រាជធានីភ្នំពេញ ៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចេញសេចក្តីបំភ្លឺព័ត៌មាន ជុំវិញការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងការស្លាប់បុរសម្នាក់ មិនស្គាល់អត្តសញ្ញាណនៅចំណុចដីឡូតិ៍ ភូមិអង្គស្នួល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ។
បន្ទាប់ពីបានទទួលដំណឹងនេះ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានធ្វើការស្រាវជ្រាវទទួលបានព័ត៌មានដូចខាងក្រោម ៖
ទី១- ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១១និង៤០នាទី មានបុរសម្នាក់ឈ្មោះ ម៉ៅ សារ៉ាត់ អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិអូរដា ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានចងកសម្លាប់ខ្លួន នៅចំណុចដីឡូតិ៍ ស្ថិតនៅភូមិអង្គស្នួល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ទី២- តាមការបំភ្លឺពីឈ្មោះ អ៊ួន សយ ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិព្រែកហៀង ឃុំគោកពោធិ៍ ស្រុកបូរីជលសារ ខេត្តតាកែវ (ត្រូវជាអ៊ំរបស់ជនរងគ្រោះ) បញ្ជាក់ថា «ជនរងគ្រោះបានមករៀនភាសាត្រៀមប្រឡងទៅធ្វើការនៅប្រទេសកូរ៉េ ប៉ុន្តែត្រូវបានប្រឡងធ្លាក់ ដោយមូលហេតុបញ្ហាសុខភាព» ។
ទី៣- ផ្អែកតាមលទ្ធផលកោសល្យវិច័យរបស់សមត្ថកិច្ចជំនាញ និងក្រុមគ្រូពេទ្យសន្និដ្ឋានបានថា ៖ ជនរងគ្រោះ ឈ្មោះ ម៉ៅ សារ៉ាត់ ពិតជាបានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនប្រាកដមែន ។ ហើយមូលហេតុនៃការធ្វើអត្តឃាតអាចបណ្តាលមកពីវិបត្តិផ្លូវចិត្តដោយមានបញ្ហាសុខភាព និងបំណងទៅធ្វើការនៅប្រទេសកូរ៉េ ពុំបានសម្រច ។
និង៤- ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមអំពាវនាវដល់សាធារណជន អ្នកសារព័ត៌មាន និងបណ្តាញទំនាក់ទំនងសង្គម សូមធ្វើការប្រមូលព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយមុនធ្វើការសន្និដ្ឋាន វាយតម្លៃសភាពការណ៍ ឬរឿងរ៉ាវទាំងឡាយដែលកើតឡើង ដើម្បីចៀសវាងការសន្និដ្ឋាន វាយតម្លៃនោះ បង្កឲ្យមានចលាចលសង្គម និងមានឥទ្ធិពលប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គល ឬស្ថាប័នរដ្ឋ ។
ទន្ទឹមនេះ សមត្ថកិច្ចនឹងចាត់វិធានការផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ ចំពោះជនដែលផ្សព្វផ្យាយព័ត៌មានមិនពិត មានចរិតញ៉ុះញង់ វិទ្ធង្សនា បង្កឲ្យមានចលាចលដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សង្គម ។
សេចក្តីបំភ្លឺព័ត៌មាន ទាំងស្រុងមានដូចខាងក្រោមនេះ ៖





ចែករំលែកព័តមាននេះ