ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាម​ការទូត ៖ ចិន​នឹង​បិទ​កុងស៊ុល​អា​មេ​រិ​ក​ជា​ការ​សងសឹក

3 ឆ្នាំ មុន

អន្តរជាតិ ៖ រងើកភ្លើង​សង្គ្រាម​ការទូត​រវាង​អា​មេ​រិ​ក និង​ចិន​កំពុង​ឆាបឆេះ ខណៈ​ដែល​ចិន​គ្រោង​នឹង​បិទ​កុងស៊ុល អា​មេ​រិ​ក​ជា​ការ​សង​សឹង​នឹង​ចំណាត់ការ​របស់​អា​មេ​រិ​ក​ដែល​បិទ​កុងស៊ុល​ចិន​។ ប្រទេស​ចិន និង​សហរដ្ឋអាមេរិក បាន​បន្ត​រឹត​បន្តឹង​សកម្មភាព​របស់​ពួក​គេ​ប្រឆាំង​នឹង​គ្នា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដោយ​ទីក្រុង​ប៉េ​កាំ​ង​ត្រៀម​នឹង​បិទ​ស្ថាន​កុងស៊ុល​អា​មេ​រិ​ក​នៅ​ក្នុង​ការ​សងសឹក​ចំពោះ​ការ​បង្ខំ​ឱ្យ​បិទ​ទីតាំង​ការទូត​ចិន​នៅ​ហ៊ូ​ស្តុ​ន​។ ប្រភព​ព័ត៌មាន​អំពី​បញ្ហា​នេះ…

អន្តរជាតិ ៖ រងើកភ្លើង​សង្គ្រាម​ការទូត​រវាង​អា​មេ​រិ​ក និង​ចិន​កំពុង​ឆាបឆេះ ខណៈ​ដែល​ចិន​គ្រោង​នឹង​បិទ​កុងស៊ុល អា​មេ​រិ​ក​ជា​ការ​សង​សឹង​នឹង​ចំណាត់ការ​របស់​អា​មេ​រិ​ក​ដែល​បិទ​កុងស៊ុល​ចិន​។ ប្រទេស​ចិន និង​សហរដ្ឋអាមេរិក បាន​បន្ត​រឹត​បន្តឹង​សកម្មភាព​របស់​ពួក​គេ​ប្រឆាំង​នឹង​គ្នា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដោយ​ទីក្រុង​ប៉េ​កាំ​ង​ត្រៀម​នឹង​បិទ​ស្ថាន​កុងស៊ុល​អា​មេ​រិ​ក​នៅ​ក្នុង​ការ​សងសឹក​ចំពោះ​ការ​បង្ខំ​ឱ្យ​បិទ​ទីតាំង​ការទូត​ចិន​នៅ​ហ៊ូ​ស្តុ​ន​។

ប្រភព​ព័ត៌មាន​អំពី​បញ្ហា​នេះ បាន​និយាយ​ថា ស្ថាន​កុងស៊ុល​អា​មេ​រិ​ក​នៅ​ភាគ​និរតី​ទីក្រុង​ចេ​ង​ឌូ​នឹង​ក្លាយជា​គោលដៅ​សម្រាប់​ការ​សងសឹក របស់​ប្រទេស​ចិន​។ ក្រុម​មន្ត្រី​មក​ពី​ភាគី​ទាំង​ពីរ​បាន​វាយបក​គ្នា​ទៅ​វិញ​ទៅ​មក​ទាក់ទង​នឹង​បទបញ្ជា បិទ​កុងស៊ុល​ចិន​នៅ​ហ៊ូ​ស្តុ​ន​។ លោក Mike Pompeo រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋ អា​មេ​រិ​ក គ្រោង​ថ្លែង​សុន្ទរកថា​ស្តី​ពី​ប្រទេស​ចិន​។

លោក David Stilwell មន្ត្រី​កិច្ចការ​ជាន់ខ្ពស់​អាស៊ី​បូព៌ា នៃ​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​បាន​ពណ៌នា​ស្ថាន​កុងស៊ុល​ហ៊ូ​ស្តុ​ន​ថា ជា​មជ្ឈមណ្ឌល​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង របស់​យោធា​ចិន​ក្នុង​ការ​បញ្ជូន​និស្សិត​ទៅ​សហរដ្ឋអាមេរិក​ដើម្បី​ទទួល​បាន​ព័ត៌មាន​ដែល​អាច​ជំរុញ​សមត្ថភាព​សង្គ្រាម​របស់​ខ្លួន​៕ ដោយ ៖ សហការី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ