ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកស្គាល់តិចមើល! កីឡាករ​១១​រូប​ឈ្នះ​ពានរង្វាន់ Premier League

3 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ ខ្សែបម្រើ​ការពារ James Milner របស់​ក្រុម​ហង្ស​ក្រហម Liverpool បាន​ក្លាយជា​កីឡាករ​ចុង​ក្រោយ និង​ទី​១១ ដែល​ឈ្នះ​ពានរង្វាន់…

ប្រទេស​អង់គ្លេស ៖ ខ្សែបម្រើ​ការពារ James Milner របស់​ក្រុម​ហង្ស​ក្រហម Liverpool បាន​ក្លាយជា​កីឡាករ​ចុង​ក្រោយ និង​ទី​១១ ដែល​ឈ្នះ​ពានរង្វាន់ English Premier League នៅ​ក្លិប​ចំនួន​២​ផ្សេង​គ្នា​។

កីឡាករ James Milner

អតីត​សមាជិក​ក្រុម Man City វ័យ៣៤​ឆ្នាំ​រូប​នេះ ទើបតែ​ធ្វើ​ពិធី​អបអរ​ពានរង្វាន់ Premier League ជាមួយ​ក្រុម Liverpool កាលពី​ថ្ងៃ​ពុធ​កន្លង​ទៅ​ថ្មី​ៗ នៅ​ក្នុង​កីឡដ្ឋាន Anfield និង​ជា​ការ​ឈ្នះ​ពានរង្វាន់​នេះ ជា​លើក​ទី​៣​ក្នុង​អាជីព​បាល់ទាត់​របស់​ខ្លួន​។

កីឡាករ Riyad Mahrez

ក្នុង​ចំណោម​ការ​ឈ្នះ​ទាំង​៣​លើក​របស់ Milner ២​លើក​គឺ​ឈ្នះ​ជាមួយ​ក្រុម Man City កាលពី​រដូវ​កាល ២០១១-១២ និង ២០១៣-១៤ ហើយ​លើក​ទី​៣​ជាមួយ Liverpool សម្រាប​រដូវ​កាល ២០១៩-២០​។ មិនមែន​តែ Milner ម្នាក់​ឯ​ប៉ុណ្ណោះ​ទេ​អាច​ធ្វើ​បែប​នេះ ប៉ុន្តែ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ពី givemesport បាន​បង្ហាញ​ពី​កីឡាករ​ទាំង​១០ ដែល​អាច​ឈ្នះ​ពានរង្វាន់ Premier League ជាមួយ​ក្លិប​២​ផ្សេង​គ្នា ដែល​មាន​ដូច​ជា​៖

កីឡាករ Ashley Cole

១-កីឡាករ Riyad Mahrez – Leicester City (2015-16) និង Man City (2018-19) ២-កីឡាករ ​Ashley Cole – Arsenal (2001-02, 2003-04) និង Chelsea (2009-10) ៣-កីឡាករ ​Kolo Toure – Arsenal (2003-04) និង Man City (2011-12) ៤-កីឡាករ ​N’Golo Kante – Leicester City (2015-16) និង Chelsea (2016-17) ៥-​កីឡាករ​ ​Gael Clichy – Arsenal (2003-04) និង Man City (2011-12, 2013.14) ៦-​កីឡាករ ​Carlos Tevez – Man United (2007-08, 2008-09) និង Man City (2011-12) ៧-កីឡាករ​ ​Nicolas Anelka – Arsenal (1997-98) និង Chelsea (2009-10) ៨-​​Henning Berg – Blackburn Rovers (1994-95) ៩-កីឡាករ Man United (1998-99, 1999-2000) ១០-កីឡាករ ​Mark Schwarzer – Chelsea (2014-15) និង Leicester City (2015-16) និង​១១-កីឡាករ​ ​Robert Huth – Chelsea (2004-05, 2005-06) និង Leicester City (2015-16) ៕​

កីឡាករ Kolo Toure
កីឡាករ N’Golo Kante
កីឡាករ Gael Clichy
កីឡាករ Carlos Tevez
កីឡាករ Nicolas Anelka
កីឡាករ Henning Berg
កីឡាករ Mark Schwarzer
កីឡាករ Robert Huth

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ