ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ងាយ​រង​គ្រោះ​ដោយ​កូ​វី​ដ១៩​​បាន​ទទួល​​​អំណោយ​

3 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ លោក​ជិ​ង ​ផល្លា​ ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពត​ រួម​ដំណើរដោយ​​លោក​ឧត្តមសេនីយ​ភុ​ន​ សារ​ពេជ្រ​ ប្រធាន​ក្រុម​យុវជន​ខេត្ត​ អមដំណើរ​ដោយ​លោក​ជួន ​សុភា​…

ខេត្តកំពត ៖ លោក​ជិ​ង ​ផល្លា​ ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពត​ រួម​ដំណើរដោយ​​លោក​ឧត្តមសេនីយ​ភុ​ន​ សារ​ពេជ្រ​ ប្រធាន​ក្រុម​យុវជន​ខេត្ត​ អមដំណើរ​ដោយ​លោក​ជួន ​សុភា​ អភិ បាល​ស្ដីទី​ស្រុក​កំពង់ត្រាច​ ​លោក​ឃឹម​ សាមី​ អភិបាលរង​ស្រុក​ និង​មន្ត្រី​ពាក់​ព័ន្ធ​ជា​ច្រើន​នាក់​ទៀត​ កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ​ខែកក្កដា​ បាន​ចុះ​មក​​សួរសុខទុក្ខសំណេះសំណាល និង​ចែកអំណោយ​ដល់​ប្រជាពលរដ្ឋ​ងាយ​រង​គ្រោះ​ដោយ​ជំងឺ​កូ​វី​ដ១៩ ​នៅ​ភូមិ​ដាស់ស្គរ​ ឃុំ​បឹង​សាលា​ខាងជើង​ ស្រុក​កំពង់ត្រាច​។​

លោក​ជួន​ សុភា​ អភិបាល​ស្ដីទី​ស្រុក​កំពង់ត្រាច ​បាន​ប្រាប់​អោយ​ដឹង​ថា​ ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​ងាយ​រង​គ្រោះ​ដោយ​ជំងឺ​កូ​វី​ដ១៩​ចំនួន​២៧គ្រួសារ​មក​ពី​ភូមិ​ឃុំ​ខាងលើ​ទទួល​បាន​​អំណោយ​។ ​លោក​បាន​បន្ត​​ថា ​អំណោយ​ទាំងនេះ​ពិតជា​បាន​តិចតួច​មែន​ ប៉ុន្តែ​អាច​នឹង​ជួយ​សម្រាល​ទុក​លំបាក​បាន​មួយ​គ្រា​ដែរ​។

​លោក​សុខ​ ញ៉​ មេ​ភូមិ​ដាស់ស្គ​រក៍បាន​សំណូមពរ​ដល់​លោក​ជិ​ង ​ផល្លា ​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ពាក់​ព​ន្ធ័​ និង​​ស្នើ​សុំ​ធ្វើ​ទ្វារ​ទឹក​សម្រាប់​ទប់​ទឺ​ក​និង​បើកទឹក​នៅ​ប្រឡាយ​មួយ​នៅ​ក្នុងភូមិ​ដាស់ស្គរ​ ​ប៉ុន្តែ​លោក​ជួន​ សុភា​ បាន​ប្រាប់​ទៅ​លោក​ជិ​ង ​ផល្លា ​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ថា​ ទ្វារ​ទឹក​នៅ​ប្រឡាយ​ដែល​លោក​មេ​ភូមិ​ចង់បាន​នោះ​មាន​គម្រោង​អភិ​វ​ឌ្ឃឃុំ​ជា​អ្នក​កសាង​ឆាប់​ៗ​ខាង​មុខ​នេះ​ ។

​លោក​ជឹ​ង ​ផល្លា​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​បាន​ដាសតឿន​រំលឹក​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​ទទួល​អំណោយ​ទាំងអស់​ជា​ចាំបាច់​ត្រូវ​តែ​ចេះ​អនាម័យ​ខ្ពស់​ ដើម្បីចៀសវាង​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​19​ កំពុង​រីក​រាលដាល​ជាស​កល ​។ ​ប៉ុន្តែ​នៅ​ប្រទេស​កម្ពុជា​មិន​ទាន់​មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​បាន​​បាត់បង់ជីវិត​​ដោយ​ជំងឺ​កូ​វី​ដ​១៩ឡើយ ​។

​លោក​ប្រធាន​ក្រុមប្រឹក្សា​ក៏​បាន​ជំរុញ​អោយ​ប្រជាពលរដ្ឋ​ដាំ​ដំំ​ណាំ​បន្លែ​ផ្សេង​ៗដើម្បី​​បរិភោគ​ដោយ​ខ្លួនឯង​ហើយ​ថែមទាំង​​មិន​ប៉ះពាល់​ដល់​សុខភាព​ទៀត​ផង​ ។​

លោក​ជឹ​ង ​ផល្លា ​បាន​ជំរុញ​ឱ្យ​​ប្រជាពលរដ្ឋ​ចិញ្ចឹម​មាន់​ ព្រោះ​លោក​ជា​អ្នក​ផ្ដល់​ពូជ​មាន់​។​

នាឱកាសនោះដែរ លោក​ជឹ​ង ​ផល្លា​ អមដំណើរ​ដោយ​លោក​ជួន​ សុភា​ និង​មន្ត្រី​ជា​ច្រើន​នាក់​ទៀត​បាន​ចុះ​មក​ពិនិត្យ​មើល​ការ​ការ​ចិញ្ចឹម​មាន់​របស់​ពលរដ្ឋ​នៅ​ភូមិ​ដាសស្គរ​។​

បើ​តាម​ការ​រៀបរាប់​របស់​អ្នក​ភូមិ​និយាយ​ថា​ ដំបូង​ឡើយ​គាត់​មាន​តែ​មេមាន់​៥​ក្បាល​តែ​ប៉ុណ្ណោះ​ ​ប៉ុន្តែ​ឥឡូវ​បាន​កើន​ដល់ចំនួន​១០០​ក្បាល​ទៅ​ហើយ​ ។

​ក្នុង​ដំណើរចុះសួរសុខទុក្ខ និង​សំណេះសំណាល​ជាមួយ​ប្រជា​ពលរដ្ឋ​​នា​ព្រឹក​នោះដែរ ​លោក​ប្រធាន​ក្រុមប្រឹក្សា​រួម​ទាំង​ក្រុម​យុវជន​ស្រុក​ចុះ​ទៅ​ប្រគល់​ផ្ទះ២​ខ្នង​ជូនន​ដល់​ប្រជាពលរដ្ឋ​២​គ្រួសារ ​នៅ​ក្នុងភូមិ​ដាសស្គរ​។

​លោក​ជួន ​សុភា​ ​បាន​​ប្រាប់​អោយ​ដឹង​ថា ​ប្រជា​ពលរដ្ឋ​​ក្រីក្រ​២​គ្រួសារខាងលើ​​នេះ​ត្រូវ​បាន​ក្រុមការងារ​របស់​ស្រុក​និង​ខេត្ត​បាន​ផ្ដើម​ជួយ​គ្នា​ធ្វើ​ផ្ទះ​អោយ​បាន​សម​រម្យ​ជូន​ន​ប្រជាពលរដ្ឋ​ខ្វះខាត​នៅ​និង​ជា​ជន​ពិការ​ភ្នែក​ផង​ដែរ​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ