សហរដ្ឋអាមេរិក ៖ ចៅក្រមសហព័ន្ធ១រូបកាលពីថ្ងៃទី២៣កក្កដា បានចេញបញ្ជាឲ្យដោះលែងនិងឲ្យនៅក្នុងផ្ទះ លោកMACHAEL COHENអតីមេធាវីផ្ទាល់ខ្លួនរបស់លោកដូណាល់ត្រាំ។
លោកMACHAEL COHENត្រូវបានកាត់ទោសដាក់គុក ពីបទទិញទឹកចិត្តបិទមាត់នារី២នាក់ ដែលធ្លាប់មានទំនាក់ទំនងផ្លូវភេទជាមួយលោកត្រាំ។ លោកក៏ត្រូវមានទោសដែរពីបទល្មើសហិរញ្ញវត្ថុនិងពីបទបំពានសម្បថនៅមុខសភា។
ទទួលការដោះលែងកាលពីខែឧសភា ដោយសារការឆ្លងរាលដាលនៃវីរុស លោកMACHAEL COHENត្រូវជាប់ឃុំឃាំងជាថ្មីកាលពីថ្ងៃទី៩កក្កដា ក្រោយពីតវ៉ាពីលក្ខខណ្ឌនានារបស់ភ្នាក់ងារឃ្លាំមើលលោក។ ប៉ុន្តែចៅក្រមសហព័ន្ធមួយរូបចាត់ទុកការឃុំឃាំងលោកជាថ្មីថា ជាលទ្ធផលនៃការសងសឹកមួយ ប្រឆាំងអតីតមេធាវីរូបនោះដែលនិយាយថាត្រៀមខ្លួន សរសេរសៀវភៅមួយស្ដីពីលោកត្រាំ។
ចៅក្រមរូបនោះលោកALVIN HELLERSTEINថ្លែងថា ខ្ញុំរកឃើញថាហេតុផលដែលនាំឲ្យលោក COHEN ត្រូវបញ្ជូនទៅពន្ធនាគារវិញ គឺជាការសងសឹកទាក់ទិននឹងបំណងចេញសៀវភៅមួយស្ដីពីលោកត្រាំ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ