១០០​ថ្ងៃ​ទៀត​ដល់​ការ​បោះ​ឆ្នោត​ លោក​​ត្រាំ​ប្រឈម​មុខ​ស្រមោល​នៃ​បរា​ជ័យ


សហរដ្ឋអាមេរិក ៖ កាន់តែ​ឯកោ និង​រង​ការរិះគន់​កាន់តែ​ខ្លាំង​រហូត​ដល់​ក្នុង​ផ្ទៃ​គណបក្សលោក ដោយសារ​តែ​ចម្លើយ​តប​របស់​លោក មិនបាន​ល្អ្​ប្រឈម​មុខ​នឹង​ការ​ឆ្លង​រាលដាល​កាន់តែខ្លាំង​នៃ​វីរុស COVID-19 ក្នុង​ប្រទេស​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ ដែល​ឈរឈ្មោះ​សម្រាប់​​ដណ្ដើម​អាណត្តិ​ទី​២ ពេល​នេះកំពុង​ស្ថិត​ក្នុង​ជំហាន​មិនល្អ ។

ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អា​មេ​រិ​ក​នា​ថ្ងៃ​ទី​៣ វិច្ឆិកា ចាត់ទុកជា​ការ​បោះ​ឆ្នោត​ដែល​តានតឹង​ក្នុង​ប្រទេស​អា​មេ​រិ​ក​ដែល​មានការ​បែកបាក់​គ្នា មានការ​បារម្ភ​ហើយ​កំពុង​ឆ្លងកាត់​ការ​ង្កើ​រ និង​ភាព​ផុយ​ស្រួយ​ដោយសារ​ការ​ឆ្លង​រាលដាល​នៃ​វីរុស​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ជាង​១៤០.
០០០​នាក់​ហើយ​ក្នុង​ប្រទេស​មហាអំណាច​នោះ ។

លោក​ដូ​ណា​ល់ ត្រាំ អាយុ​៧៤​ឆ្នាំ​អះអាង​ថា លោក JOE BIDEN អាយុ​៧៧​ឆ្នាំ​ជា​អា​យ៉ង​នៃ​លទ្ធិ​ធ្វេ​ង​និយម​រ៉ា​ឌី​កាល់​ចង់​ដែល​ចង់​លុប​បំបាត់ ​ផ្លូវ​ជីវិត​របស់​អា​មេ​រិ​ក ៉​(AMERICAN WAY OF LIFE) ។ ចំណែក​លោក JOE BIDEN វិញ​បាន​លើក​ពី​ការ​ប្រយុទ្ធ​ដើម្បី​ព្រលឹង​របស់​អា​មេ
រិ​ក ។

លោក​ត្រាំ​ក្នុង​ការ​ស្ទាបស្ទង់​មតិ​នានា​ហាក់​រង​បរាជ័យ​ដ៏​អាម៉ាស់ ដែល​លោក​អាច​ក្លាយជា​​ប្រធានាធិបតី​ដំបូង​គេ​ដែល​កាន់​អំណាច​បាន​តែ​១​អាណត្តិ​ចាប់តាំងពី​ជាង​១​ភាគ​៤​នៃ​សតវត្ស
មក​ហើយ ។ រឿង​ការ​ឆ្លង​រាលដាល​ខ្លាំង​នៃ​វីរុស ព្រោះតែ​លោក​គ្រប់គ្រង​វិបត្តិ​នោះ​មិន​បាន​ល្អ នាំ​ឲ្យ​បាត់បង់​ជំនឿ​ចិត្ត​របស់​ពលរដ្ឋ​អា​មេ​រិ​ក ។

តាម​ការ​ស្ទាបស្ទង់​មតិ​របស់ ABC NEWS ពលរដ្ឋ​អា​មេ​រិ​ក​២​ភាគ​៣​មិន​សប្បាយចិត្ត​ចំពោះ
ចម្លើយ​តប​របស់​លោក​ប្រឈម​មុខ​នឹង​ការ​ឆ្លង​រាលដាល​នៃ​វីរុស ។ លោក​បាន​ដូរ​នាយក​ក្រុម​ឃោសនាបោះឆ្នោត​របស់​លោក តែ​ហាក់​យឺត​ពេល​ដោយ​លោក​ទទួលស្គាល់​សភាពការណ៍​នៃ​ការ​ឆ្លង​វីរុស​ក្នុង​ប្រទេស​ថា ពិតជា​ធ្ងន់ធ្ងរ​មុន​ពេល​មានការ​កែ​លម្អ​វិញ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

០៨:៤៦ | ក្នុងស្រុក

ក្រុមហ៊ុនបុត្រសម្ព័ន្ធ រ៉ូយ៉ាល់គ្រុប ទទួលស្វាគមន៍ទស្សនកិច្ចពិសេសរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្រាប់ដំណើរស្វែងយល់អំពីឌីជីថលនីយកម្ម និងបច្ចេកវិទ្យាបណ្តាញ 5G !

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ