ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ ​និង​​ ពូ​ទី​ន​ ពិភាក្សា​គ្នា​តាម​ទូរស័ព្ទ​​​ពី​បញ្ហា​នុយក្លេអ៊ែរ​ ​និង​គ្រឿង​​សព្វា​វុធ

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​រុ​ស្ស៊ី ៖ ប្រធានាធិបតី​រុ​ស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ ​ពូ​ទី​ន ​និង​សម​ភាគី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ​ត្រាំ បាន​ជួប​ពិភាក្សា​គ្នា​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ទី​២៣ ខែ​​កក្កដា​។ នេះ​ជា​សេចក្ដី​រាយ​ការណ៍​របស់​ផ្នែក​សារព័ត៌មាន នៃ​វិមាន​ក្រឹម​ឡាំង​។…

សហរដ្ឋអាមេរិក​-​រុ​ស្ស៊ី ៖ ប្រធានាធិបតី​រុ​ស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ ​ពូ​ទី​ន ​និង​សម​ភាគី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ​ត្រាំ បាន​ជួប​ពិភាក្សា​គ្នា​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ទី​២៣ ខែ​​កក្កដា​។ នេះ​ជា​សេចក្ដី​រាយ​ការណ៍​របស់​ផ្នែក​សារព័ត៌មាន នៃ​វិមាន​ក្រឹម​ឡាំង​។ មេដឹកនាំ​ទាំង​២​បាន​ពិភាក្សា​គ្នា​លើ​ការ​ត្រួត​ពិនិត្យ​គ្រឿង​សព្វាវុធ ពី​បញ្ហា​នុយក្លេអ៊ែរ​អ៊ីរ៉​ង់​ព្រមទាំង​ការ​តស៊ូ​ប្រឆាំង​ការ​ឆ្លង​រាលដាល​នៃ​វីរុស​COVID-19 និង​ពី​ភាព​ចាំបាច់​បន្ត​បើកចំហ​សេដ្ឋកិច្ច​ពិភពលោក ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន​។

តាម​ផ្នែក​សារព័ត៌មាន​វិមាន​ក្រឹម​ឡាំង​ថា​ការ​ប្រយុទ្ធ​ប្រឆាំង​វីរុស​COVID-19 ការ​ត្រួតពិនិត្យ​គ្រឿង​សព្វាវុធ​និង​បញ្ហា​អ៊ី​រ៉​ង់ ជា​ចំណុច​ដែល​ផ្ដោត​ខ្លាំង ក្នុង​កិច្ច​ពិភាក្សា​គ្នា​តាម​ទូរស័ព្ទ​នោះ​របស់​មេដឹកនាំ​ទាំង​២​។ ការ​ពិភាក្សា​គ្នា​ប្រព្រឹត្ត​ទៅ​ដោយ​ស្ថាបនា​។

អ្នកនាំពាក្យ​សេត​វិមាន​លោក​JUDD DEERE​លើក​ឡើង​ថា លោក​ដូ​ណា​ល់​ត្រាំ​សម្ដែង​ក្ដី​សង្ឃឹម​ថា អាច​ចៀសវាង​ការ​ប្រណាំងប្រជែង​គ្រឿង​សព្វាវុធ ដែល​ចំណាយ​ប្រាក់​ច្រើន​បំផុត​រវាង​ចិន រុ​ស្ស៊ី និង​សហរដ្ឋអាមេរិក​។ ចំពោះ​បញ្ហា​នុយក្លេអ៊ែរ​អ៊ី​រ៉​ង ប្រធានាធិបតី​ទាំង​២​បាន​សង្កត់ធ្ងន់​លើ​ភាព​ចាំបាច់ នៃ​ការ​ខិតខំ​ប្រឹងប្រែង​រួម​ដើ​ម្ប​ថែរក្សា​ស្ថេ​រ​ភាព​តំបន់ និង​ការ​មិន​សាយភាយ​នុយ​ក្លេអ៊ែរ​ក្នុង​កម្រិត​អន្តរជាតិ​។

ម្យ៉ាងទៀត​លោកពូ​ទី​ន​និង​លោក​ត្រាំ​អះអាង ពី​ឆន្ទៈ​ពង្រីក​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​២​។ ប្រមុខរដ្ឋ​ទាំង​២​បាន​សម្ដែង​ការ​អបអរសាទរ ចំពោះ​កិច្ចសហការ​រវាង​ក្រុង​មូ​ស្គូ​និង​ក្រុង​វ៉ា​ស៊ិន​តោន ក្នុង​ការ​តស៊ូ​ប្រឆាំង​ការ​ឆ្លង​រាលដាល​នៃ វីរុស​COVID-19​។ មេដឹកនាំ​ទាំង​២​ក៏​លើក​ដែរ​ពី​ការ​បើកចំហ​សេដ្ឋកិច្ច​ពិភពលោក ខណៈ​ដែល​វីរុស​កំពុង​រាតត្បាត​ខ្លាំង​៕ ដក​ស្រង់​ចេញពី​វេ​ប​សាយ ៖ sputniknews (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ