនយូរ​ទេ ថ្វី​ត្បិត​សព្វថ្ងៃ​យើង​ខ្វះ​ជ្រូក​ផ្គត់ផ្គង់​ទីផ្សារ​ប្រមាណ​២០​ទៅ​៣០%​។​ដូច្នេះ​បើសិន​ប្រជា​កសិករ​និង​ក្រុមហ៊ុន​ពួក​គាត់​សម្រុក​តែ​បន្តិច​គឺ​គ្រប់​ហើយ បាន​សេចក្តី​ថា​យ៉ាង​យូរ​បំផុត​២​ឆ្នាំ​ទៀត​គឺ​យើង​អាច​ផ្គត់ផ្គង់​ជ្រូក​នៅ​លើ​ទីផ្សារ​បាន​ដោយ​ខ្លួនឯង​»​។

គួរ​រម្លឹក​ផង​ដែរ​ថា​ថ្មី​ៗ​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​សែន បាន​បដិសេធ​លើ​សំណើរ​របស់​ក្រុមហ៊ុន​មួយ​ដែល​មាន​បំណង​នាំ​ចូល​ជ្រូក​រស់​១​លាន​ក្បាល​ពី​ប្រទេស​ថៃ​ដើម្បី​ផ្គត់​ផ្គត់​ទីផ្សារ​ក្នុងស្រុក​និង​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ