ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ក្លិប Leicester ចង់បាន​កាដូ​ពិសេស​ថ្ងៃកំណើត​ពី​កូនក្រុម​ក្នុង​​ជំនួប​ជាមួយ Man United

3 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ លោក Aiyawatt Srivaddhanaprabha ម្ចាស់​ក្លិប Leicester City បាន​កាដូ​ពិសេស​ថ្ងៃ​ខួបកំណើត​ពី​ក្រុម​របស់​លោក​គឺ​កៅអី Champions…

ប្រទេស​អង់គ្លេស ៖ លោក Aiyawatt Srivaddhanaprabha ម្ចាស់​ក្លិប Leicester City បាន​កាដូ​ពិសេស​ថ្ងៃ​ខួបកំណើត​ពី​ក្រុម​របស់​លោក​គឺ​កៅអី Champions League រដូវ​កាល​ក្រោយ​នៅ​ជំនួប​ទល់​នឹង​ក្រុម Man United​។

លោក Aiyawatt Srivaddhanaprabha

Leicester និង Man United ត្រូវការ​ឈ្នះ​ចាំបាច់​ដូច​គ្នា​នៅ​ជំនួប​ថ្ងៃអាទិត្យ​នេះ ដែល​ជា​ការ​ប្រកួត​ចុង​ក្រោយ​នៃ​ក្រប​ខណ្ឌ Premier League និង​ជា​ជំនួប​ស៊ីសាច់​គ្នា​ដណ្តើម​កៅអី​ទៅ​លេង Champions League រដូវ​កាល​ក្រោយ ខណៈ​វា​ចំ​ថ្ងៃ​ខួបកំណើត​របស់​លោក Aiyawatt ផ្ទាល់​តែ​ម្តង​។

Leicester ទើបតែ​ធ្វើការ​បង្ហាញ​ឯកសណ្ឋាន​ក្នុងផ្ទះ​ថ្មី​របស់​ខ្លួន​ជា​ផ្លូវការ នៅ​ទីក្រុង​បាងកក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​។ ដោយ​ឈុត​ថ្មី​នេះ រំលេច​នៅ​លើ​អាវ​ជាមួយ​ពាក្យ​ថា «Thailand Smiles With You»​។ លោក Aiyawatt បាន​ថ្លែង​ក្នុង​ពិធី​នោះ​ថា «​កីឡាករ​របស់​យើង​មួយ​ចំនួន​កំពុង​រង​របួស ហើយ​ក្រុម​បិសាច​ក្រហម​កំពុង​មាន​ទម្រង់​លេង​យ៉ាង​ល្អ​នៅ​ពេល​នេះ ។​ខ្ញុំ​សង្ឃឹមថា​វា​នឹង​ក្លាយជា​ថ្ងៃ​ដ៏​ល្អ​សម្រាប់​ខ្ញុំ និង​ក្រុម​។ វា​ជា​ថ្ងៃកំណើត​របស់ខ្ញុំ​នៅ​ថ្ងៃអាទិត្យ​នេះ ហើយ​ខ្ញុំ​មិន​អាច​គិត​ពី​អំណោយ​អ្វី​ល្អ​ជាង​កៅអី​នៅ Champions League នោះ​ទេ​។ ប៉ុន្តែ​បើ​ទោះបី​យើង​មិន​អាច​ធ្វើ​បាន ក៏​ខ្ញុំ​នៅ​តែ​ពេញចិត្ត​ដែរ ព្រោះ​កីឡាករ​គ្រប់​រូប​បាន​ប្រឹងប្រែង​អស់ពី​សមត្ថភាព​»​។

ឯកសណ្ឋានថ្មី

សូម​បញ្ជាក់​ថា Man United និង Chelsea កំពុង​មាន ៦៣​ពិន្ទុ​ស្មើគ្នា​នៅ​ចំណាត់ថ្នាក់​លេខ ៣​និង​៤ ខណៈ​ដែល Leicester តាម​ពីក្រោយ​១​ពិន្ទុ​នៅ​ចំណាត់ថ្នាក់​លេខ​៤ ហើយ​ក្រុម​ទាំង​៣ សុទ្ធតែ​ត្រូវការ​ជ័យជម្នះ​ដូច​ៗ​គ្នា​៕ (​ដកស្រង់​ចេញពី Bangkok Post)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ